ភ្នំពេញ ៖ ពិតជាដំណឹងដ៏គួរឲ្យរំភើបខ្លាំងណាស់សម្រាប់យុវជនខ្មែរទាំងប្រុស-ស្រី ដែលមានបំណងចង់ហាត់រៀនគុនល្បុក្កតោ ខណ:ដែលតារាសម្ដែង និងជាគ្រូគុនល្បុក្កតោល្បីឈ្មោះកញ្ញា ពេជ្រ ចរណៃ បានប្រកាសផ្តល់ឱកាសដល់កូនខ្មែរចំនួន៣០០ នាក់ដោយឥតគិតថ្លៃ។
កញ្ញា ពេជ្រ ចរណៃ បានបញ្ជាក់ថាការដែលបើកបង្ហាត់ដោយឥតគិតលុយនេះគឺគោលបំណងធំដើម្បីចង់ពង្រីកឲ្យមានធនធានអ្នកដែលហាត់គុនល្បុក្កតោបានច្រើន។ ម្យ៉ាងទៀតដោយមើលឃើញថា ប្រសិន បើការបង្ហាត់នេះយើងយកប្រាក់ពីពួកគាត់ គឺប្រហែលជាពួកគាត់មិនអាចមានលទ្ធភាពដើម្បីហាត់ទេ និងមួយផ្នែកវិញទៀតគឺចំនួនអ្នកដែលអាចចង់រៀនមានតិចតួច។
តារាស្រីកញ្ញា ពេជ្រ ចរណៃបាននិយាយបន្តថាដោយមើលឃើញពីចំណុចនេះហើយទើបខ្លួនសម្រេច ចិត្តចំណាយពេលវេលាផ្ទាល់ខ្លួនខ្លះដើម្បីប្រកាស ប្រមូលពួកគាត់មកបង្ហាត់បង្រៀនគុនល្បុក្កតោ ដែលជាកេរ្តិ៍មរតកដូនតាខ្មែរនេះឡើង។ កញ្ញា ពេជ្រ ចរណៃ បញ្ជាក់ថា សម្រាប់សាលាគុណដែលត្រៀមបើកបង្ហាត់សិស្សជាង៣០០នាក់នេះគឺមានទីតាំងនៅឯម្តុំគិរីរម្យស្រុកត្រែងត្រយឹងខេត្តកំពង់ស្ពឺ។
កញ្ញា ចរណៃ បានបញ្ជាក់បន្ថែមដែរថា គោលដៅរបស់យើងក៏ផ្សាភ្ជាប់កម្មវិធីព្រឹត្តិការណ៍ល្ខោនខោ លនៅចុងឆ្នាំ២០២២នេះដែរ។ដូច្នេះហើយទើបយើ ងជ្រើសរើសយុវជនស្ម័គ្រចិត្តចំនួន៣០០នាក់នេះមកបង្ហាត់បង្រៀនដល់ពួកគាត់បណ្តើរៗទម្រាំដល់កម្មវិធីនោះគឺអាចចម្រាញ់យកអ្នកដែលមានសមត្ថ ភាពទៅបង្ហាញសិល្ប:ក្បាច់គុនបុរាណបានតាមរ យ:ការសម្តែងដោយផ្ទាល់នឹងអត់គិតប្រាក់ទេ។
សូមជម្រាបដែរថានេះពុំមែនទើបជាលើកទី១ទេដែ លកញ្ញា ពេជ្រ ចរណៃប្រកាសជ្រើសរើសបង្ហាត់យុវជ នខ្មែរដោយឥតគិតថ្លៃខណ:ដែលកាលពីឆ្នាំ២ ០២១កន្លងទៅនាងក៏បានជ្រើសរើសសិស្សចំនួន២ ០០នាក់បង្ហាត់គុនល្បុក្កតោដោយឥតគិតថ្លៃនិងទទួលបានជោគជ័យផងដែរ៕