ភ្នំពេញ ៖ ក្រោយពីបាត់មុខរយៈពេលប្រមាណជិត២ឆ្នាំ អតីតតារាហ្វេសប៊ុកល្បីដ៏ល្បីរន្ទឺ លោក Alex Rayouth ពេលនេះគឺស្រាប់តែធ្វើឲ្យមហាជន និងអ្នកគាំទ្រពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើលគ្រប់គ្នាជាមួយវត្តមានជាថ្មីនៃការប្រកាសបើកមុខជំនួញដ៏ធំលើទឹកដីប្រទេសថៃ។
ជាការពិតណាស់រយៈពេលប្រមាណជិត២ឆ្នាំក្រោយចាកចេញពីប្រទេសកម្ពុជាលោក Alex Rayouth គឺទទួលបានភាពជោគជ័យយ៉ាងខ្លាំង និងបានកំពុងត្រៀមបើកដំណើរការហាងលក់សំលៀកបំពាក់ថ្មីនៅទីនោះផងដែរ។ អ្វីដែលចាប់អារម្មណ៍ និងគួរឲ្យស្ញប់ស្ញែងបំផុតនោះ បុរសដែលមានឈាមជ័រជាខ្មែររូបនេះ ត្រៀមនឹងបន្តពង្រីកអាជីវកម្មរបស់ខ្លួននៅប្រទេសថៃឱ្យកាន់តែច្រើនក្រោមស្លាកយីហោជារបស់ខ្មែរទៀតផង។
ប្រភពក៏បាននិយាយថា តារារូបសង្ហាដ៏មានប្រជាប្រិយភាព Alex Rayouth បច្ចុប្បន្នកំពុងតែកាក់កបជាមួយមុខជំនួញផ្ទាល់ខ្លួននៅលើទឹកដីប្រទេសថៃ ខណ:ដែលក្នុងពេលឆាប់ៗខាងមុខនេះ Alex Rayouth ក៏ត្រៀមបើកដំណើរការហាងលក់សម្លៀកបំពាក់ទ្រង់ទ្រាយធំនៅប្រទេសថៃ ដែលមានឈ្មោះថា (Alex Rayouth Shop)ផងដែរ។ ដំណឹងនេះបានធ្វើឲ្យអ្នកគាំទ្រនិងមិត្តៗសិល្បករ-សិល្បការិនីជាច្រើនបង្ហាញការអបអរសាទរនិងគាំទ្រគ្រប់គ្នា។
បើតាមការបញ្ជាក់ពីលោក Alex Rayouth បានលើកឡើងថា មូលហេតុដែលលោកបាត់មុខមួយរយ:មកនេះគឺដោយសាររវល់ការងាររកស៊ីផ្ទាល់ខ្លួនពោលគឺការបើកហាងលក់សម្លៀកបំពាក់នៅប្រទេសថៃ។ Alex Rayouth បានបន្តថា បច្ចុប្បន្នស្ទុះនៃការលក់របស់ខ្លួនកំពុងផ្ទុះការគាំទ្រខ្លាំងទាំ នៅស្រុកខ្មែរ និងប្រទេសថៃ ខណ:ដែលអតិថិជនទាំង អស់គឺទទួលស្គាល់នូវគុណភាពនិងសេវាកម្មលឿនរហ័សទាន់ចិត្ត។ មិនតែប៉ុណ្ណោះឥឡូវនេះគឺមានតារាល្បីៗរបស់ខ្មែរជាច្រើនបានគាំទ្រផលិតផលលោ ក។
សូមជម្រាបដែរថា នេះអាចនិយាយបានថា ជាមោទកភាពមួយសម្រាប់កូនខ្មែរដែលមានលទ្ធភាពអាចបើកអាជីវកម្មជារបស់ខ្លួនឯងនៅក្រៅប្រទេស ហើយនេះក៏ជារឿងមួយនឹកស្មានមិនដល់ព្រោះកន្លង មកធ្លាប់តែឮគេនិយាយថា ពលរដ្ឋខ្មែរតែងចំណាក ស្រុកទៅធ្វើការនៅប្រទេសគេរួមមានថៃ ម៉ាឡេស៊ី កូរ៉េ និងជប៉ុនជាដើម។
គេចាំបានថាតារាហ្វេសប៊ុក Alex Rayouth គឺបុគ្គលមួយរូប ដែលតែងតែបង្កភាពសប្បាយរីយរាយដល់អ្នកទស្សនាតាមរយៈទេពកោសល្យ និងការនិយាយស្ដីបែបកំប្លុកកំប្លែងនិងការតុបតែងខ្លួនប្លែកបង្ហាញនៅបណ្ដាញសង្គម៕