កូរ៉េខាងត្បូង៖ ស្របពេលដែលព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ នៅប្រទេសកម្ពុជា មានបណ្តាបងប្អូនប្រជាពលរដ្ឋ ពលករ-ពលការិនី សិស្ស និស្សិតខ្មែរជាច្រើននៅតាមបណ្តាប្រទេសនានា ដូចជាប្រទេសកូរ៉េខាងត្បូង ជប៉ុន ម៉ាឡេស៊ី និងថៃជាដើម បាននាំគ្នាផលិតជាវីដេអូបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក ក្នុងគោលបំណងជំរុញឱ្យពុកម៉ែ មាមីង បងប្អូនខ្មែរទាំងអស់ ទៅចូលរួមការបោះឆ្នោតដ៏សំខាន់នេះឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីអាចអនុញ្ញាតឱ្យថ្នាក់ដឹកនាំមូលដ្ឋាននៅតាមឃុំ សង្កាត់របស់គណបក្សប្រជាជនកម្ពុជាអាចបន្តដឹកនាំ និងអភិវឌ្ឍមូលដ្ឋានបានបន្តទៅទៀត។
ខាងក្រោមនេះជាបណ្តាវីដេអូ ដែលបងប្អូនប្រជាពលរដ្ឋពលករ-ពលការិនី សិស្ស និស្សិតខ្មែរ អំពាវនាវរបស់បងប្អូនទាំងអស់គ្នា៖
ប្អូនស្រី កែវ ពេជ្រស្រីរ័ត្ន (គណនីហ្វេសប៊ុក៖ Rath Rath) អតីតនិស្សិតនៅកូរ៉េខាងត្បូង និងបច្ចុប្បន្នកំពុងធ្វើការនៅក្រុមហ៊ុននៅប្រទេសកូរ៉េ
បងប្រុស អ៊ុល ពន្លក (គណនីហ្វេសប៊ុក៖ 수산나) កំពុងបម្រើការងារនៅប្រទេសកូរ៉េខាងត្បូង
បងប្រុស ញ៉ឹម តាំ (គណនីហ្វេសប៊ុក៖ Tam KH) កំពុងបម្រើការនៅក្នុងប្រទេសកូរ៉េខាងត្បូង
បងប្រុស កឹម សម្បត្តិ (គណនីហ្វេសប៊ុក៖ David Sambatt)
បងស្រី ជួន ស្រីនិច (គណនីហ្វេសប៊ុក៖ Nich) ជាសកម្មជនគណបក្សប្រជាជនកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូង
បងប្រុស ចែម កុលបុត្រ (គណនីហ្វេសប៊ុក៖ Chem Komaboth) កំពុងបម្រើការនៅក្នុងប្រទេសកូរ៉េខាងត្បូង
បងប្រុស អាត់ សុខវិត្យា និងបងប្រុសជាមិត្តរួមការងារ (គណនីហ្វេសប៊ុក៖ Sokvitya Husband Ratha) ជាសមាជិកគណបក្សប្រជាជនកម្ពុជានៅប្រទេសកូរ៉េខាងត្បូង
បងប្រុស ឌឹប វ៉ាន់ថា និងបងប្រុសជាមិត្តរួមការងារ (គណនីហ្វេសប៊ុក៖ អធិរាជ ខ្លា ដំ) ជាពលករខ្មែរកំពុងបម្រើការងារនៅប្រទេសកូរ៉េខាងត្បូង
បងស្រី ប្រាក់ គឹមឈុន (គណនីហ្វេសប៊ុក៖ Prak Kimchhun) ជាប្រជាពលរដ្ឋខ្មែររស់នៅក្នុងប្រទេសកូរ៉េខាងត្បូង
បងប្រុស វេន សាម៉ែន (គណនីហ្វេសប៊ុក៖ វេន សាមែ៉ន) ជាប្រជាពលរដ្ឋខ្មែររស់នៅ និងបម្រើការងារក្នុងប្រទេសកូរ៉េខាងត្បូង
បងប្រុស ខេក វ៉ាឌីន (គណនីហ្វេសប៊ុក៖ Vadine Khek) ជាប្រជាពលរដ្ឋខ្មែររស់នៅ និងបម្រើការងារក្នុងប្រទេសកូរ៉េខាងត្បូង