ពលករ-ពលការិនី សិស្ស និស្សិតខ្មែរ នៅកូរ៉េខាងត្បូង នៅម៉ាឡេស៊ី និងថៃ បានបង្ហោះវីដេអូ រួមគ្នា ដោយអំពាវនាវបងប្អូននៅកម្ពុជា អញ្ជើញទៅបោះឆ្នោតឃុំសង្កាត់ ថ្ងៃទី០៥មិថុនា

ស្របពេលដែលព្រឹត្តិការណ៍បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ ឃុំ សង្កាត់ អាណត្តិទី​៥ ឆ្នាំ​២០២២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ នៅប្រទេសកម្ពុជា មានបណ្តាបងប្អូនប្រជាពលរដ្ឋ ពលករ-ពលការិនី សិស្ស និស្សិតខ្មែរជាច្រើននៅតាមបណ្តាប្រទេសនានា ដូចជាប្រទេសកូរ៉េខាងត្បូង ជប៉ុន ម៉ាឡេស៊ី និងថៃជាដើម បាននាំគ្នាផលិតជាវីដេអូបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក ក្នុងគោលបំណងជំរុញឱ្យពុកម៉ែ មាមីង បងប្អូនខ្មែរទាំងអស់ ទៅចូលរួមការបោះឆ្នោតដ៏សំខាន់នេះឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីអាចអនុញ្ញាតឱ្យថ្នាក់ដឹកនាំមូលដ្ឋាននៅតាមឃុំ សង្កាត់របស់គណបក្សប្រជាជនកម្ពុជាអាចបន្តដឹកនាំ និងអភិវឌ្ឍមូលដ្ឋានបានបន្តទៅទៀត។

ខាងក្រោមនេះជាបណ្តាវីដេអូ ដែលក្រុមការងារយើងបានបន្តចងក្រង និងចែករំលែកបន្តនូវខ្លឹមសារអំពាវនាវរបស់បងប្អូនទាំងអស់គ្នា៖

បងប្រុស Riduan Wan និងបងប្អូនខ្មែរបម្រើការងារ និងរស់នៅប្រទេសម៉ាឡេស៊ី (គណនីហ្វេសប៊ុក៖ Riduan Wan)

បង ប៉ិច សាលឿន និងបងប្អូនខ្មែរបម្រើការងារ និងរស់នៅប្រទេសថៃ (គណនីហ្វេសប៊ុក៖ Pech Salern)

បង អ៊ន ខ្លង និងបងប្អូនខ្មែរបម្រើការងារ និងរស់នៅប្រទេសថៃ (គណនីហ្វេសប៊ុក៖ Suphat Mou)

Related posts

Leave a Comment