ប៉េ​ត្រូ ចេញមុខ​បំភ្លឺ​ការ​យល់​ច្រឡំ​រឿង​កុងត្រា​អត់​បាន​លុយ​ជាមួយ​លោក​ឧកញ៉ា​ចិត្តធម៌ សម្បត្តិ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ​ ៖ ​កាលពី​ថ្មីៗ​កន្លង​ទៅ​នេះ ​តារា​កំប្លែង​ល្បី​នៅ​លើ​បណ្តាញ​សង្គ​ម​ហ្វេ​ស​ប៊ុ​ក ​និង​តិកតុក​នាយ ប៉េ​ត្រូ​ បាន​ទម្លាយ​ការឈឺចាប់​របស់​ខ្លួន​ទាក់ទង​នឹង​ការ​ចុះ​កុងត្រា​ក្រដាស​ទទេ​ ថែមទាំង​អត់​ទទួល​បាន​លុយ​ទៀតផង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាយ ប៉េ​ត្រូ កាល​នោះ បាន​បង្ហោះ​រូបភាព​នៃ​ការ​ចុះ​កុងត្រា​អម​នឹង​ការ​រៀបរាប់​សារ​យ៉ាង​វែង​អន្លាយ​ព្រម​ជាមួយ​ស្ទីក​ឃ័​រ​ទឹកភ្នែក​ថា​« ប្អូន ប្រុញ អើយ ប្អូន​ប ង​មិនដឹងថា​ប្អូន​មានរឿង​អី​ឬ​ពិបាក​បែប​មិច ទេ​តែ សម្រាប់ បង​បង លើស ប្អូន​១០០​ដង ខ្ញុំ ធ្លាប់តែ​ឮ​( សែក​ក្លែងក្លាយ​) តែ នេះ​ជួប ហើយ​( កុងត្រា​ក្រដាស ទទេ )​គាត់ ថាអោយ​កាន់​ថត​ក្រដាស​ទទេ​សិន​ទៅ…»។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ​បន្ទាប់ពី​ការ​បង្ហោះ​នេះ​បាន​រយ​:​ពេល​ប៉ុន្មាន​ថ្ងៃ​ពេលនេះ ប៉េ​ត្រូ បានចេញ​ការបំភ្លឺ​ករណី​យល់ច្រឡំ​ជាមួយ​លោក​ឧកញ៉ា សម្បត្តិ ​ថា ​«រឿង​កុងត្រា​អត់​បាន​លុយ​ដែល​ខ្ញុំ​ផុស​ថ្ងៃមុន​ពេលនេះ​ត្រូវបាន​បញ្ចប់​ដោយ​សន្តិវិធី​ហើយ​។​ ទោះបី​មានការ​បញ្ជាក់​បែបនេះ​ក្តី​ ប៉ុន្តែ​នាយ ប៉េ​ត្រូ ហាក់​គ្មាន​ចេតនា​ដើម្បី​ធ្វើការ​សូមទោស​លោក​ឧកញ៉ា សម្បត្តិ ជា​សាធារណៈ​​ឡើយ»។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយសារ​ហេតុផល​នេះ​ បានធ្វើ​ឲ្យ​មហាជន​និង​អ្នក​គាំទ្រ​មួយចំនួន​លើកឡើងថា ប៉េ​ត្រូ គួរតែ​ធ្វើ​ការចេញ​វីដេអូ​សូមទោស​លោក​ឧកញ៉ា សម្បត្តិ ជា​សាធារណ​:​ ខណ​:​រឿងរ៉ាវ​យល់ច្រឡំ​ខាងលើ​ក៏​ត្រូវបាន​ដោះស្រាយ​គ្នា​បញ្ចប់​រួចរាល់​ហើយ​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទម្ទឹម​គ្នា​នេះ ​ក៏​មាន​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​Chantha Prum បាន​ខម​មិន​បញ្ចេញ​ទស្សន​:​ដែរ​ថា ​និយាយ​បាតដៃ​ខ្នងដៃ​ ម្តង​ចេះ​ម្ដង​ចុះ បើ​ថា​ចូល​មក​តោង​ប្រជាប្រិយភាព​អា​ប្រុ​ញ​ក៏​ថា​ទៅ​។ ​ឃើញ​អា​ប្រុ​ញ​ផ្ទុះ​និយាយ​រឿង​ឡាន​ ក៏​ធ្វើ​ឯង​ណា​ចូល​មក​នឹង​គេ​ដែរ ​ដល់ពេល​ចុងក្រោយ​អា​ប្រុ​ញ​គេ​ដោះស្រាយ​ចប់ ​ក៏​ភ័យ​ខ្លួន ​ក៏​មក​ធ្វើ​ឯង​ណា​ចេញ​បកស្រាយ​ចុះ​មុន​ធ្វើ​មិច​មិន​គិត​?។​ យក​កិត្តិយស​គេ​មកលេង​សើច​នេះ​ចំ​លោ​ក​ឧកញ៉ា​គាត់​ស្លូត​បើ​ប៉ះ​ខ្ញុំ​វិញ​ប្ដឹង​អោយ​រាង​ម្ដង​ថ្ងៃក្រោយ​កុំ​ចេះតែ​ហ៊ាន។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Suy Sotra ក៏បាន​ខម​មិន​ថា​ម្ដង​និយាយ​ចេះ​ម្ដង​និយាយ​ចោះ​បាន​លុយ​បិទ​មាត់ជិត​។ ​រីឯ​ឈ្មោះ ឯម​កណ្ណិកា​ ក៏បាន​និ​យាយ​ថា ចឹ​ង​បាន​ថា​កុំ​ទុកចិត្ត​តារាៗ​ខ្លះ​រក​និយាយ​ពិត​មិន​បានទេ ​តែ​ថ្ងៃក្រោយ​មហាជន​គេ​លែង​ជឿ​លើ​ខ្លួន​តារាៗ​ហ្នឹង​ទៀតហើយ​។ ​​​ដោយ​ឃើញ​បែបនេះ ​ម្ចាស់​គណនី​ឈ្មោះ Chantha Prum ​ក៏បាន​លើកឡើង​ទៀតថា មែនហើយ​បង​តាម​ខ្ញុំ​មើល​គឺ​ដូច​បង​និយាយ​មែន​! ព្រោះ​ខ្ញុំ​សង្កេត​មើល​ឃើញ​លោក​ឧកញ៉ា​គាត់​ស្លូត​ណាស់​ហើយ​ចូលចិត្ត​ធ្វើបុណ្យ​មិនគួរណា​កើត​រឿង​បែបនេះ​ដល់​គាត់​សោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាពិសេស​អា ប្រុ​ញ នេះ​មួយ​តាម​សង្កេត​មើល​ទៅ​គឺជា​ក្មេង​ពិបាក​និយាយ​គ្នា​រហូត​គេ​គ្រប់គ្រង​លែង​បាន​មក​ធ្វើការ​ដើម្បី​តែ​ឡាន​ដូច​មិន​បាន​គិត​អនាគត​អី​សោះ​គេ​អោយប្រាក់​ខែ​គេ​អោយ​កន្លែងដេក​គេ​អោយ​បាយ​ស៊ី​ហើយ​នៅ​បក​ខាំ​គេ​។​ដល់​អា​ប្រុ​ញ​វា​កូរ​ភ្លាម​ផ្ទុះ​ល្បី​ក៏​មាន​លេចមុខ​ប៉េ​ត្រូ​មក​តោង​ព្រឹត្តិការណ៍​យក​ល្បី​នឹង​គេ​ដែរ​ព្រោះ​សម្ដែង​យូរ​ហើយ​មិន​សូវ​ល្បី​គិតថា​មក​ម្ដងនេះ​អាច​ល្បី​តែ​ល្បី​ខុស​រឿង​គឺ​ល្បី​ដោយ​យក​កិត្តិយស​គេ​មកលេង​សើច​។ ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និ​យាយ​សុទ្ធតែ​ចាប់ពី​បាន​កុងត្រា​ក្រដាស​បាត់​បង់ការងារ​មិន​ដែលមាន​អ្នកណា​ហៅ​ថត​តែ​ចូល​មើល​ក្នុង​ផេ​ក​ឃើញ​មាន​សកម្មភាព​ថត​រហូត បោក​ក្មេង​ក៏​ក្មេង​មិន​ជឿ​ដែរ​កុហក​លើគោក​បាទដៃ​ខ្នងដៃ​ឈប់​បាន​ឈប់​ទៅ​។​ប្រភព​ខាងលើ​បន្ថែម​៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment