រំភើប​ណាស់! សិស្ស​និស្សិត​ និង​ពលរដ្ឋ​ខ្មែរ​នៅ​ជប៉ុន​ច្រើន​កុះករ​ មក​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​វត្ត​មាន​អញ្ជើញ​ដល់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​ប្រតិភូ​កម្ពុជា​

ភ្នំពេញ​ ៖ ​សហគមន៍​ប្រជាជន​ខ្មែរ​រស់នៅ​ប្រទេស​ជ​ប៉ុន​យ៉ាងច្រើន​កុះករ​ បាននាំគ្នា​មក​រង់ចាំ​ទទួល​វត្ត​មាន​អញ្ជើញ​ដល់​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន​នៅ​ថ្ងៃ ​សុក្រ​នេះ​ប្រកបដោយ​ក្តី​សោមនស្ស​រីករាយ ​និង​រំភើប​ក្រៃ​លែង​ ខណៈ​ដែល​សម្តេច​តេ​ជោ​ នឹង​អញ្ជើញ​ធ្វើ ទស្សនកិច្ច​រយៈពេល​២​ថ្ងៃ​នៅ​ក្នុង​ប្រទេស​ជប៉ុន។

តប​តាម​ការ​អញ្ជើញ​របស់​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ និង​គណៈកម្មាធិការ​ប្រតិបត្តិ​ចម្រុះ​នៃ​កិច្ចប្រជុំ​កំពូល​លើក​ទី​៤ ស្តីពី​បញ្ហា​ទឹក​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ប្រទេស ​កម្ពុជា ​នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​នេះ​ ដែល​នឹង​ប្រព្រឹត្ត ទៅ​នៅ​ថ្ងៃ​ទី​២៣-២៤ ​ខែ​មេសា​ ឆ្នាំ​២០២២​នេះ​នៅ​ទីក្រុង​ខឹ​ម៉ា​មូ​តុ ប្រទេស​ជប៉ុន។

​កិច្ចប្រជុំ​កំពូល​នេះ ផ្តោតលើ​មូលបទ​សំខាន់​ «​ទឹក​សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ ៖​ ឧត្តមានុវត្តន៍​ និង​អ្នក​បន្តវេន​ជំនាន់​ក្រោយ​»​ ហើយ​ក្នុង​ឱ​កាស​នៃ​ការចូលរួម​នោះ​សម្តេច​តេ​ជោ ​នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា​គន្លឹះ​ ដោយ​នឹង​រំលេច​ពី​សារៈសំខាន់​នៃ​ទឹក​ និង​បញ្ហា​ពាក់ព័ន្ធ​នានា​ដើម្បី​គ្រប់គ្រង​ធនធាន​ដ៏​ចាំបាច់​នេះ​ប្រកបដោយ​ចីរភាព​ជាពិសេស​ក្នុង​បរិ​បទ​នៃ​ប្រទេស​កម្ពុជា​ដែល​ប្រជាជន​ទូទាំង​ប្រទេស​ត្រូវ​ពឹងផ្អែក​យ៉ាង​ធំធេង​លើ​ធនធាន​ទឹក​ដ៏​មានតម្លៃ​នៃ​ដង​ទន្លេ​មេគង្គ​។​

លើស​ពីនោះ​ផង​ង​ដែរ​ដំណើរ​ទស្សនកិច្ច​នេះ​ ក៏​នឹង​ផ្តល់​អត្ថប្រយោជន៍​សម្រាប់​កម្ពុជា ​និង​តំបន់​ដូចជា ចូលរួម​ចំណែក​គ្រប់គ្រង​ប្រើប្រាស់​ទឹក​ដ៏​ចាំបាច់​ប្រកប​ដោយ​ចីរភាព ​និង​សម្រាប់​ការអភិវឌ្ឍន៍​យូរ​អង្វែង​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​ និង​ធ្វើ​ឱ្យ​ចំ​ណង​ទំនាក់​ទំនង​សាមគ្គីភាព​មិត្តភាព​សហប្រតិបត្តិការ​រ​វ ង​កម្ពុជា ជាមួយ​ជប៉ុន​ និង​រវាង​កម្ពុជា​ជាមួយ​បណ្តា​ប្រទេស​ស្ថិតនៅក្នុង​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​កាន់​តែមាន​ភាពល្អប្រសើរ​ដែលនាំឱ្យ​កិត្តិនាម​និង​កេរ្តិ៍ ឈ្មោះ​របស់​កម្ពុជា​កាន់តែ​ល្បី​រន្ទឺ​នៅ​លើ​ឆាក​អន្តរជាតិ​។​

ក្នុងឱកាស​នោះដែរ​សម្តេច​តេ​ជោ​រួម​នឹង​នាយក​រដ្ឋ មន្ត្រី​ជប៉ុន​ក៏​នឹងមាន​កិច្ចប្រជុំ​ទ្វេភាគី​ព្រមទាំង​ផ្តល់​កិត្តិយស​ធ្វើជា​សក្ខីភាព​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សារណៈ​នៃ​ការយោគយល់​លើ​កិច្ច​សហ​ប្រតិ​ម​ប​ត្តិ​ការ​រវាង​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​កម្ពុ ជារួម​ជាមួយនឹង​ក្រសួង​ដែនដី​ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និង​ទេសចរណ៍​ជប៉ុន​ផងដែរ​។​

​ក្រៅពីនោះ​ទៀត សម្តេច​តេ​ជោ​ក៏​រំពឹង​នឹង​ជួប​ពិ​ភា ក្សា​ការងារ​ជាមួយ​ឯកឧត្តម​នាយករដ្ឋមន្ត្រី​ឡាវ​និង​ឥស្សរជន​នយោបាយ​និង​ធុរជន​ជប៉ុន​មួយចំនួន​ផង​ដែរ​។​ ជាការ​គោរព​ស្រឡាញ់​និង​បង្ហាញ​ពី​ការ​ស្វា គម​ន៍​ចំពោះ​វត្តមាន​ដ៏​ខ្ពង់​ខ្ពង់​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​មកដល់​ប្រទេស​ជប៉ុន​គេ​ឃើញថា​មាន​ប្រជាពលរដ្ឋ​កម្ពុជា​ទាំង​មន្ត្រីរាជការ​សិស្ស​និ ស្សិត​កម្មសិក្សាការី​និង​ពលរដ្ឋ​ខ្មែរ​នៅ​ជប៉ុន​យ៉ាង ច្រើន​កុះករ​ជាង ១០០​នាក់​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​សំដែង​នូវ​សេចក្តី​សប្បាយរីករាយ​ដោយបាន​ជួប​ដោយផ្ទាល់​ជាមួយ​បងប្អូន​កូនក្មួយ​ចៅៗ ដែល​នេះ​បង្ហាញឱ្យឃើញ​ពី​ការគោរព​ស្រឡាញ់​រវាង​ថ្នាក់ដឹកនាំ​និង​ប្រជា​ពលរ ដ្ឋ​ខ្លួន​ដែល​កំពុង​ឃ្លាតឆ្ងាយ​ពី​មាតុភូមិ​ដើម្បី​បំពេ ញ​ការសិក្សា​និង​របរ​ទទួលទាន​នៅក្នុង​ទឹកដី​ប្រ​ទេ ស​ជប៉ុន​នេះ​។​

​សូមបញ្ជាក់ថា​តាម​តួលេខ​របស់​ក្រសួងការបរទេស​កម្ពុ​ជាមាន​ពលរដ្ឋ​កម្ពុជា​រស់នៅ​និង​ប្រកប​របរ​អាជីវ កម្ម​នានា​ក្នុងប្រទេស​ជប៉ុន​ចំនួន​៥២០៣​នាក់​គិត​ត្រឹម​ខែមិថុនា​ឆ្នាំ​២០២០​ខណៈ​ចំនួន​សិស្ស​និស្សិត​កម្ពុជា​នៅ​កំពុង​បន្ត​ការសិក្សា​ក្នុងប្រទេស​ជប៉ុន​មា ន​៦៩៣​នាក់​៕​

Related posts

Leave a Comment