ភ្នំពេញ ៖ តារាចម្រៀងប្រុសរូបសង្ហាលោក ឆុន បាលូ ខណ:ដែលអាជីពសិល្ប:បច្ចុប្បន្នហាក់មានសន្ទុះឡើងវិញនោះឃើញថា លោកក៏ចាប់ផ្តើមប្រែមុខមាត់ជាថ្មីឡើងវិញជាមួយក្តីរំពឹងលើទីផ្សារនូវបទចម្រៀងថ្មីៗរបស់ខ្លួន។
អ្វីដែលគេកត់សម្គាល់ថែមទៀតនោះ អំឡុងពេលឱកាសមុនចូលឆ្នាំថ្មីថ្មីប្រពៃណីជាតិខ្មែរនេះស្រាប់តែលោក ឆុន បាលូ ក៏បានបញ្ចេញនូវស្នាដៃMVបទ ចម្រៀងថ្មីរបស់ខ្លួនធ្វើឲ្យផ្ទុះការគាំទ្រខ្លាំងនៅលើបណ្តាញសង្គមហ្វេសប៊ុក,យូធូបនិងTik Tokជាដើម។
បទថ្មីដែលទើបត្រូវបានបញ្ចេញផ្សព្វផ្សាយផ្លូវការនិងទទួលបានការចាប់អារម្មណ៍គាំទ្រពីទស្សនិកជន នោះ មានចំណងជើងថា ស្រឡាញ់ស្រីឈ្មោះអាម៉ី ដែលជាMVចង្វាក់ប្រពៃណីដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះតែម្តង។ តាមរយៈប ទថ្មីនេះដែរ ជាការកត់សម្គាល់គេឃើញមានទស្សនិកជនកំពុងដាក់ការចាប់អារម្មណ៍និងគាំទ្រច្រើន។
សាមីខ្លួនលោក ឆុន បាលូបានប្រាប់ឲ្យដឹងថាMV បទនេះជាការបើកទំព័រថ្មីសម្រាប់ស្វាគមន៍ឱកាសឆ្នាំថ្មីនេះ និងក៏ជាការបង្ហាញស្នាដៃដំបូងក្រោយពេលស្ងប់ស្ងាត់មួយរយ:កន្លងទៅដោយសារបញ្ហាជំងឺកូវីដ-១៩។ លោកថាតាមរយ:បទ ស្រឡាញ់ស្រីឈ្មោះអាម៉ីនេះខ្លួនរំពឹងថា អាចបំបែកបានទីផ្សារសិល្ប:ឡើងវិញនៅក្នុងវិស័យចម្រៀងបច្ចុប្បន្ន។
បន្ថែមពីនេះ បាលូ ក៏បានបង្ហាញអារម្មណ៍រំភើបនិងអរគុណដល់មហាជនដែលបានគាំទ្រលោកតាំង ពីដើមរហូតមកទល់ពេលបច្ចុប្បន្ន។ ពិសេសគឺពេលបានគាំទ្រនូវស្នាដៃបទចម្រៀងថ្មីដែលមានចំណង ជើងថាស្រឡាញ់ស្រីឈ្មោះអាម៉ី ខណ:ដែលចំនួនទស្សនាចែក រំលែកនៅលើបណ្តាញសង្គមហាក់មានសន្ទុះហក់ឡើងជាបន្តបន្ទាប់៕