ទីបំផុត​MV​បទ ឆ្នាំនេះ​Sad ពី​តារា​ចម្រៀង​សំនៀង​មនោសញ្ចេតនា ឆុន បា​លូ ចេញ​ជា​ផ្លូវការ​ និង​កំពុង​ផ្ទុះ​ការ​ គាំទ្រ​ពី​មិត្តៗ​យុវវ័យ​

ភ្នំពេញ​ ៖ តារាចម្រៀង​ប្រុស​រូប​សង្ហា​លោក ឆុន បា​លូ ខណ​:​ដែល​អា​ជីព​សិល្ប​:​បច្ចុប្បន្ន​ហាក់​មាន​សន្ទុះ​ឡើង​វិញ​នោះ​ ឃើញថា​ លោក​ក៏​ចាប់ផ្តើម​ប្រែ​មុខមាត់​ជា ថ្មី​ឡើងវិញ​ជាមួយ​ក្តី​រំពឹង​លើ​ទីផ្សារ​នូវ​បទ​ចម្រៀង​ថ្មីៗ​របស់ខ្លួន​។​

​អ្វីដែល​គេ​កត់សម្គាល់​ថែមទៀត​នោះ​ អំឡុងពេល​ឱកាស​មុន​ចូលឆ្នាំថ្មី​ថ្មី​ប្រពៃណីជាតិ​ខ្មែរ​នេះ​ស្រាប់តែ​លោក ឆុន បា​លូ ក៏បាន​បញ្ចេញ​នូវ​ស្នាដៃ​MV​បទ ចម្រៀង​ថ្មី​របស់ខ្លួន​ធ្វើ​ឲ្យ​ផ្ទុះ​ការគាំទ្រ​ខ្លាំង​នៅលើ​បណ្តា​ញ​សង្គម​ហ្វេ​ស​ប៊ុ​ក​,​យូ​ធូប​និង​Tik Tok​ជា​ដើម​។​

​បទ​ថ្មី​ដែល​ទើប​ត្រូវបាន​បញ្ចេញ​ផ្សព្វផ្សាយ​ផ្លូវការ​និង​ទទួលបាន​ការចាប់អារម្មណ៍​គាំទ្រ​ពី​ទស្សនិកជន​​នោះ ​មាន​ចំណងជើង​ថា​ឆ្នាំនេះ​Sad​ដែលជា​MV បែប​មនោសញ្ចេតនា​ថ្មី​របស់​លោក​តែម្តង​។​ តាមរ យៈ​បទ​ថ្មី​នេះដែរ​ ជាការ​កត់សម្គាល់​គេ​ឃើញ​មាន​ទស្សនិកជន​កំពុង​ដាក់​ការចាប់អារម្មណ៍​និង​គាំទ្រ​ច្រើន​។​

​សាមីខ្លួន​លោក ឆុន បា​លូ​បាន​ប្រាប់​ឲ្យ​ដឹងថា​MV បទ​នេះ​ជា​ការ​បើក​ទំព័រ​ថ្មី​សម្រាប់​ស្វាគមន៍​ឱកាស​ឆ្នាំ​ថ្មី​នេះ​និង​ក៏​ជា​ការ​បង្ហាញ​ស្នាដៃ​ដំបូង​ក្រោយ ពេ ល​ស្ងប់ស្ងាត់​មួយរយ​:​កន្លងទៅ​ដោយសារ​បញ្ហា​ជំងឺ​កូ​វីដ​-១៩​។​ លោម​ថា​តាម​រយ​:​បទ ឆ្នាំនេះ​Sad នេះ​ខ្លួន​រំពឹង​ថា​ អាច​បំបែក​បាន​ទីផ្សារ​សិល្ប​:​ឡើងវិញ​នៅ​ក្នុង​វិស័យ​ចម្រៀង​បច្ចុប្បន្ន​។​

​បន្ថែម​ពី​នេះ បា​លូ ក៏បាន​បង្ហាញ​អារម្មណ៍​រំភើប​និង​អរគុណ​ដល់​មហាជន ​ដែល​បាន​គាំទ្រ​លោក​តាំង ពី​ដើម​រហូតមកទល់​ពេល​បច្ចុប្បន្ន​។​ ពិសេស​គឺ​ពេល ​បាន​គាំទ្រ​នូវ​ស្នាដៃ​បទ​ចម្រៀង​ថ្មី​ដែល​មាន​ចំណង ជើង​ថា​ឆ្នាំនេះ​Sad ​ខណ​:​ដែល​ចំនួន​ទស្សនា​ចែក រំលែក​នៅលើ​បណ្តាញ​សង្គម​ហាក់​មាន​សន្ទុះ​ហក់​ឡើងជា​បន្តបន្ទាប់​៕​


Related posts

Leave a Comment