សមជា​អភិជន! ចាប់អារម្មណ៍ខ្លាំង ក្រោយឃើញ ស្វាមី តារាកំប្លែង នីឡា ជះលុយទិញស្បែកជើងពាក់ថ្ងៃមង្គលការ តម្លៃរហូតដល់…

លោកអ្នក បានជ្រាបរួចមកហើយថា កាលពី​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០២២​ម្សិលមិ តារា​កំប្លែង វ៉ាន់ នី​ឡា បាន​ចូល​រោងការ​បញ្ចប់​ភាព​នៅ​លីវ ជាមួយ​កូនកំលោះ ស៊ុត សក្ការៈ​ ហើយ​ ក្រោយពី​ខកខាន​ជាច្រើនលើក​ច្រើន​សា នោះ។

​តាម​គម្រោង នី​ឡា និង​គូ​ដណ្ដឹង ត្រូវ​ចូល​រោងការ​តាំងពី​ខែឧសភា ឆ្នាំ​២០២០ មកម្ល៉េះ ប៉ុន្តែ​ដោយសារតែ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ទើប​ធ្វើឱ្យ​ពួកគេ​ត្រូវ​សម្រេច​ពន្យារពេល រហូតមកដល់​ថ្ងៃនេះ​តែម្ដង​។​

ពិធីមង្គលការ​របស់​វ៉ាន់ នី​ឡា ធ្វើឡើង សណ្ឋាគារ​សុខា ក្រុងភ្នំពេញ ក្រោម​ការចូលរួម​ពី​មសមាជិកគ្រួសារ ព្រមទាំង​ភ្ញៀវកិត្តិយស ក៏ដូចជា​មិត្ត​ក្នុង​រង្វង់​សិល្បៈ​យ៉ាង​កុះករ​ ជា​ពិសេស​វត្តមាន​របស់លោកជំទាវ ហ៊ុន ស៊ីណាត ដឹកដៃកូនក្រមុំ កំលោះនោះ។

ទោះយ៉ាងណា អ្វី ដែល​កាន់តែ​ពិសេស​ និងចាប់អារម្មណ៍ទៀតនោះ ក្រោយមហាជន បានឃើញទិដ្ឋភាពមង្គលការខាងលើរួចមក ម្នាក់ៗ បានចាប់អារម្មណ៍ទៅលើស្បែកជើងរបស់កូនកំលោះ មើលទៅពិតជាអស្ចារ្យ និងទាក់ភ្នែកខ្លាំងណាស់។

ស្បែកជើងរបស់ស្វាមីតារាស្រីវ៉ាន់ នីឡា ត្រូវគេដឹងច្បាស់ជាយីហោរបស់ Versace មានឈ្មោះថា Barocco Print Silk Slippers ដែលមានតម្លៃរហូតដល់ទៅជាង ៤លានរៀលឯណោះ នេះជាតម្លៃបូកបញ្ជូលពន្ធ និងជាតម្លៃលក់ក្នុងទីផ្សារស្រុកខ្មែរ៕

Related posts

Leave a Comment