កប់! កាល​មុន​ក្រ​មែន តែ​ពេល​នេះ ជី ដេវីត ជះ​ភាព​អភិជន​ខ្លាំង តាមរយៈ​ការ​លេង​ឈុត​ត្រួយចេក ពាក់​នាឡិកា​នៅ.ក

កាលពីរាត្រីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២នោះ, អ្នកសិល្បៈ ​ក៏ដូចជា Influencer ល្បីៗ​ប្រចាំ​ប្រទេសជាច្រើនរូប បានបង្ហាញវត្តមានក្នុងកម្មវិធីប្រគល់ពានរង្វាន់ដ៏អស្ចារ្យ Pleng Music Awards 2022 ដែលបានរៀបចំឡើងយ៉ាងធំ និង មានការដើរកម្រាល​ព្រំក្រហមជាលើកដំបូងនៅកម្ពុជា។

កម្មវិធីនេះ ពិតជាបានអង្រួន​បេះដូងមហាជនអ្នកគាំទ្រ​ ឲ្យមានការរំភើបចិត្តខ្លាំង ហើយអ្វី ដែលកាន់តែពិសេសទៀតនោះ ពួកគេម្នាក់ៗ បានស្លៀកឈុត​សម្លៀកបំពាក់ដ៏ទាក់ទាញ​ច្នៃឡើងយ៉ាងស្រស់ស្អាតរៀងៗខ្លួន ​ដើរលើកម្រាលព្រំក្រហមមើលទៅ លេចធ្លោទាក់ភ្នែក។

ក្នុងចំណោម អ្នកសិល្បៈ ​ក៏ដូចជា Influencer ល្បីៗ​ប្រចាំ​ប្រទេសជាច្រើនរូប ក៏មានវត្តមានតារាចម្រៀងប្រុសល្បីឈ្មោះ ជី ដេវីត ផងដែរ ដោយលោកបានដឹកដៃគូស្នេហ៍ កញ្ញា ទេព បូព្រឹក្ស ចូលរួមជាតារាកិត្តិយស និងមានសម្ដែងទស្សនីយភាពពិសេសៗផងដែរ។

អ្វីដែលកាន់តែពិសេសនោះ ក្រឡេកទៅមើលការតុបតែងខ្លួនរបស់ លោក ជី ដេវីត ដើរលើកម្រាលព្រំក្រហមនេះវិញ ពិតជាជះរាងសង្ហា និងមានភាពអភិជនខ្លាំង​ជាមួយ​នឹង​ឈុតពណ៌ត្រួយចេករំលេចជាមួយគ្រឿងអលង្ការ ខ្សែ-ក ច្នៃពីនាឡិកាដៃ​ពេជ្រយ៉ាងស្រស់​ស្អាតទាក់ទាញខ្លាំង។

គួរបញ្ជាក់ថា ជី ដេវីត ជាអតីតារាចម្រៀងនៅផលិតកម្មហង្សមាស ដែលសាងភាពល្បីល្បាញនៅពេលនោះ តាមរយៈការ​ការដល់ឱកាស​ពីអ្នកនាងពេជ្រ សោភា ឲ្យធ្វើជាដៃគូចម្រៀងជាមួយខ្លួននោះ។

ភាពល្បីល្បាញនៅពេលនោះ ក៏ដោយសារតែលោកខ្លួនឯង ជាអ្នកនិពន្ធបទចម្រៀងផង ច្រៀងចាប់ដៃគូជាមួយពេជ្រ សោភា ដែលល្បីស្រាប់ផង។ តែកាលនោះ ជីវភាពរបស់លោកមិនប្រសើរនោះឡើយ។ ក្រោយមក លោកបានឈប់ពីហង្សមាស មកធ្វើជាតារាចម្រៀងឯករាជ្យ ជីវិតរបស់លោកចាប់ផ្ដើមផ្លាស់ប្ដូររហូតមកដល់បច្ចុប្បន្ននេះ៕

Related posts

Leave a Comment