ជូន​ពរ​ឆាប់​ជា! លោក​ ព្រហ្ម ម៉ាញ​ ​ត្រូវ​សង្គ្រោះ​បន្ទាន់, ឃើញ​ទិដ្ឋភាព​មួយ​នេះ​ មាន​ការ​អាណិត និងសរសើរ​ភរិយា​លោក​ថា…

និយាយ​ដល់​ឈ្មោះ​​ ព្រហ្ម ម៉ាញ ​ប្រិយមិត្ត​ច្បាស់​ជា​ស្គាល់​រួច​មក​ហើយ​ថា ​រូប​លោក​ ជា​សិល្បករ​អា​យ៉ៃ​ដ៏​ឆ្នើម​ ដែល​មាន​ឈ្មោះ​បោះ​សំឡេង​ល្បី​រន្ទឺ​គ្រប់​ស្រទាប់​យុវជន និង​​ ជា​ដៃ​គូ​ចម្រៀង​អាយ៉ៃ​ដ៏​ស័ក្ដិសម​ជាមួយ​អ្នកស្រី​ នួន សារី ហៅ យាយយ៉យ។

លោក​ ព្រហ្ម ម៉ាញ បាន​ចាប់ផ្ដើម​ចូល​វិស័យ​សិល្បៈ​តាំងពី​ឆ្នាំ​១៩៧០​ ខណៈ​ពេល​នោះ​ មាន​វ័យ​ត្រឹម​តែ២០ឆ្នាំ​ប៉ុណ្ណោះ។ លោក​បាន​បូជា​ស្ទើរ​ពាក់កណ្ដាល​ជីវិត​ក្នុង​ទម្រង់​សិល្បៈ​អាយ៉ៃ​។ រហូតមកដល់​ពេលនេះ នៅ​មិនទាន់មាន​សិល្បករ​ផ្នែក​អា​យ៉ៃ​រូប​ណា​អាច​មាន​សមត្ថភាព​ដូច​លោកគ្រូ ព្រហ្ម ម៉ាញ ឡើយ។

ជាក់ស្ដែង​ ​ដោយសារតែ​ទឹកចិត្ត​ស្រឡាញ់​ទម្រង់​សិល្បៈ​កេរដំណែល​ដូនតា​មួយ​នេះ​ លោកគ្រូ​ក៏បាន​បើក​ថ្នាក់​បង្រៀន​អា​យ៉ៃ​ដោយ​មិន​យកប្រាក់ ដល់​អ្នកជំនាន់ក្រោយ​ទៀតផង​។ តែ​នៅយប់​មិញ​នេះ ស្រាប់តែ​ទទួល​ដំណឹង​​ដ៏​គួរឱ្យ​ភ្ញាក់ផ្អើល និង​រន្ធត់ចិត្ត​យ៉ាងខ្លាំង​ថា សិល្បករ​ផ្នែក​អា​យ៉ៃ​ជើងចាស់​រូប​នេះ បាន​ដួល​សន្លប់​ស្ដូកស្ដឹង ​ត្រូវ​ចូល​បន្ទប់​សង្គ្រោះ​បន្ទាន់។

បើតាម​តារា​កំប្លែង​អ្នកនាង កា​ឆ​យ បានឱ្យដឹង​តាមរយៈ​សំណេរ​ហ្វេ​ស​ប៊ុ​ករបស់ខ្លួនថា ពេលនេះ​សិល្បករ​ជើងចាស់​ផ្នែក​អា​យ៉ៃ​លោកគ្រូ ព្រហ្ម ម៉ាញ កំពុងស្ថិត​នៅក្នុង​សភាព​សន្លប់​ស្ដូកស្ដឹង និង​កំពុង​ទទួលបាន​ការជួយ​សង្គ្រោះ​ពី​ក្រុមគ្រូពេទ្យ​។​

អ្នកនាង កា​ឆ​យ បញ្ជាក់​ថា​ ៖ ” លោ​ពូ ព្រហ្ម ម៉ាញ លើសឈាម​សន្លប់ ឥឡូវ​នៅ​ពេទ្យ​សង្គ្រោះ​បន្ទន់ សូមអោយ​លោកពូ​ឆាប់​ជាណា​”​។ បន្ថែមលើនេះ កឆាយ បានបន្តទៀតថា «សូមកុំអោយគាត់កើតអីអោយសោះ គាត់ចាប់ផ្តើមឈឺក្បាល​រវើរវាយ​ អាណិត​មីងណាស់តែម្នាកឯង ព្រះអើយជួយ»។​

ទន្ទឹមនឹងអ្នកនាងកាយឆយ អាណិតចំពោះលោកព្រហ្មម៉ា និងភរិយា ដែលមើលថែស្វាមី​តែម្នាក់ឯងនោះ, អ្នកលេងបណ្ដាញសង្គមផ្សេងទៀត បាននាំគ្នាលើកសរសើរថា «ឈ្មោះជាប្រពន្ធមិនដែលចោលប្ដីក្នុងគ្រាអាសន្នណាមួយឡើយ…!​ ជូនពរអ៊ំឆាប់ទទួលបានសុខភាពល្អឡើងវិញ​ ដោយសារ​មានអ្នកមើលថែទាំយ៉ាងពិសេសនៅជាប់ក្បែរជានិច្ច…!»៕​

Related posts

Leave a Comment