ក្រោយ​ជា​ពី អូ​មី​ក្រុង​, ថ្ងៃនេះ លោកជំទាវ ហ៊ុន ស៊ី​ណាត ដឹក​ដៃ​កូនក្រមុំ វ៉ាន់ នី​ឡា ហើយ​ពោល​ពាក្យ​ថា​…

ទីបំផុត នៅ​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០២២​នេះ តារា​កំប្លែង វ៉ាន់ នី​ឡា បាន​ចូល​រោងការ​បញ្ចប់​ភាព​នៅ​លីវ ជាមួយ​កូនកំលោះ ស៊ុត សក្ការៈ​ ហើយ​ ក្រោយពី​ខកខាន​ជាច្រើនលើក​ច្រើន​សា នោះ។

​តាម​គម្រោង នី​ឡា និង​គូ​ដណ្ដឹង ត្រូវ​ចូល​រោងការ​តាំងពី​ខែឧសភា ឆ្នាំ​២០២០ មកម្ល៉េះ ប៉ុន្តែ​ដោយសារតែ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ទើប​ធ្វើឱ្យ​ពួកគេ​ត្រូវ​សម្រេច​ពន្យារពេល រហូតមកដល់​ថ្ងៃនេះ​តែម្ដង​។​

​ពិធីមង្គលការ​របស់​វ៉ាន់ នី​ឡា ធ្វើឡើង សណ្ឋាគារ​សុខា ក្រុងភ្នំពេញ ក្រោម​ការចូលរួម​ពី​មសមាជិកគ្រួសារ ព្រមទាំង​ភ្ញៀវកិត្តិយស ក៏ដូចជា​មិត្ត​ក្នុង​រង្វង់​សិល្បៈ​យ៉ាង​កុះករ​។

​អ្វី ដែល​កាន់តែ​ពិសេស​នោះ ក្នុង​មង្គលការ​នេះ ក៏មាន​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ជំទាវ ហ៊ុន ស៊ី​ណាត ចូលរួម​ដឹក​ដៃ​កូនកំលោះ​-​ក្រមុំ ផងដែរ ក្រោយពី​លោកជំទាវ បានជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩​ថ្មី ប្រភេទ អូ​មី​ក្រុង ​នោះ​។​

​បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​ជាច្រើន​សន្លឹក លោកជំទាវ ហ៊ុន ស៊ី​ណាត បាន​បញ្ជាក់ថា «​ថ្ងៃនេះ​ដឹក​ដៃ​កូនកំលោះ និង​កូនក្រមុំ​ក្នុង​សិរី​មង្គល​អាពាហ៍ពិពាហ៍​ក្មួយប្រុស​ស៊ុត សក្ការៈ​ និង​ក្មួយ​ស្រី​វ៉ាន់ នី​ឡា សូម​ជូនពរ​ដល់​ក្មួយ​ទាំងពីរ​ឲ្យ​ស្រលាញ់គ្នា​ដល់​ចាស់ព្រឹទ្ធចាស់ព្រេង​ជៀស​មិន​បានទេ​សុំ​ថត​ទៀត​១៩.៣.២០២២»៕

Related posts

Leave a Comment