អុញនោះ! បួសរួច Poh និង Robert នាំគ្នាដើរធុតង្គជិតដល់មីយ៉ាន់ម៉ា តែត្រូវប៉ូលិសដេញមកវិញ ព្រោះ…
តារាស្រីTangmo បានធ្លាក់ចូលទន្លេចៅប្រាយ៉ា កាលពីយប់ថ្ងៃទី២៤ កុម្ភៈ ខណៈកំពុងជិះលើទូកល្បឿនលឿនជាមួយអ្នករួមដំណើរ៥នាក់ផ្សេងទៀតនោះ។ សាកស.ពរបស់នាង ត្រូវបានគេរកឃើញពីរថ្ងៃក្រោយមកនៅមិនឆ្ងាយប៉ុន្មានពីកន្លែងដែលឧប្បត្តិហេតុកើតឡើងនៅជិតផែ Pibul 1 ក្នុងខេត្ត Nonthaburi។
មនុស្សទាំង៥នាក់នៅលើទូកថ្ងៃកើតហេតុនោះ រួមមាន Tanupat “Por” Lerttaweewit, Phaiboon “Robert” Trikanjananun, Idsarin “Gatick” Juthasuksawat ដែលជាអ្នកគ្រប់គ្រងផ្ទាល់Tangmo , Wisapat “Sand” Manomairat និង Nitas “Job” Kiratisoothisathorn។
ក្នុងចំណោមពួកគេ ប៉ូលិស បានចោទប្រកាន់លើលោក Tanupat ដែលជាម្ចាស់ទូក និងលោក Phaiboon ដែលជាអ្នកបើកបរ ពីបទធ្វេសប្រហែសឈានទៅដល់ការស្លា.ប់។ ទោះយ៉ាងណា ពេលនេះ ពួកគេ បានបួសបែបព្រាហ្មណ៍រួចរាល់ជាផ្លូវការ ក្នុងន័យឧទ្ទិសបុណ្យកុសលឱ្យដល់តារាសម្តែងស្រី Tangmo នាកន្លែងប្រតិបត្តិធម៌មួយកន្លែងនាខេត្តរ៉ាឆៈបុរី ជាសាខារបស់ថាម៉ៃ។
ពួកគេ បានបួសបែបព្រាហ្មណ៍កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២កន្លងទៅនេះ បន្ទាប់ពីខាងវត្តបដិសេធ មិនឲ្យពួកគេបួសតាមបែបពុទ្ធសាសនានោះ ដោយសារតែ ពួកគេត្រូវបានចាត់ចូលនៅក្នុងច្បាប់របស់មន្ទីរពុទ្ធសាសនា ជាជន ដែលកំពុងមានសំណុំក្តីព្រហ្មទណ្ឌជាប់ខ្លួន។
យ៉ាងណាមិញ បន្ទាប់ពីបានបួសរួចរាល់ ហាយសូរទាំងពីរ ក៏បានចាប់ផ្តើមប្រតិបត្តិធម៌ ដោយមានការទៅអង្គុយសមាធិរាប់ម៉ោង ការសូត្រធម៌ជាដើម ដើម្បីឧទ្ទិសបុណ្យកុសលម្ចាស់កម្មម្ចាស់ពារ និង Tangmo នៅក្បែរជើងភ្នំក្រៈចូម ដែលជាភ្នំមួយនៅជិតនឹងព្រំដែនមីយ៉ាន់ម៉ា ហើយក្រោយពីសម្រេចរួចរាល់ហើយ ពួកគេក៏បាននាំគ្នាធុតង្គទៅលើកំពូលភ្នំទៀតទាំងយប់តែម្តង។
ក្នុងនោះ ដោយការកំណត់ពួកគេត្រូវឡើងទៅលើភ្នំហើយ ហើយចុះមកវិញនៅពេលព្រឹក រួចនឹងត្រូវបន្តដើរឆ្លងទៅភ្នំមួយទៀតនា ខេត្តកាន់ចៈណាក់បុរី ដោយត្រូវធ្វើបែបនេះរហូតឱ្យគ្រប់ ១៥ ថ្ងៃ ទើបត្រឡប់មកកន្លែងសំណាក់ធម៌ដើមវិញ។
ទោះយ៉ាងណា អ្វីៗមិនដូចជាការកំណត់ឡើយ ព្រោះខណៈឡើងទៅដល់ភ្នំ នៅម៉ោង ១ យប់ ហាយសូរទាំងពីរ ក៏ត្រូវប៉ូលិសប្រចាំការនៅទីនោះ ដេញឱ្យចុះមកវិញភ្លាមៗ ព្រោះតែខ្លាចគេទាំងពីរនាក់គេចខ្លួនឆ្លងដែនទៅប្រទេសមីយ៉ាន់ម៉ា ហើយម៉្យាងពួកគេ ក៏ខ្លាចឆ្លងកូវីដពីប្រជាជនមីយ៉ាន់ម៉ាដែលឆ្លងដែនមកនោះដែរ ក៏សម្រចចុះមកក្រោមវិញតែម្តងទៅ៕