មិនដូចការគិត! លទ្ធផល​កោសល្យវិច័យ​លើ​រាងកាយ​ស.ព​Tangmo លើក​ទី​២​ចេញ​ហើយ​គឺ​ថា…

លោក​អ្នក​ទំនង​ជា​បាន​ជ្រាប​រួច​មក​ហើយ​ថា កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ ​ក្រសួងយុត្តិធម៌​ បាន​បង្កើត​ក្រុម​អ្នក​ជំនាញ​ផ្នែក​កោសល្យ​វិ​ច្ច័​យ​ ដើម្បី​ផ្ទៀងផ្ទាត់​ព័ត៌មាន​លម្អិត​នៃ​ការ​ធ្វើ​កោសល្យវិច័យ​របស់​តារា​សម្តែង​​ Pattarathida “Tangmo” Patcharaveerapong មុនពេល​ការពិនិត្យ​សាកស.ព​របស់​នាង​ឡើងវិញ ​ត្រូវបាន​អនុវត្ត។

ការ​ផ្លាស់ប្តូរ​នេះ​ បាន​កើតឡើង ​បន្ទាប់ពី​មេធាវី Kritsana Sriboonpimsuay បាន​ដាក់​សំណើ​ក្នុងនាម​ម្តាយ​របស់ Tangmo ទៅកាន់​វិទ្យាស្ថាន Central Institute of Forensic Medicine (CIFS) របស់​ក្រសួង​សម្រាប់​ការពិនិត្យ​ឡើងវិញ​។

គោលបំណង ​គឺ​ដើម្បី​ជម្រះ​មន្ទិលសង្ស័យ​អំពី​អ្វីដែល​បានកើត​ឡើងលើ​រាងកាយ​របស់​តារា​ស្រី​រូបនេះ រួមទាំង​ស្នាម​រលាក​នៅលើ​ដើមទ្រូង ស្ថានភាព​ធ្មេញ និង​ក្បាល​របស់​នាង ព្រមទាំង​របួស​យ៉ាងជ្រៅ​នៅលើ​ភ្លៅ​របស់​នាង​។​

​លោក Sub Lt Thanakrit Chitarirat លេខា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​​ ​បាន​និយាយថា ​ក្រុម​សមាជិក​ចំនួន 15 រួមមាន​អ្នកជំនាញ​ផ្នែក​កោសល្យ​វិ​ច្ច័​យ​ពី​មន្ទីរពេទ្យ Ramathibodi មន្ទីរពេទ្យ Chulalongkorn និង​មន្ទីរពេទ្យ Thammasat University។​

​លោក​អនុរដ្ឋមន្ត្រី​ស្តីទី ថា​ណាគ្រី​ត បាន​និយាយថា ក្រុមប្រឹក្សា​នេះ​ ត្រូវបាន​ដឹកនាំ​ដោយ​លេខាធិការ​អចិន្ត្រៃយ៍​សម្រាប់​យុត្តិធម៌​លោក Wisit Wisitsora-at ហើយក៏​រួមបញ្ចូល​ផងដែរ​នូវ​អគ្គស្នងការ​នគរបាល​ជាតិ អគ្គនាយក​នៃ​នាយកដ្ឋាន​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ ប្រធាន​ក្រុមប្រឹក្សា​វេជ្ជសាស្ត្រ និង​ស្នងការ​នៃ​វិទ្យាសាស្ត្រ​កោសល្យ​វិ​ច្ច័​យ​ប៉ូលិស​។ .

​លោក​បាន​និយាយថា អ្នកជំនាញ​ផ្នែក​កោសល្យ​វិ​ច្ច័​យ CIFS បីនាក់ ដែល​បាន​ចូលរួម​ក្នុង​ការធ្វើ​កោសល្យ​វិ​ច្ច័​យ​លើកដំបូង​នៅ​មន្ទីរពេទ្យ​ទូទៅ​ប៉ូលិស និង​លោក Khunying Porntip Rojanasunan សមាជិក​ព្រឹទ្ធសភា​ដែល​ប្រែក្លាយ​អ្នកជំនាញ​ផ្នែក​កោសល្យ​វិ​ច្ច័​យ ក៏​នឹង​សង្កេតមើល​ការពិនិត្យ​ឡើងវិញ​នេះ​ផងដែរ​។

លោក​បាន​បន្តថា​ ៖ «​ក្រសួង​នឹង​ផ្តល់​យុត្តិធម៌​ក្នុងករណីនេះ​ជា​ចម្បង​ដោយ​ផ្អែកលើ​លទ្ធផល​ធ្វើ​កោសល្យវិច័យ​ពី​ប៉ូលិស​កោសល្យ​វិ​ច្ច័​យ​»​។ ក្រសួង​កំពុង​រង់ចាំ​ព័ត៌មាន​លម្អិត និង​រូបថត​ពី​ការធ្វើ​កោសល្យវិច័យ​។​

ក្រោយពីបញ្ជាក់ដូចខាងលើនោះរួចមក នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ លទ្ធផលកោសល្យវិច្ច័យលើកទី២ ចេញហើយគឺថា ៖ «ចំពោះមន្ទិលសង្ស័យរបស់មហាជន ក៏ដូចជាក្រុមគ្រួសារ ដែលល្បីថា នៅលើស.ពមានស្នាមរបួសជាច្រើនកន្លែងនោះ វាមិនពិតឡើយ

ព្រោះគ្រូពេទ្យបានពិនិត្យទៅលើរាងកាយស.ព មិនមានឃើញមានស្នាមរបួ.សនៅលើក្បាល ធ្មេញមិនមានបាក់ ក-មិនមានស្នាមរឹត ឆ្អឹងមិនមានបាក់នៅកន្លែងណាមួយឡើយ ស្នាមរបួសនៅលើជង្គង់មាន តែក្រុមគ្រូពេទ្យនឹងមិនទាន់អាចសន្មតថាវាកើត ឬ មុតដោយសារអ្វីពិតប្រាកដបានក្នុងពេលឆាប់ៗនេះ»។

ទោះជាយ៉ាងណា ទាំងអស់នេះដែរ វាគ្រាន់តែជាលទ្ធផលកោសល្យវិច័យមួយផ្នែកតែប៉ុណ្ណោះទៅលើរាងកាយរបស់ស.ព ចំណែកភស្តុតាងផ្សេងទៀតខាងគ្រូពេទ្យជំនាញ នឹងបន្តធ្វើកោសល្យវិច័យទៀត ពោលគឺលទ្ធផលទាំងអស់អាចសរុបនៅ ២ សប្តាហ៍ទៀត។

គួរបញ្ជាក់ថា​ ការ​ផ្លាស់ប្តូរ​ដើម្បី​ធ្វើការ​ពិនិត្យ​សាក​ស.ព​Tangmoជា​លើកទី២នេះ ​បាន​កើត​ឡើង​បន្ទាប់ពី​អ្នក​ជួយសង្គ្រោះ​ស្ម័គ្រចិត្ត​ម្នាក់ ​ដែល​ស្ថិត​ក្នុង​ចំណោម​អ្នក​ដំបូង​ ដែល​បាន​ឃើញ​សាកស.ព​របស់ Tangmo បាន​ប្រាប់​ទូរទស្សន៍​មួយ​ថា​ មាន​ស្នាម​ជាំ​ជុំវិញ​ភ្នែក​ខាងស្តាំ​របស់​នាង និង​ធ្មេញ​ជាច្រើន​ហាក់ដូចជា​បាក់។ លុះជិតដល់ថ្ងៃបូជាស.ពកូន ម្ដាយTangmo ក៏លើកជាសំណួរដើម្បីពិនិត្យលើកទី២តែម្ដង៕

Related posts

Leave a Comment