តារាសម្ដែងTangmo បានធ្លាក់ពីទូកល្បឿនលឿនចូលទៅក្នុងទន្លេ Chao Phraya ហើយលង់ទឹកកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់ពេលនេះ មានរយៈពេល៣សប្ដាហ៍ហើយ ប៉ូលិសមិនទាន់បញ្ចប់ករណីនេះនៅឡើយទេ។
ទោះបីជាយ៉ាងណាក៏ដោយ ផ្អែកលើការសម្ភាសន៍ជាមួយសាក្សីប្រមាណ៨០នាក់ និងរូបភាពពីកាមេរ៉ា CCTV ជាង៦០ គ្រឿង, ក្រុមអ្នកស៊ើបអង្កេតរបស់ប៉ូលិស បាននិយាយថា ភស្តុតាងបានចង្អុលបង្ហាញពីការធ្វេសប្រហែស ដែលបណ្តាលឱ្យស្លា.ប់ ជាជាងឃា.តក.ម្ម។
ដោយឡែក នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ នេះ ស្រាប់តែមានភស្តុតាងថ្មី ដែលចាប់បានពីកាម៉េរ៉ាសុវត្ថិភាពម្តុំកន្លែងកើតហេតុ ដោយក្នុងវីដេអូកាមេរ៉ាសុវត្ថិភាពនោះ ឃើញសកម្មភាពនៅលើទូករបស់អ្នកទាំង៦ នាក់ទាំងអស់។
សកម្មភាពនោះ មើលទៅហាក់មានការប្រ.វាយប្រ.តប់គ្នាដណ្តើមអ្វីមួយ រវាងមនុស្សប្រុស និង មនុស្សស្រីពីរនាក់ ដែលអង្គុយនៅចំកណ្តាលទូក។ មួយវិញទៀត ខណៈនោះក៏មានមនុស្សម្នាក់ ដែលអង្គុយក្រោយទូក បានបោះវត្ថុអ្វីមួយចូលទៅក្នុងទឹកទៀតផង។
យ៉ាងណាមិញ ជុំវិញសកម្មភាពនៅលើទូកមួយនេះដែរ បើទោះវីដេអូវាមិនច្បាស់ល្អ ១០០% តែមហាជនសង្ស័យថា មុន Tangmo ធ្លាក់ទឹកស្លា.ប់ អាចនឹងមានសកម្មភាពណាមួយខុសប្រក្រតីនៅលើទូក ពោលគឺអាចជាការប្រវា.យប្រត.ប់គ្នាតែម្តង។ តែយ៉ាងណា នេះគ្រាន់តែជាការសន្និដ្ឋានរបស់មហាជនប៉ុណ្ណោះ លម្អិតពីលទ្ធផលច្បាស់លាស់ មានតែរង់ចាំការបកស្រាយពីការក្រុមអ្នកស៊ើបអង្កេត៕