សរសើរ​ទឹកចិត្ត​! តេង ដា​ណា និង​គូ​ដណ្ដឹង​ចូល​បុណ្យ​ជាង​១​លាន​រៀល​ដល់​គ្រួសារ​ក្មេង​ប្រុស​ ដែល​ស្លា,ប់​ដោយសារ​គ្រោះ,ថ្នាក់​ចរាចរណ៍ (មានវីដេអូ)

ភ្នំពេញ​ ៖ មហាជន​​ ​សរសើរ​ចំពោះ​ទឹកចិត្ត​​​តារា​ហ្វេ​ស​ប៊ុ​ក​ និង​ថៅកែ​អន​ឡាញ​ កញ្ញា តេង ដា​ណា ហៅ អា​ម៉ី និង​គូ​ដណ្ដឹង ​ដែល​បាន​ជួយឧបត្ថម្ភ​ថវិកា​ចំនួន​១៥០០០០០​រៀល​ដល់​គ្រួសារ​ក្មេង​រង,គ្រោះ​ ដែល​ត្រូវ​រថយន្ត​បុ,ក​ស្លា,ប់​ម្នាក់ ​និង​របួសធ្ងន់​ម្នាក់។

ហេតុការណ៍​នេះ ​បាន​កើតឡើង​កាលពី​យប់​ថ្ងៃទី ៣០​ខែតុលា ​ឆ្នាំ​២០២១ ​ស្ថិតនៅ​ចំណុច​ស្ពាន​ព្រែក​សំរោង​ សង្កាត់​ព្រែក​ថ្មី​ ខណ្ឌ​ច្បា​អំពៅ​ ដែល​បណ្ដាល​ឲ្យ​ក្មេងប្រុស​ម្នាក់​ស្លា,ប់ ​និង​ក្មេងស្រី​ម្នាក់ទៀតរងរ​បួស​ធ្ងន់។

បើតាម​ការរៀប​រាប់​រប​ស់​គូ​ដណ្តឹង​កញ្ញា តេង ដា​ណា ហៅ អា​ម៉ី បាក​លើកឡើង​ថា ​អាណិត​ខ្លោចចិត្ត​នេះ​គ្រាន់តែ​ជា​ទឹកចិត្ត​បន្តិចបន្តួច​របស់ខ្ញុំ និង​ប្រពន្ធ​ខ្ញុំ​ ដោយ​ជិះ​កាត់​ទៅផ្ទះ​របស់ខ្ញុំ ​មួយទៀត នៅ​តាខ្មៅ​តាម​ផ្លូវ​ហ្នឹង ក៏​ឃើញ​ហេតុការណ៍​នេះ​ ក៏​បាន​ចុះទៅ​ជួយ​តាម​លទ្ធភាព​របស់​ពួក​ខ្ញុំ។

លោក​ បាន​បន្ត​ថា​ ខ្ញុំ​សូម​ផ្ញើ​សារ​ទៅ​អ្នកបើកបរ​ឡាន​ធំៗ​ទាំងអស់​ មេត្តា​មាន​ភាព​ទំនួល​ខុសត្រូវ​លើ​ទង្វើ​ របស់​ខ្លួន ​ដែល​ប្រព្រឹត្ត​ ហើយ​មេត្តា​បើកបរ​បង្កើន​ការប្រុងប្រយ័ត្ន​ផង​។ ជីវិត​គ្មាន​ដាក់​លក់​លើ​ទីផ្សារ​ទេ ជីវិត​គេ​ជីវិត​យើង​កូន​គេ​កូន​យើង​បង​ប្អូន​គេ​បងប្អូន​យើង មេត្តា​យល់​ផង ខ្ញុំ​គ្មាន​អ្វី​និយាយ​ច្រើន​ក្រៅពី​ចូលរួម​រំលែក​ទុក្ខ​ប៉ុណ្ណោះ​៕​


Related posts

Leave a Comment