វិចារណកថា ​៖ វត្តមាន​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា ចុះ​ផ្ទាល់​ប្រមូល​ទិញ​ផ្លែ​មៀន​ប៉ៃលិន​បង្ហាញ​ពី​កាយវិការ​សប្បុរស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រជាពលរដ្ឋ​ពាណិជ្ជករ​បានលើកឡើង​និង​កោត សរសើរ​នូវ​សកម្មភាព​ដ៏​អាច​ក្លាហាន​ទឹកចិត្ត​សប្បុរស និង​ទន់ភ្លន់​របស់​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា អគ្គនាយក​ក្រុមហ៊ុន បុរី ឡេង ណា​វ៉ា​ត្រា ក្នុងការ​លះបង់​បរិច្ចាគ​ទ្រព្យធន​ផ្ទាល់ខ្លួន​រាប់លាន​ដុល្លារ​អាមេរិក ដល់​រាជរដ្ឋាភិបាល និង​ចុះជួយ​ដោយ​ផ្ទាល់​ដើម្បី​ចូលរួម​ប្រយុទ្ធប្រឆាំង​គ្រប់គ្រង​ស្ថាន​ការណ៍​នៃ​គ្រា​ដែល​ប្រទេស​កម្ពុជា​ជួប​គ្រោះធម្មជាតិ​ផ្សេងៗ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ការកោតសរសើរ​នេះ គ្រា​ដែល​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា អញ្ជើញ​ធ្វើដំណើរ​ចុះ​ផ្ទាល់​មក​ប្រមូល​ទិញ​ផ្លែ​មៀន របស់​ប្រជាកសិករ​កំពុង​ជួប​បញ្ហា​ខ្វះ​ទីផ្សារ នៅ​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០២១​នេះ​នៅ​ខេត្តបាត់ដំបង​ជាប់​ព្រំដែន​ថៃ​។​នេះ​ជា​លើកទីមួយ​ហើយ​ដែល​អ្នកឧកញ៉ា​ដំណាង​សម្តេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុ ជា​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា​ដើម្បី​ចុះ​ប្រមូល​ទិញ​ផ្លែ​មៀន​ប៉ៃលិន​ជាច្រើន​តោន​ដល់​ចម្ការ​ពី​បងប្អូន​ប្រជាកសិករ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​កាលពីដើម​ខែសីហា កន្លងទៅ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រើ​ថវិកា​ផ្ទាល់ខ្លួន​ប្រមូល​ទិញ​ផ្លែ​មៀន​ប៉ៃលិន (​តា​ង៉ែ​ន​) ដើម្បី​សម្រួល​កុំឱ្យ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ចម្ការ​ខាតបង់​ថវិកា​ដែល​បាន​វិនិយោគ​លើ​ការដាំដុះ​កាយវិការ​ចុះជួយ​នេះ​សរ​បញ្ជាក់​ឲ្យ​ឃើញ​ពី​ការយកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ​ប្រជាជន នៅក្បែរ​ប្រជាជន រួមសុខ​រួមទុក្ខ​ដោះស្រាយ​ជា​ជូន​ប្រ ជា​ពលរដ្ឋ​គ្រប់​កាលៈទេសៈ​។​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៉ី​ង ប៊ុន​ហៀ​ង អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋាន​អង្គរក្ស​ស​ម្តេ ច​តេ​ជោ ហ៊ុន សែន បាន​ចុះមក​ឈរជើង​ប្រមូល​ទិ ញ​ផ្លែ​មៀន​នៅក្នុង​ខេត្តបាត់ដំបង​អស់​រយៈ​ពេល​ជិ ត​២០​ថ្ងៃ​។​ផ្លែ​មៀន​ដែល​បាន​ប្រមូល​ទិញ​ក៏​ត្រូវបាន​ចាត់ចែង​ដឹកយក​ជូន​មន្ត្រីរាជការ​នៅតាម​ក្រសួង​ស្ថាប័ន តាម​ខេត្ត ក៏ដូចជា​កងកម្លាំង ក្រុមគ្រូពេទ្យ ប្រជាពលរដ្ឋ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក និង​ព្យាបាល​ជំងឺ​កូ​វីដ​១៩​ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ស្របពេល​ជាមួយគ្នានេះ អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា ក៏បាន​ប្រកាស​ទិញ​មៀន​ប៉ៃលិន (​តា​ង៉ែ​ន​) ពី​បងប្អូន​កសិករ​ចំនួន​១​ពាន់​តោន​មក​ដាក់លក់​ក្នុង​ផ្សារ​កសិផល​ធម្មជាតិ ឡេង ណា​វ៉ា​ត្រា​។​ការ​ប្រកា ស​នេះ​ធ្វើឡើង​ដើម្បី​ជួយ​សម្រួល​បញ្ហា​ការលំបាក​កង្វះ​ទីផ្សារ និង​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ស្ថិតក្នុង​ស្ថានភាព​ដ៏​លំបាក​នៃ​វិបត្តិ​កូ​វីដ​-១៩​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អ្នកឧកញ៉ា​មានប្រសាសន៍ថា​៖“​ការលំបាក​របស់​ប្រ ជា​កសិករ ការលំបាក​របស់​រាជ​រដ្ឋាភិបាល​ក៏ដូចជា​ការលំបាក​រប​ស់​ខ្ញុំ ខ្ញុំ​មាន​ចំណូល​ខ្ញុំ​មាន​ជីវ​ភាពល្អ​ក៏​ដោយសារតែ​ប្រជាកសិករ​និង​រាជរដ្ឋាភិបាល​។​ដូ ច្នេះ​ហើយ​អ្វីដែល​អាចជួយ​បាន​យើង​ត្រូវតែ​ជួយ គ្នា​ខ្ញុំ​សម្រេច​ជួយ​ទិញ​មៀន​ឬ​តា​ង៉ែ​ន​ចំនួន​១.០០ ០​តោន​មក​ដាក់​ក្នុង​ផ្សារ​កសិផល​ឡេង​ណា​វ៉ា​ត់​ត្រា ដោយ​លក់​ក្នុងតម្លៃ​ខាតដើម​”​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ការប្រកាស​បើក​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​ប្រមូល​ទិ ញ​ផ្លែ​មៀន​ប៉ៃលិន​រហូតដល់​១​ពាន់​តោន​ពី​ប្រជាក សិ​ករ​ផ្ទាល់ ដែល​កំពុងដ​ង្ហើ​យ​ហៅ រក​ទីផ្សារ​លក់​ចេញ​របស់​អ្នកឧកញ៉ា​ក៏មាន​លោក​ឧកញ៉ា​ម្ចាស់​ក្រុ ម​ហ៊ុន និង​បងប្អូន​ប្រជាពលរដ្ឋ បាន​បញ្ជា​ទិញ​ផ្លែ​មៀន​ប៉ៃលិន បន្ត​ពី​ផ្សារ​កសិផល​ធម្មជាតិ ឡេង ណា​វ៉ា​ត្រា ជាច្រើន​តោន​ផងដែរ​។​ទាក់ទង​នឹង​យុទ្ធ នា​ការប្រមូលទិញ​ផ្លែ​មៀន​ប៉ៃលិន​នេះដែរ​លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង​បាន​បញ្ជាក់ថា ការប្រមូលទិញ​រយៈពេល​ជិត​២០​ថ្ងៃនោះ គឺ​ប្រមូល​ទិញ​ផ្លែ​មៀន​របស់​ប្រជាពលរដ្ឋ​បាន​ជិត​២​ពាន់​តោ ន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ការប្រមូលទិញ​កាលពី​ជំ​ហ៊ាន​ទី​១​មិនទាន់​អស់​នៅ ឡើយ និង​មានការ​ស្នើសុំ​ពី​ប្រជាពលរដ្ឋ​ម្ចាស់​ចម្ការ​ផង​នោះ​ទើប​រូបលោក​បាន​រាយការណ៍​និង​គោរព​ស្នើសុំ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដើម្បី​ជួយ​ទិញ​ផ្លែ​មៀន​បន្ត​។​ក្រោយ​ទទួលបាន​ការស្នើសុំ​នេះ​ស ម្តេច​តេ​ជោ ហ៊ុន សែន​ក៏បាន​ណែ​នាំឱ្យ​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា តំណាង​សម្តេច​ផ្ទាល់​ចុះមក​ប្រ​មូ ល​ទិញ​ផ្លែ​មៀននៅ​សេសសល់​នេះហើយ​បើតាម​ការបញ្ជាក់​ពី​អភិបាលខេត្ត​បាត់ដំបង ផ្លែ​មៀន​ដែល​ត្រូវ​ប្រមូល​ទិញ​បន្ត​នេះ មាន​ចំនួន​៧​ចម្ការ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បើតាម​ការបញ្ជា​ក់រប​ស់​ប្រមុខ​រាជរដ្ឋាភិបាល​ការ​ប្រ មូល​ទិញ​ផ្លែ​មៀន​នេះ​គឺ​ទិញ​តែ​ពី​ប្រជាពលរដ្ឋ​ជា​ម្ចា ស់​ចម្ការ​ដែលមាន​ជីវភាព​ខ្សត់ខ្សោយ​ប៉ុណ្ណោះ​។ ដោយឡែក​ម្ចាស់​ចម្ការ​ដែលមាន​ជីវភាព​ធូរធា​គឺ​មិន​ត្រូវបាន​ប្រមូល​ទិញ​នោះឡើយ​ហើយ​មួយ​វិញ​ទៀ ត មៀន​របស់​អ្នក​ដែលមាន​ចម្ការ​ធំៗ​នោះ​ក៏​មិន​ទា ន់​អាច​ប្រមូល​ផល​បាន​ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយមាន​ការចង្អុលបង្ហាញ​ផ្តល់​អនុសាសន៍​ណែ នាំ​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន និង​ស​ម្តេ ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា បាន​ដឹកនាំ​កំពូល​តារាចម្រៀង​ល្បីៗ​ប្រចាំ​ប្រ ទេស​ពីររូប​គឺ​លោក ព្រាប សុវត្ថិ និង​លោក ខេមរៈ សិរីមន្ត ចុះទៅ​ប្រមូល​ទិញ​ផ្លែ​មៀន​ប៉ៃលិន​ដល់​ចំ ការ​របស់​ប្រជាកសិករ​ដែល​នេះ​បង្ករ​ឲ្យ​មានការ​ភ្ញា​នក់​ផ្អើល​ជាខ្លាំង និង​កោត​ស្ងប់​ស្ងែ​ង​សរសើរ​នូវ​ទឹក ចិត្ត​វីរភាព សប្បុរសធម៌​របស់​អ្នកឧកញ៉ា ក៏ដូចជា​សិល្បករ​ដែល​ចុះមក​ទីតាំង​ដោយផ្ទាល់​នៅពេលនេះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្នុង​ទឹកមុខ​សប្បាយរីករាយ អា​ម្មរណ៍​ចាក់​ដោត​មិន​ខ្លាច​នឿយហត់ លោក ព្រាប សុវត្ថិ និង ខេមរៈ សិរី​ម ន្ត បាន​សម្ដែង​ការសប្បាយ​ព្រមទាំង​បាន​លើក​ទឹ ក​ចិត្ត​ប្រជាពលរដ្ឋ​។ លោក​ថា សូម​ឲ្យ​ប្រជាពលរដ្ឋ​ដែល​បាន​ដាំ​ផ្លែ​មៀន​ក្រអូប​ក៏ដូចជា​តា​ង៉ែ​ន​កុំ​អស់ សង្ឃឹម​ប្រមុខ​រដ្ឋាភិបាល​ក៏ដូចជា​សប្បុរសជន​មួយ ចំនួន​ធំ​បាន​យកចិត្តទុកដាក់​បងប្អូន​មិន​ឲ្យ​បងប្អូន​នៅ​ឯក​ការ​ឡើយ​។​
09:55

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អ្វីដែល​រិ​ទ្ធ​តែ​ធ្វើ​ឲ្យ​មហាជន​កោតសរសើរ​ទៀត​នោះ អ្នកឧកញ៉ា​កាលពី​ថ្ងៃទី​៦​ខែកញ្ញា​នេះ​បាន​ចុះ​ចាត់ ចែង​ដឹកនាំ​ដោយផ្ទាល់​មៀន​ប៉ៃលិន​បាត់ដំបង​រាប់រយ​តោន ដើម្បី​បែងចែក​តាម​បណ្ដា​ខេត្ត​មានដូចជា កំពង់ស្ពឺ តាកែវ កំពត និង​ក្រុងព្រះសីហនុ​។​បើតាម​ការលើកឡើងរ​បស់​អ្នកឧកញ៉ា​ការចុះ​ដោយផ្ទាល់​នៅពេលនេះ​គឺ​ដើម្បី​ជៀសវាង​ផ្លែ​មៀន​ខួច​គុណ​ភា ព​និង​ដើម្បី​ឲ្យ​ទាន់​សភាព​ការ​ផ្លែ​មៀន របស់​បងប្អូន​ប្រជាកសិករ​ខេត្ត​ប៉ៃលិន និង​បាត់ដំបង​ដែល​កំពុង​ទុំ​សស្រាក់សស្រាំ​ប្រមូល​ផល​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អ្នកឧកញ៉ា​មានប្រសាសន៍ថា​“​ខ្ញុំបាទ​សូម​អរគុណ ទៅដល់​សប្បុរសជន​ទាំងអស់​ដែល​បាន​ជួយ​ទិញ​ផ្លែ​មៀន​របស់​កសិករ​ដែល​កំពុងតែ​ជួប​វិបត្តិ​ដោយ សារ​កូ​វីដ​-១៩​នេះ​បង្ហាញឱ្យឃើញ​ពី​សាមគ្គីភាព​ដ៏​រឹងមាំ​របស់​ប្រជាជាតិ​យើង​”​។​ការអន្តរាគមន៍​រប​ស់ស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​អ្នកឧកញ៉ា បានបង្ហាញ​ឱ្យឃើញ​នូវ​កាយ​យកចិត្តទុកដាក់ និង​គិតគូរ​ខ្ពស់​របស់​ស ម្តេច​តេ​ជោ​ចំពោះ​ប្រជាពលរដ្ឋ​គ្រប់រូប​នៅពេល​ជួប​ការលំបាក​៕ ដោយ​៖ ឧកញ៉ា តម្រា​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment