កំពូល​តារា​ចម្រៀង​ ព្រាប សុវត្ថិ និង ខេមរៈ សិរីមន្ត ចុះ​ប្រូម៉ូដ​ផ្លែ​មៀន​ប៉ៃលិន​ជូន​ពលរដ្ឋ​មិន​គិត​ប្រាក់​មួយ​ដុល្លារ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ ៖ ទស្សនិកជន​ក៏ដូចជា​ប្រិយមិត្ត​ ដែល​តែង​និយម​តាមដាន​ព័ត៌មាន​សិល្បៈ​ប្រហែលជា​បានដឹងហើយថា ​តម្លៃ​ខ្លួន​នៃ​ការ​ថត​ស្ប៉ត​ម្ដងៗ​របស់​កំពូល​តារា​ចម្រៀង​លោក ព្រាប សុវត្ថិ និង​លោក ខេមរៈ សិរីមន្ត គឺ​ពិតជា​ថ្លៃ​ខ្លាំងណាស់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ការថត​ស្ប៉ត​របស់​កំពូល​តារា​ចម្រៀង​ទាំងពីរ​គឺ​មួយ​ស្ប៉តៗ​គឺ​តម្លៃ​មិន​ក្រោម​១០​ម៉ឺន​ដុល្លារ​នោះឡើយ​ប៉ុន្តែ​ថ្មីៗ​នេះ​ កំពូល​តារា​ចម្រៀង​ទាំងពីរ ​បែរជា​ចុះទៅ​ថត​ផ្សព្វផ្សាយ​ផ្លែ​មៀន​តាង៉ែន​ជូន​បងប្អូន​ប្រជាកសិ​ករ​ខ្មែរ​យើង​នៅឯ​ខេត្តបាត់ដំបង ដោយ​មិន​គិត​ប្រាក់​សូម្បី​មួយ​ដុល្លារ​នោះ​ឡើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កំពូល​តារា​ចម្រៀង​លោក ព្រាប សុវត្ថិ និង​លោក ខេមរៈ សិរីមន្ត បានធ្វើ​ដំណើរ​ជាច្រើន​រយ​គីឡូ​អម ដំណើរ​ជាមួយ​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា ​ដែល​ពាណិជ្ជករ​ល្បីឈ្មោះ​រះ​គ្រប់​រដូវ​ដោយ​ បាន​ចុះទៅ​ប្រ​មូល​ទិញ​ផ្លែ​មៀន​តាង៉ែន របស់​បងប្អូន​ប្រជាកសិករ​ខ្មែរ​នៅ​ឯ​ខេត្តបាត់ដំបង ស្រប​ពេល​ដែល​ប្រជាក​សិរក​កំពុងតែ​ទុំ​ជោរ​ជ្រុះ​មិនមាន​ឈ្មួញ​ចុះមក​ជួយ​ទិញ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ការចុះ​ប្រមូល​ទិញ​របស់​អ្នកឧកញ៉ា​និង​រួមជាមួយ​កំពូល​តារាចម្រៀង​ល្បីៗ​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ស ប្បាយ​ចិត្តជា​ខ្លាំង​ខណៈដែល​ពួកគាត់​កំពុង​ដ​ង្ហៅ​រក​ឈ្មួញ​ចុះមក​ទិញ​កសិផល​របស់គាត់​ដូច​សព្វ​មួ យ​ដង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្នុង​ទឹកមុខ​សប្បាយរីករាយ​អា​ម្មរណ៍​ចាក់​ដោត​មិន​ខ្លាច​នឿយហត់ លោក ព្រាប សុវត្ថិ និង​ខេមរៈ សិរី មន្ត បាន​សម្ដែង​ការសប្បាយ​ព្រមទាំង​បាន​លើក​ទឹ ក​ចិត្ត​ប្រជាពលរដ្ឋ​។​លោក​ថា សូម​ឲ្យ​ប្រជាពលរដ្ឋ​ដែល​បាន​ដាំ​ផ្លែ​មៀន​ក្រអូប​ក៏ដូចជា​តា​ង៉ែ​ន​កុំ​អស់ សង្ឃឹម ប្រមុខ​រដ្ឋាភិបាល​ក៏ដូចជា​សប្បុរសជន​មួយ ចំនួន​ធំ​បាន​យកចិត្តទុកដាក់​បងប្អូន​មិន​ឲ្យ​បងប្អូន​នៅ​ឯក​ការ​ឡើយ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក​បន្តថា “​ជាក់ស្ដែង​ដូច​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា ដោយ​មើលឃើញ​ពី​ទុក្ខ លំបាក​របស់​បងប្អូន​ប្រជាកសិករ គ្មាន​ទីផ្សារ​លោក​បាន​ចុះ​ផ្ទាល់​ដើម្បី​ប្រមូល​ទិញ​ពី​បងប្អូន​រហូតដល់​ទៅ​១០០០​តោន​ហើយ​យកទៅលក់​ក្នុងតម្លៃ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេ ត្ត​ផ្សេងទៀត​១​គីឡូ​ត្រឹមតែ​១៩០០​រៀល​ប៉ុណ្ណោះ​”​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាមួយគ្នានេះ​កាលពី​ថ្ងៃទី​៦ ម្សិលមិញ អ្នកឧកញ៉ា​ម្ចាស់​បុរី​ឡេង ណា​វ៉ា​ត្រា​បាន​អញ្ជើញ​ចុះ​សម្រប​ស ម្រួ​ល​បែងចែក​ផ្លែ​មៀន​រាប់រយ​តោន​ទាំង​កណ្តាល​ភ្លៀង​ទៅតាម​បណ្តាល​ខេត្ត​ក្រុង​ចំនួន​ដូចជា​ខេត្ត​កំ ពង់​ស្ពឺ តាកែវ កំពត ក្រុង​កំពង់សោម ខណៈ​ខេត្តកំពង់ស្ពឺ កំពត អ្នកឧកញ៉ា​ក៏បាន​អញ្ជើញ​ទៅ​លក់​ដោយ​ផ្ទាល់ដៃ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដោយ​ស្នា ម​ញ​ញឺ​ម​ភក្តី​ភាពជា​ជាតិខ្មែរ​តែមួយ ទាំងយប់​អា​ទ្រាធ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លើសពីនេះទៅទៀត អ្នកឧកញ៉ា​វ័យក្មេង​ចិត្ត​ក្លា​ហា ន​ចេញមុខ​ជួយ​ប្រជាពលរដ្ឋ​គ្រប់​ស្ថានភាព​កាលៈ ទេសៈ​បាន​នឹង​អញ្ជើញ​ទៅ​ចុះ​លក់​ផ្លែ​មៀន​ផ្ទាល់​នៅ​ក្រុង​កំពង់សោម​នៅថ្ងៃនេះ​បន្តទៀត​ដើម្បី​ឲ្យ​បង​ប្អូ ន​អ្នក​កំពង់សោម​បាន​ភ្លក់​រសជាតិ​ផ្លែឈើ​ខ្មែរ​យើង ។​បន្ថែម​លើ​នេះ ការទិញ​មក​លក់​ខាតដើម​ខា​តក ម្លាំ ង​ពលកម្ម​ខាត​ថ្លៃ​ដឹកជញ្ជូន​នេះ​គឺ​ក្នុងន័យ​មួយ​ជួ យ​សម្រួល​ទុក្ខលំបាក​បងប្អូន​ហើយ​ម្យ៉ាង​ចង់​ឲ្យ​ពុក​ម៉ែ​បងប្អូន​អ្នក​ខេត្ត​ផ្សេងៗ​បាន​ភ្លក់​រសជាតិ​ផ្លែ​មៀន​តា​ង៉ែ​ន​ឲ្យ​បាន​ច្រើន​ផងដែរ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សូមបញ្ជាក់ថា​ការចុះ​ប្រមូល​ទិញ​ដល់​ចំការ​និង​បែ ង​ចែក​ផ្ទាល់​របស់​អ្នកឧកញ៉ា​នៅពេលនេះ​ដោយ​មា ន​ការចង្អុលបង្ហាញ​ដោយផ្ទាល់​ពីស​ម្តេច​តេ​ជោ ហ៊ុ ន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​និង​សម្តេច​កិត្តិ​ព្រឹ ទ្ធ​បណ្ឌិត ប៊ុន រ៉ានី ប្រធាន​កាកបាទក្រហមកម្ពុជា កាលពី​ថ្ងៃទី​០៣​ខែកញ្ញា​នេះ​បានធ្វើ​ដំណើរ​ចុះមក​ប្រមូល​ទិញ​ផ្លែ​មៀន​របស់​ប្រជាពលរដ្ឋ​កំពុង​ជួ​ប​បញ្ហា​ខ្វះ​ទីផ្សារ​នៅ​ខេត្តបាត់ដំបង​៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment