អ្នកឧកញ៉ា​ចិត្តធម៌ ឡេង ណា​វ៉ា​ត្រា ឧបត្ថម្ភ​ថវិកា​ចំនួន​១​ពាន់​លាន​រៀល​ ដល់​សមាគម​គ្រូពេទ្យ​ស្ម័គ្រ​ចិ ត្ត​សម្ដេច​តេ​ជោ​TYDA

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ ៖ បើ​និយាយ​ពី​ទឹកចិត្ត​ដ៏​ប្រពៃ​នៃ​កិច្ចការ​មនុស្សធម៌​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​កូ​វីដ​-១៩​ចាប់តាំងពី​មានការ​រីក​ដាល​មេរោគ​ឆ្លង​ចូល​ប្រទេស​កម្ពុជា​មក ដល់ពេល​បច្ចុប្បន្ន​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា និង​លោកជំទាវ ឈឿន ស្រី​ម៉ាច បាន​ឧបត្ថម្ភ​ថវិកា​ និង​គ្រឿង​ឧបភោគបរិភោគ​មិន​ក្រោម​១០​លាន​ដុល្លារ​នោះ​ទេ ​ជូន​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​តាម​បណ្តា​ក្រសួង​ស្ថាប័ន សមាគម និង​ប្រជាពលរដ្ឋ​ដើម្បី​ទប់ស្កាត់​កូ​វីដ​-១៩​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង​នៅ​ថ្ងៃទី​២៣ ខែសីហា​ឆ្នាំ​២០២១​នេះ​ អ្នក​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា អគ្គនាយក​ក្រុមហ៊ុន​បុរី ឡេង ណា​វ៉ា​ត្រា និង​លោកជំទាវ ឈឿន ស្រី​ម៉ាច បាន​បរិច្ចាគ​ទ្រព្យធន​ជា​ថវិកា​ចំនួន​១.០០០​លាន​​​រៀល ​ជូន​ដល់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ស​ម្តេច​តេ​ជោ (TYDA) ដើម្បី​ចូលរួមចំណែក​ដល់​សកម្មភាព​ប្រយុទ្ធប្រឆាំង​កូ​វីដ​-១៩។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈដែល​ក្រុមគ្រូពេទ្យ​TYDA​ដែលមាន​ឯក​ឧ​ត្តម ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ ពេជ្រ ច័ន្ទ​មុនី កំពុង​ដឹកនាំ​និង​លះបង់​កម្លាំងកាយ​ស្រស់​យាម​ស្រស់​ និង​ទឹកចិត្ត​បរិសុទ្ធ​ក្នុង​ការ​ជួយ​ព្យាបាល​ជំងឺ​កូ​វីដ និង​បើក​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩​ជូន​ដល់​ប្រជាពលរដ្ឋ មន្ត្រីរាជការ​មន្ត្រីការទូត​ដោយ មិន​ខ្លាច​នឿយហត់​ក្នុង​បុព្វហេតុ​ដើម្បី​សុខភាព​ប្រជា​ជន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា មានប្រសាសន៍ថា ​“​ថ្ងៃ នេះ​ខ្ញុំ និង​ភរិយា​ខ្ញុំ សូម​ចូលរួម​បរិច្ចាគ​ថវិកា​ចំនួន ១.០០០​លាន​រៀល (​មួយ​ពាន់​លាន​រៀល​)​ជូន​សមា គម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ​(TYDA)​ដើម្បី​ចាត់ចែង​ខាង​ផ្នែក​អាហារ​ឧបត្ថម្ភ គុណបំណាច់​រប ស់ទ័ព​អាវ​ស​នៃ​ការទប់ស្កាត់​ជំងឺ​កូ​វីដ​-19​យើង​ទាំង អស់​គ្នា​នឹង​ចងចាំ​”​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ការប្រកាស​ចូលរួម​ផ្តល់​ថវិកា​និង​គ្រឿងឧបភោគ​បរិ ភោគ​នាពេលនេះ​គឺជា​សកម្មភាព​មនុស្សធម៌​មួយ​ប ង្ហា​ញ​ពី​ការចូលរួមចំណែក​យ៉ាង​ធំ​មហិមារ​ជាមួយ​រាជរដ្ឋាភិបាល និង​ជា​កាយវិការ​ប្រកបដោយ​វីរៈ​ភា ព​ទុកជា​គំរូ​សម្រាប់​ជន​ជំនាន់​ក្រោយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​កន្លងមក​អ្នកឧកញ៉ា​ឡេង ណា​វ៉ា​ត្រា​បាន​ពោល​ពា ក្យ​ពេចន៍​ដ៏​ចាក់​ដោត​ថា “​កើត​នៅក្នុង​ប្រទេស​កម្ពុ ជា​ដូច្នេះ​ការចូលរួម​ចែករំលែក​ជួយ​សង្គម​ពេល​សង្គ​ម​ត្រូវការ​និង​រួមសុខ រួមទុក្ខ​ជាមួយ​រាជរដ្ឋាភិបាល គឺជា​កាតព្វកិច្ច​ដ៏​ចម្បង​របស់ អ្នកឧកញ៉ា និង​ក្រុមគ្រួសារ ដែល​មិនអាច​ឱបដៃ​ឈរ​មើល ដោយ​មិន​ខ្វល់ខ្វាយ​បានឡើយ​”៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment