ឯកឧត្តម សាម៉ន បណ្ឌិត្យ ក្រើន​រំ​ឮ​ក​អ្នក​សារព័ត៌ មាន​ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​វិជ្ជាជីវ​:​និង​ក្រមសីលធម៌​ខ្ពស់​

​ភ្នំពេញ​:​ជាថ្មី​ម្តងទៀត​ឯកឧត្តម សាម៉ន បណ្ឌិត្យ រ ដ្ឋ​លេខាធិការ​ក្រសួង​ព័ត៌មាន​បានធ្វើការ​ក្រើន​រំ​ឮ​ក​អ្នកសារព័ត៌មាន​ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​វិជ្ជាជីវ​:​និង​ក្រម សីលធម៌​ជានិច្ច​ព្រោះថា​វិស័យ​សារព័ត៌មាន​ពិតជា​មាន​សារសំខាន់​ណាស់​។​

​ឯកឧត្តម សាម៉ន បណ្ឌិត្យ មានប្រសាសន៍ថា​វិ​ស័ យ​សារព័ត៌មាន​គឺ​ពិត​ជាមាន​សារសំខាន់​បំផុត​ក្នុងការ​បញ្ជូន​ព័ត៌មាន​គ្រប់​ទីកន្លែង​គ្រប់ពេលវេលា​ទៅ កាន់​មហាជន​គ្រប់​រូបភាព​ដើម្បី​ទទួលបាន​ព័ត៌មាន​ពិត ទោះបីជា​ស្ថិតនៅ​ទីកន្លែង​ណា​កាល​:​ទេស​: ណាក៏ដោយ​។​

​ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក្រសួង​ព័ត៌មាន​បាន​បញ្ជា ក់ថា​ប៉ុន្តែ​រាល់​ការផ្សព្វផ្សាយ​និង​ការបញ្ជូន​ព័ត៌មាន​ទាំងនោះ​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ជាធរ មាន​ក្នុងករណី​ដែល​សា​មុ​ី​ខ្លួន​ឬ​អង្គភាព​សារព័ត៌​មា ន​ផ្សព្វផ្សាយ​ចេញទៅ​វា​លើសពី​សេរីភាព​សារព័ត៌ មាន​និង​ការបញ្ចេញមតិ​លើសពី​ការពិត​ឬ​នាំអោយ​ប៉ះពាល់​ដល់​សិទ្ធិ​អ្នក​ដ៏​ទៃ​។​

​ឯកឧត្តម សាម៉ន បណ្ឌិត្យ បាន​បន្ថែមទៀតថា​ដូ ច្នេះ​អ្នក​ប្រកប​វិជ្ជាជីវ​:​សារព័ត៌មាន​គប្បី​ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​វិជ្ជា ជីវ​:​និង​ក្រមសីលធម៌​ជានិច្ច​។​ការងារ​អ្វី​ក៏ដោយ​ប្រ សិន​បើ​យើង​ធ្វើ​ហួស​ពី​បន្ទាត់​ព្រំដែន​វា​រមែង​តែង​ជួប​គ្រោះថ្នាក់​ជាក់​ជាពុំខាន​៕​

Related posts

Leave a Comment