នោះ! សុខៗ មាន​គេ​សួរ​រឿង​លែងលះ​ប្ដី, ខាត់ សុឃីម ហួសចិត្ត ក៏​ឆ្លើយ​តប​ទៅ​វិញ​ ដោយ​ដាក់​ចុកៗថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារា​ពហុ​ជំនាញ អ្នកនាង ខាត់ សុ​ឃីម បាន​សម្រេចចិត្ត​ចូល​រោងការ​តាម​ក្រឹត្យក្រម​តាម​ប្រពៃណី ជាមួយ​ស្វាមី លោក អ៊ិន សុ​បញ្ញា ហៅ ផា​ណូ មកដល់ពេលនេះ​អស់​រយៈពេល​ជិត​១០​ឆ្នាំ​ មកហើយ។ ប៉ុន្តែ​ពួកគេនៅតែរក្សា បានភាពផ្អែមល្ហែម ដដែល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រប​ពេល​គ្រួសារ មាន​សុភមង្គល​នេះ​ដែរ, តារា​ប្រុស​ស្រី​មួយ​គូ​នេះ​, យីអ៊ុន​ហាក់​ឡើង​ខ្ពស់​ ដោយចាប់ដៃគ្នា រកស៊ី​កាក់កប​ឡើង​ស្រឺ​តៗ​ដូច​ទឹក​ជន់​ខែវស្សា មាន​លុយ វិឡារ ឡាន និង​ជំនួញ​ធំៗ​ក្នុង​ដៃ​យ៉ាង​ច្រើន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ ពួកគេ មាន​ភាព​ផ្អែមល្ហែម គ្រួសារ​កំពុង​មាន​សុ​មង្គល​បែបនេះ​ពិតមែន តែ​នៅ​មាន​បុគ្គល​មួយ​ចំនួន ហាក់​គិត​ថា បច្ចុប្បន្ន ពួកគេ​លែងលះ​គ្នា ទើប​អ្នកនាង ខាត់ សុ​ឃីម ហួសចិត្ត ក៏បាន​បង្ហោះ​សារ​ធ្វើការ​ឆ្លើយតប​ភ្លាមៗ​ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​ឱបរឹត​ជាមួយ​ស្វាមី​បណ្ដូលចិត្ត កាលពី​ព្រឹក​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២១ អ្នកនាង ខាត់ សុ​ឃីម បានបញ្ជាក់​ច្បាស់ៗ​ថា «​ប្រាប់​ដល់​អ្នក​ដែល​សួរថា​ខ្ញុំ​លែង​គ្នា​មែន​?​អូន​សូម​ប្រាប់ថា​ខ្ញុំ​នៅជាប់​គ្នា​នៅឡើយ ចាំ​លែង​ចាំ​ប្រាប់ យី​COVID ពេញ​ស្រុក​មិន​គិត មក​គិត​រឿង​ប្តី​ប្រពន្ធ​គេ (​នៅជាប់​គ្នា​តើ​)»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​នេះ អ្នកគាំទ្រ​របស់​នាង​មួយ​ចំនួន បាន​បញ្ចេញយោបល់​ថា «​មនុស្ស​អត់​ការងារ​ធ្វើ​តែ​ប៉ុណ្ណឹង​ឯង​​​បង បង​សម្លាញ់​ធ្វើ​អោយ​ហ្វេ​នៗ​លើស​ជាតិ​ស្ករ​ហើយ​, ឆ្លើយ​បាន​ល្អ​ពេញចិត្ត​ណាស់​អាយ​ដ​ល​អូន​, អ្នកជិតខាង​ខ្ញុំ​គាត់​ក៏​រវល់​នឹង​រឿង​ចឹ​ង​ដែរ​ ចង់ដឹង​ណាស់​រឿង​គ្រួសារ​គេ​នោះ​អត់​គិត​ថែ​សុខភាព​អោយ​ល្អ​ទេ​»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment