រំលឹកដល់ឈ្មោះកុមារីម្នាក់ ដែលហ៊ានដាក់ពស់លើក្បាលថតរឿង «ពស់កេងកង» ឲ្យស្ថានីយទូរទស្សន៍PNNកាលពីប្រមាណ៤ឆ្នាំមុន ប្រិយមិត្ត អ្នកស្នេហាវិស័យសិល្បៈខ្មែរមួយចំនួនច្បាស់ជានឹកឃើញភ្លាម ដល់ កុមារី ជូលី ដោយមកដល់ពេលនេះ នាងមានអាយុជាង១០ឆ្នាំទៅហើយ។
ក្នុងអំឡុងពេលថតរឿងនោះ ជូលី ស្ថិតក្នុងវ័យ១០ឆ្នាំ បានប្រាប់អ្នកសារព័ត៌មានថា នាងមិនខ្លាចចំពោះសត្វពស់នៅលើក្បាលរបស់នាងនោះឡើយ ជាហេតុធ្វើឲ្យអ្នកបានស្ដាប់ហើយ លាន់មាត់សរសើរនាងមិនស្ទើរនោះទេ។
ក្រៅពីការថតរឿងព្រេងបុរាណខ្មែរ ដែលត្រូវផលិតកររបស់ស្ថានីយទូរទស្សន៍ភីអិនអិន លើកយកមកថតជាខ្សែភាពយន្តភាគថ្មីម្តងទៀត មានចំណងជើងថា«ពស់កេងកង»នោះ, កុមារី ជូលី កាលស្ថិតក្នុងវ័យ១០ឆ្នាំនោះ នាងក៏ធ្លាប់សម្ដែងនៅក្នុងរឿងភាគជាច្រើនទៀត ក្នុងនោះ ធ្លាប់សម្តែងក្នុងរឿងហូលីវូដ របស់តារាសម្តែងល្បីឈ្មោះ Angelina Jolie “មុនដំបូង គេសម្លាប់ប៉ារបស់ខ្ញុំ” ថែមទៀតផង។
រហូតមកដល់ពេលនេះ កុមារី ជូនលី មានអាយុជាង១០ឆ្នាំហើយ ជាមួយនឹងរូបសម្រស់ស្រស់ស្អាត រាងតូចច្រឡឹង កម្ពស់ក៏ខ្ពស់ មើលសឹងមិនស្គាល់ ជាហេតុ ធ្វើឲ្យអ្នកធ្លាប់មើលរឿង ដែលនាងសម្ដែងកាលពី៤ឆ្នាំមុន ឃើញហើយប្លែកអារម្មណ៍ និងលាន់មាត់សរសើរមិនស្ទើរនោះទេ។
ដើម្បីជ្រាបកាន់តែច្បាស់ទៀតនោះ សូមទស្សនារូបថតបច្ចុប្បន្ន, អតីតកាល និងវីដេអូ កាលពីប្រមាណ៤ឆ្នាំមុន ដូចខាងក្រោមនេះ ទាំងអស់គ្នា ៖