កម្រណាស់! លោក ណូយ វ៉ាន់ណេត ​បង្ហាញ​មុខ​​កូន​ស្រី​​ ថែម​ទាំង​ភ្ជាប់​​សំណេរ​បង្កប់អត្ថន័យទូន្មានថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ជើងចាស់​លោក ណូយ វ៉ាន់ណេត បើទោះបីជា​ពេលនេះ ​លោក​ហាក់​មាន​វ័យ​កាន់​ជ្រេ​ និង​មាន​ចេញ​បទ​ចម្រៀង​ថ្មីៗ ឬ​ឡើង​ឆាក​ទូរទស្សន៍​ញឹកញយ​ដូច​ពីមុន​ក្ដី ប៉ុន្តែ​កេរ្តិ៍ឈ្មោះ​ដ៏​ក្រអូប​សាយ​របស់​លោក នៅតែ​អន្ទង​ចិត្ត​បងប្អូន​ទស្សនិកជន ជាពិសេស​គឺ​ទឹកដម​ក្រអួន​ក្រអៅ​របស់​លោក​តែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​ ព្រឹក​មិញ​នេះ ម្ចាស់​បទ «​កោះ​ឧកញ៉ា​តី​» លោក ណូយ វ៉ាន់ណេត បានធ្វើឱ្យ​មហាជន​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​មានការ​ចាប់អារម្មណ៍​ខ្លាំង បន្ទាប់ពី​រូបលោក​បាន​បង្ហោះ​រូបភាព​ប៉ុន្មាន​សន្លឹក​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន ដែល​មាន​ថត​រួមគ្នា​ជាមួយ​នឹង​ភរិយា ជាពិសេស​នោះ​គឺ​កូនស្រី​តូច​ធំ​ជាច្រើន​នាក់ ដែល​លោក​មិនដែល​សូវ​បង្ហាញមុខ​ពី​មុនមក​ឡើយ ។ ហើយ​អ្វីដែល​ពិសេស​ជាង​នេះ និង​ធ្វើឱ្យមាន​ការចាប់អារម្មណ៍​កាន់តែខ្លាំង​នោះ គឺ​ពាក្យពេចន៍​រំលេច​អបរំ​ទូន្មាន​កូនៗ​ដែល​ភ្ជាប់​មកជា​មួយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​តារា​ចម្រៀង​ជើងចាស់ ដែលជា​ដៃគូ​ដ៏​សក្ដិ​សម​របស់​លោកស្រី ហ៊ឹម ស៊ី​វន រូបនេះ បាន​រៀបរាប់​បែប​ទូន្មាន​យ៉ាង​ដូច្នេះ​ថា «​ឪពុកម្តាយ​ស្រឡាញ់​កូន​ពេញ​ក្នុង​បេះដូង​មិន​ថា​កូន​នោះ​រូបរៀង​មិន​ស្អាត អាក្រក់ ស ឫ​ខ្មៅ ទោះបី​កូន​នោះ​មាន​កំហុស​ប៉ុណ្ណា​ក៏​នៅតែ​ជា​កូន​ដដែល ការ​ជេរ​ស្តី​របស់​ឪពុកម្តាយ​គឺ​ចង់ឱ្យ​កូន​បាន​ល្អ ឱ្យ​កូនៗ​ចេះ​ស្រ​ទ្បា​ញ់​គ្នា​ចេះ​សណ្តោស​ឱ្យ​គ្នា នេះ​ជា​កម្ម​» ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹង​ពាក្យ​ទូន្មាន​ប្រៀនប្រដៅ​នោះ មានការ​ស្ងើចសរសើរ​ជាច្រើន​ពី​សំណាក់​មហាជន​អ្នក​ប្រើប្រាក់​បណ្ដាញ​សង្គម និង​យល់ស្រប​ចំពោះ​ការ​លើកឡើង​បែបនេះ​របស់​តារាចម្រៀង​ជើងចាស់ លោក ណូយ វ៉ាន់ណេត ផងដែរ៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment