សំណាងណាស់! តារាជើងចាស់ មូន ម៉ារ៉ា បានប្រពន្ធក្មេងថ្នាក់ថ្នម ក្មេង​ៗ​​ឃើញ​​ហើយ​​ច្បាស់​​ជា​​ខ្មាស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ជើងចាស់​ដ៏​ល្បីល្បាញ​កាលពី​ជាង​២​ទសវត្សរ៍​មុន លោក មូ​ន ម៉ា​រ៉ា បើទោះបីជា​មិនសូវ​បានបង្ហាញ​មុខ​នៅ​តាមរយៈ​កម្មវិធី ឬ​ឆាក​តន្ត្រី​នានា​ទៀត​ក្ដី ប៉ុន្តែ​លោក​ ត្រូវ​បាន​គេ​សង្កេតឃើញ​ជា​ញឹកញយ​នៅលើ​បណ្ដាញ​សង្គម​ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាពិសេស​នោះ គឺ​ការបង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយ​ក្រុមគ្រួសារ និង​ភរិយា​វ័យក្មេង​ដ៏​ស្រស់ស្អាត​របស់លោក​តែម្ដង។ ប្រការ​នេះហើយ​បានធ្វើឱ្យ​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ជាច្រើន លាន់មាត់​ស្ទើរតែ​គ្រប់គ្នា ថា​តារាចម្រៀង​ជើងចាស់​រូបនេះ ពិតជា​មាន​ភ​ព្វ​សំណាង​ខ្ពស់​បាន​ភរិយា​ស្រស់ស្អាត ហើយ​ក្មេងនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​និយាយ​ពី​អាយុ​ខុសគ្នា​ជាង​ពីរ​ទប់ ពោល​គឺ​ខុសគ្នា​ជាង​២០​ឆ្នាំ ប៉ុន្តែ​ចំណង​ស្នេហ៍​របស់លោក​ពោរពេញ​ដោយ​ភាព​ផ្អែមល្ហែម និង​សុភមង្គល ​ ហើយ​ដោយសារតែ​ភព្វ​សំណាង​ដែល​បុរសៗ​ជាច្រើន​មិន​ធ្លាប់​ស្គាល់​រសជាតិ​នេះ ក៏​មានមតិ​ជាច្រើន​បានលើកឡើង និង​សាទរ​ជា​ហូរហែ ព្រម​ជាមួយនឹង​ពាក្យពេចន៍​ស៊កសៀត​បែប​លួច​ច្រណែន Idol ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់ថា លោក មូ​ន ម៉ា​រ៉ា គឺជា​តារាចម្រៀង​ជើងចាស់​មួយរូប ដែលមាន​ភាពល្បីល្បាញ​កាលពី​កំឡុង​ឆ្នាំ​២០០០ ហើយ​បទ​ចម្រៀង​ស្នាដៃ​របស់លោក​ដែល​ទទួលបាន​ការគាំទ្រ​ខ្លាំង​នោះ រួម​មានដូចជា​៖ បទ «​កាដូ​ឥតន័យ​» បទ «​បង​ជា​បន្លា​​ក្នុង​ទ្រូង​អូន​» បទ «​បេះដូង​បង​នឹក​អូន​រហូត​» និង បទ «​មិន​ហ៊ាន​ប្រាប់​ត្រង់​ជាដើម​»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment