ឧកញ៉ា ឡេង ប្រុស ឧបត្ថម្ភ​ថវិកា​១០០​លាន​រៀល និង​ត្រី​១​ពាន់​កេស​ជូន​រដ្ឋបាល​ខេត្ត​កណ្តាល

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កណ្ដាល ​៖​ លោក​ឧកញ៉ា ឡេង ប្រុស អគ្គនាយក​ក្រុ ម​ហ៊ុន ណា​វ៉ា​ត់​ត្រា ខ្នាត​យក្ស និង​ភរិយា​បាន​ចូលរួម​ឧបត្ថម្ភ​ថវិកា​ ១០០,០០០,០០០​រៀល​ និង​ត្រីខ​កំប៉ុង​១,០០០​កេស​ជូន​រដ្ឋបាល ​ខេត្ត​កណ្តាល​ដើម្បី​ផ្តល់ជូន​ពលរដ្ឋ​ជួប​ការ​ខ្វះខាត​ដោយសារ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថវិកា ​និង​ត្រី​ខកំប៉ុង​ ត្រូវបាន​តំណាង​របស់​ឧកញ៉ា ឡេង ប្រុស យកទៅ​ប្រគល់ជូន​លោក គង់ សោ​ភ័ ណ្ឌ អភិបាលខេត្ត​កណ្តាល​កាលពី​ថ្ងៃទី​២១ ​ខែ​កក្កដា ឆ្នាំ​២០២១​នេះ​។​ ខេត្តកណ្តាល ក៏​ជា​ខេត្ត​មួយ​ដែល​បាន​រង​ការ​រាតត្បាត​ខ្លាំង​ពី​ជំងឺ​កូ​វីដ​-១៩​​ ហើយ​អាជ្ញាធរ​បានដាក់​ចេញ​វិធានការ​ចាំបាច់​ជាច្រើន​ដើម្បី​ទប់ស្កាត់​ការ​រាលដាល​ជំងឺ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹង​ការដាក់ចេញ​វិធានការ​ទប់ស្កាត់​នេះ​ អាជ្ញាធរ​ក៏បាន​យកចិត្តទុកដាក់​ដោះស្រាយ​ការ​លំ​បាក​ការខ្វះខាត​របស់​ប្រជាពលរដ្ឋ​ដោយសារ​ការ​រា​ត ត្បា​តនៃ​ជំងឺ​នេះ​ផងដែរ​។​រដ្ឋបាល​ខេត្តកណ្តាល​តែ ង​ផ្តល់​ស្បៀងអាហារ​ជា​បន្តបន្ទាប់​ជូន​ដល់​ពលរដ្ឋ​ដែល​ខ្វះខាត​ក្នុងកំលុងពេល​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក គង់ សោ​ភ័​ណ្ឌ បានចាត់ទុក​ទឹកចិត្ត​ប្រកប ដោយ​សប្បុរស​និង​ពោរពេញ​ដោយ​សទ្ធា​ជ្រះថ្លា​រប ស់លោក​ឧកញ៉ា​និង​ភរិយា​ជា​កាយវិការ​ដែល​ឆ្លុះ​បញ្ចាំ​ង​ពី​គុណធម៌​ការជួយ​គ្នា​ក្នុង​គ្រា​លំបាក​និង​ត្រូវបាន​រដ្ឋបាលខេត្ត​ព្រមទាំង​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត កណ្តាល ចងចាំ​ទុក​នៅក្នុង​ដួងចិត្ត​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សូមបញ្ជាក់ថា ឧកញ៉ា​ត្រកូល​«​ឡេង​»​ត្រូវបាន​ម ហា​ជន​ទូទៅ​ឱ្យ​រហស្សនាម​ឧកញ៉ា​ចិត្តធម៌​ឬ​ឧក ញ៉ា​បេះដូង​មនុស្សធម៌​។​ក្នុង​ត្រកូល​គ្រួសារ​កសិករ បងប្អូន​ត្រកូល «​ឡេង​» ដែលមាន​ស្រុកកំណើត​ក្នុង​ខេត្តព្រៃវែង​មិនមាន​ឱកាស​បាន​សិក្សា​ច្រើន​នោះឡើយ ហើយ​បានរ​សាត់អណ្តែត​ដល់​ប្រទេស​កូរ៉េខាងត្បូង​ដើម្បី​បំពេញការងារ​ជា​ពលករ​នៅ​ប្រទេស​នោះ ស្វះ​ស្វែងរក​ថវិកា​ទ្រទ្រង់​ជីវភាព​ខ្លួន និង​គ្រួសារ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រោយពេល​ប្រឡូក​ជីវិត​ជា​ពលករ​ច្រើន​ឆ្នាំ​នៅ​ប្រ ទេស​កូរ៉េខាងត្បូង​បងប្អូន​ត្រកូល​«​ឡេង​»​បាន​វិល ត្រឡប់​មកកាន់​ប្រទេស​កម្ពុជា​វិញ​ហើយ​បាន​ចាប់ ផ្តើម​ក្នុង​ពិភព​ជំនួញ​លើ​វិស័យ​អចលនទ្រព្យ​។​ជំ​នួ ញ​លើ​វិស័យ​អចលនទ្រព្យ​នាំឱ្យ​ទទួលបាន​ជោគ ជ័យ​ជាខ្លាំង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាមួយនឹង​ការ​មានឱកាស​កសាង​ជីវភាព​ល្អប្រសើរ បងប្អូន​ត្រកូល​«​ឡេង​»​តែង​បានធ្វើ​សកម្មភាព​មនុ ស្ស​ធម៌​ជួយ​ដល់​ជន​ជួប​ការលំបាក​ឬ​ទីទ័ល​ក្រហើ យ​តែងតែ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​ដោះ ស្រាយ​ការលំបាក​នានាៗ​របស់​ជាតិ​។​កាយវិការ​មនុស្ស​ធម៌​របស់​ពួកគេ ធ្វើឱ្យមាន​ការកោតសរសើ​រ និ ង​ស្ញប់ស្ញែង​ជាខ្លាំង​ពី​មជ្ឈដ្ឋាន​ទូទៅ​នៅ​កម្ពុជា​៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment