និយាយដល់ឈ្មោះពិធីការិនីដ៏ល្បីអ្នកនាង ស៊ឹម សូលិកា លោកអ្នកច្បាស់ជាបានជ្រាបរួចមកហើយថា សព្វថ្ងៃអ្នកនាង កំពុងរស់នៅប្រកបដោយសុភមង្គល ជាមួយកូនស្រីម្នាក់ និងស្វាមីដ៏ល្អ គឺលោកអេង ឫទ្ធី។
អ្នកនាងស៊ឹម សូលិកា បានរៀបអាពាហ៍ពិពាហ៍ជាមួយលោក អេង ឫទ្ធី កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩។ ប៉ុន្តែក្នុងការសាងស្នេហាជាមួយគ្នា រហូតមកដល់ពេលនេះ អ្នកនាង ស៊ឹម សូលិកា មិនទាន់មានកូនទី២នៅឡើយទេ ខណៈអំឡុងពេលសូលិកា ភ្ជាប់ស្នេហា ជាមួយអតីតប្ដីទី១ លោកសៅ ភីរៈ នាងទទួលបានកូនស្រីម្នាក់យ៉ាងស្រស់ស្អាត ឈ្មោះសុកាន ភីរៈណុច។
បើជាបែបនេះ ក្ដី ពួកគេ កំពុងរស់នៅយ៉ាងមានក្ដីសុខ ជាមួយនឹងការប្រើប្រាស់សម្ភារៈទំនើបៗ ហើយគ្រាន់តែសមាជិក៣នាក់ ពួកគេមានរថយន្ត រហូតទៅដល់៣គ្រឿងទៅហើយ មានន័យថា សមាជិកម្នាក់ ឡានមួយគ្រឿងដែរ ដោយសារតែមានការងាររៀងខ្លួន ត្រូវការមធ្យោបាយជាចាំបាច់នោះ។
ទម្រាំតែមានអ្វីៗដូចខាងលើនេះ ពួកគេ បានតស៊ូខ្លាំងណាស់ ស្ទើរតែគ្មានពេលសម្រាកផង ដែលអ្វីទាំងនេះ យើងអាចដឹងបាន តាមរយៈសំណេររបស់អ្នកនាង ស៊ឹម សូលិកា យ៉ាងវែងអន្លាយ រៀបរាប់ពីជីវិតរបស់ខ្លួន នៅលើគណនីហ្វេសប៊ុក កាលពីពេលថ្មីៗកន្លងទៅនេះ។
ងាកមកគូស្នេហ៍ជាច្រើនក្នុងរង្វង់សិល្បៈវិញ ដើម្បីជាការបង្ហាញក្ដីស្រឡាញ់ និងភាពស្មោះស្ម័គ្រចំពោះស្នេហានោះ , តារាមួយចំនួន បានសាក់រូបម្ចាស់ស្នេហ៍ពួកគេ នៅកន្លែងផ្សេងៗនៃរាងកាយ។
ជាក់ស្ដែង លោកថមមី បានសាក់រូបអ្នកនាងសួស វីហ្សានៅលើដើមទ្រូងរបស់ខ្លួន, អ្នកនាងទេព បូព្រឹក្ស បានសាក់រូបឈ្មោះតារាចម្រៀងងួន ចាន់ដេវីត នៅលើដៃរបស់ខ្លួន…។ ចំពោះពិធីករល្បីឈ្មោះ លោក អេង ឫទ្ធី ស្វាមី ពិធីការិនី ស៊ឹម សូលិកា វិញ ក៏មិនខុសគ្នា ពីគូស្វាមីតារាល្បីជំនាន់ក្រោយៗនេះប៉ុន្មានដែរ ដោយថ្មីៗនេះ លោក បានដោះអាវ ថតបង្ហោះតាមបណ្តាញសង្គម។
នៅក្នុងការបង្ហោះនោះ លោកបាន ភ្ជាប់ជាមួយសារយ៉ាងផ្អែមល្ហែមថា «ប្រពន្ធសម្លាញ់ចិត្ត ផឹកទឹកអោយបានច្រើនផង»។ គួរបញ្ជាក់ថា ស្នាមសាក់ថ្មីនេះ គឺដាក់ឈ្មោះប្រពន្ធសំណព្វចិត្ត ពេញៗភ្នែកតែម្តង «សូលិកា» ស្របពេលលោកមានសា្នមសាក់មុខប្រពន្ធ លើដើមទ្រូងឆ្វេងរួចទៅហើយនោះ៕