ពីរោះ​ញាក់​សាច់! ធ្លាប់​តែ​ឃើញ តន់ ចន្ទសីម៉ា ច្រៀង​បទ​ខ្មែរ ដល់​ច្រៀង បទ​បរទេស ផ្ទុះ​ការ​សរសើរ​កប់​ៗ​មាត់​ថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអ្នក បាន​ជ្រាបរួចមកហើយថា តារាចម្រៀងតន់ ចន្ទសីម៉ា​ ជា​អតីត​ជា​សិស្ស​ជយលាភី​ស្មូត​កំណាព្យ​លេខ​១​ប្រចាំ ខេត្តតាកែវ ហើយ​មាន​និស្ស័យ​សិល្បៈ​ទាំងពី​កំណើត ដោយ​នាង​មាន​ឪពុក​ជា​មន្ត្រីរាជការ ម្ដាយ​ជា​ស្ត្រី​មេផ្ទះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលឈានជើងចូលមកកាន់ទីក្រុងភ្នំពេញដំបូង តន់ ចន្ទសីម៉ា មានតែម្នាក់ឯង គ្មាន​គ្រួសារ សាច់ញាតិ​អ្វី ដែល​អាច​ពឹងពាក់​បានឡើយ​។ ដូច្នេះហើយ រឿង​ ដែលនាង​ត្រូវធ្វើពេលនោះ គឺ​ត្រូវ​ខំ​រស់​ដោយ​ខ្លួនឯង ព្រោះ​ស្ថានភាព​គ្រួសារ​របស់​នាង ក៏​មិនជា​ធូរធារ​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណានៅពេលនោះ ដោយសំអាង​លើ​ទេពកោសល្យ​សិល្បៈ​ចម្រៀង​របស់​នាង នាង​ក៏​ចេញ​រក​ការងារ​ធ្វើ ហើយ​ជា​ភ័ព្វ​ល្អ នៅ​ខ្ទង់​ពាក់កណ្ដាល​ឆ្នាំ ២០១៧ នាង​ត្រូវបាន​ថៅកែ​ហាង​មួយ ព្រម​ទទួលយក​នាង​ធ្វើជា​តារា​ចម្រៀង​ក្នុង​ហាង​របស់ខ្លួន ហើយ​ពេលនោះ ជីវិត​តស៊ូ ជា​អ្នករៀន​ផង ធ្វើការ​ផង ក៏បាន​ចាប់ផ្ដើម​ឡើង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​ច្រៀង នៅក្នុង​ហាង ​បាន​មួយរយៈ​ធំ នាង​ក៏បាន​ឈប់​វិញ ហើយក៏​បានដាក់​ពាក្យ​ប្រឡង​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក The Voice Cambodia នា​ឆ្នាំ​២០១៦​ ហើយក៏ធ្លាក់​ក្នុង​វគ្គ Live Show​សប្ដាហ៍​ទី​៤។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បរាជ័យ​នៅ​ពេល​នោះ មិនបាន​ធ្វើ​ឲ្យ​សី​ម៉ា បា.ក់​ទឹកចិត្ត​​ ឬ​រុញរា ក្នុងការបន្តការងារសិល្បៈនោះ​ឡើយ គឺ​រឹតតែ​ធ្វើ​ឲ្យ​នាង​តស៊ូ​រហូត​មាន​លទ្ធផល​ដូច​សព្វថ្ងៃ​នេះ ដោយក្លាយជាតារាចម្រៀងល្បីឈ្មោះទាំងវ័យក្មេង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយ​ពី​សមត្ថភាព​ច្រៀង​បទ​ខ្មែរ​វិញ សី​ម៉ា ច្រៀង​បាន​យ៉ាង​ពីរោះ និង​ទទួល​បាន​ការ​គាំទ្រ​ច្រើនណាស់ ដោយ​រាល់​បទ​នាង​នីមួយៗ​មាន​អ្នកទស្សនា​ច្រើន​លើសលប់​។ ទោះយ៉ាងណា កន្លងមក អ្នកគាំទ្រ ទំនងជា​មិនសូវ​បាន​ស្ដាប់​នាង​ច្រៀង​ជា​ភាសា​អង់គ្លេស​នោះទេ​។ តែ​មួយរយៈ​ចុងក្រោយ​នាង​ចាប់ផ្ដើម​ហាត់​ច្រៀង​ជា​បន្តបន្ទាប់​នៅលើ​បណ្ដាញ​សង្គម​ទីក​តុ​ក​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វី ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ចាប់អារម្មណ៍ និង​ភ្ញាក់ផ្អើល​នោះ គ្រាន់តែ​ការហាត់​ច្រៀង​សោះ សី​ម៉ា ធ្វើបាន​យ៉ាង​ល្អ ស្ដាប់ទៅ ដូច​ជនជាតិ​អ្នក​ច្រៀង​អញ្ចឹង រហូត​ពួកគេ​លាន់មាត់​សរសើរ​គ្រប់​វីដេអូ ដែល​នាង​ច្រៀង​ជា​ភាសាបរទេស​នោះ​តែម្ដង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងចំណោម​ការ​ច្រៀង​បទ​ជា​ភាសា​អង់គ្លេស​ជាច្រើន​បទ​នោះ យើង​សូម​លើកយក​តែ​បទ​មួយ​មាន​ចំណងជើង​ថា «Someone you love» ដែល​សី​ម៉ា ច្រៀង​ថ្មីៗ​នេះ​ប៉ុណ្ណោះ ដោយ​ទទួលបាន​ការ​សរសើរ​ខ្លាំង​មែនទែន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកគាំទ្រ បាន​វាយតម្លៃ​ចំពោះ​ការ​ច្រៀង​របស់​សី​ម៉ា​យ៉ាង​ដូច្នេះ​ថា «​ពីរោះ​ណាស់​លោក​អើយ​, បទ​ម៉េច​ក៏​មិន​ចេះ​ទើស Love you so much, ទាំង​សុជីវធម៌ ទាំង​កម្រិតវប្បធម៌ ទាំង​សំឡេង បង​ពិតជា​អ្នកចម្រៀង​ពិតមែន​, ពីរោះ​ដល់​ហើយ​,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សំឡេង​គ្រហឹម​គាត់​ស្រដៀង​បង មាស សុខ​សោភា និង​ភាគច្រើន​ស្រដៀង​បង​ខេមរៈ ស្រី​ពៅ នេះ​ជា​ការយល់ឃើញ​របស់ខ្ញុំ សុំ​ទោស​បើ​និយាយ​ខុសត្រូវ​អី​ណា​, ពីរោះ​ម្ល៉េះ​ទេ​, ពីរោះ​ជាង​បទ​ខ្មែរ​ទៀត​, ច្បាស់​ៗ​ល្អ​ណាស់ ពីរោះ​មែន​, ដូច​ម្ចាស់​បទ​ណាស់»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment