ចាក់​ដោត! ចម្រៀង​មួយ​បទ​នេះ របស់​លោក​ ព្រាប សុវត្ថិ ធ្វើឲ្យ​អ្នកនាង ​ដេត ម៉ាលីណា​ ពេញ​ចិត្តស្ដូក (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០២១​កន្លង​ទៅ​នេះ កំពូល​តារា​ចម្រៀង​ព្រាប សុវត្ថិ ចាប់​ដៃគូ​ជាមួយ​កញ្ញា​តន់ ចន្ទ​សី​ម៉ា បាន​ចេញ​ចម្រៀង​មួយ​បទ​មាន​ចំណងជើង​ថា «​មនុស្ស​ស្រី​ចាំតែ​ខុស មនុស្ស​ប្រុស​មាន​កំហុស​ពេល​មួម៉ៅ​» ដោយ​បទ​នេះ ឃើញ​ថា មាន​ភាព​ចាក់​ដោត​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​ជម្លោះ​ប្ដី​ប្រពន្ធ កំពុង​កើតឡើង​ក្នុង​សង្គម​នាពេល​បច្ចុប្បន្ន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយឡែក​ កាលពី​ព្រឹក​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០២១​កន្លងទៅនេះ ស្រាប់តែ​កំពូល​តារាចម្រៀង​ព្រាប សុវត្ថិ បានចេញ​ចម្រៀង​១​បទ​ទៀត មាន​ចំណងជើង​ថា «​ចង្កៀង​ផ្ទះ​អ្នកណា​ភ្លឺ​ផ្ទះ​អ្នក​ហ្នឹង​» ដោយ​ឃើញថា កាន់តែ​ចាក់​ដោត​ថែម​មួយកម្រិត​ទៀត ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​កំពុង​កើតឡើង​នាពេល​បច្ចុប្បន្ន​ដូចគ្នានេះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​យ៉ាង​ការ ការចាក់​ដោត បទ​ទី​១ ពាក់ព័ន្ធ​នឹង​គូស្នេហ៍ ឬ​ប្ដី​ប្រពន្ធ ដែលមាន​ជម្លោះ​ជាមួយគ្នា ដោយសារ​ការមិនយល់​ពីគ្នា ឯ​ការ​ចាក់​ដោត​ចំពោះ​បទ​ទី​២​ខាង​លើនេះ ពាក់ព័ន្ធ​នឹង​អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មួយ​ចំនួន​វិញ​ម្ដង ដែល​ចេះដឹង​រឿង​គេ ហើយ​ធ្វើការ​វិនិច្ឆ័យ​ថា អ្នកណា​ត្រូវ អ្នកណា​ខុស ពេល​ប្ដី​ប្រពន្ធ ឬ​គូស្នេហ៍​ឈ្លោះ​គ្នា ដោយ​គ្រាន់តែ​ស្ដាប់​សម្ដី​តែ​ម្ខាង​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បទ «​ចង្កៀង​ផ្ទះ​អ្នកណា​ភ្លឺ​ផ្ទះ​អ្នក​ហ្នឹង​» និពន្ធ​ទំនុកច្រៀង និង Melody÷ យឹម តា​ស្រង់​, និពន្ធ​បទ​ភ្លេង​÷ ខាន់ ចូ​វ​យី​, Mix Master÷ សាក់ ធា​រិ​ទ្ធ​, ដឹកនាំ​សម្តែង​៖ Run Sokhengកាត់ត​÷ Zack, ថត​ដោយ​÷ សុខ ដាន់​, រៀបចំ​ការផលិត​÷ រាជ ម៉ា​នុត​, ជំនួយការ​÷ ឈន ពិសិដ្ឋ​, កែ​ពណ៌​÷ M-Free​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នៅពេលនោះដែរ កវីរ​និពន្ធ​យឹម តា​ស្រង់ ក៏បាន​ធ្វើការ​ផ្ញើ​​​ប​ទ​នេះ​ ជូន​ចំពោះ​អ្នកចេះដឹង​រឿង​គេ​ផង​ដែរ​។ លោក បាន​ខំ​មិន ក្រោម​បទ​នេះ ដូច្នេះ​ថា «​បទ​នេះ​ខ្ញុំ​និពន្ធ​ផ្ញើជូន​អ្នក​ដែល​ចូលចិត្ត​ចេះដឹង​រឿង​គេ​ជាពិសេស យក​ពេល​មើល​ជីវិត​ខ្លួនឯង​ជាជាង​មើល​ជីវិត​គេ​ហាហា​ តាមពិត​និពន្ធ​ឡើង​គ្រាន់តែ​ជា​សារ​ដាស់​រំលឹក​បងប្អូន​មួយចំនួនធំ​កុំ​ឲ្យ​ភ្លេចខ្លួន​ចំពោះ​ការចំណាយ​ពេល​មើល​រឿង​គេ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបទនេះចេញរាងយូរបន្តិចក៏ពិតមែន តែដោយសារតែរឿងរ៉ាវក្នុងសង្គម នៅតែកើតឡើងបែបនេះទៀតនោះ ទើបធ្វើឲ្យចម្រៀង១បទនេះ នៅតែចាក់ដោតនៅឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង អ្នកនាង ដេត ម៉ាលីណា ដែលកំពុងតែមានរឿងរ៉ាវស្រាប់ ជាមួយនឹងគ្រួសារអតីតស្វាមី គឺលោក ឌួង ឆាយ ផងនោះ ស្រាប់តែអំឡុងឆ្នាំ២០២១ នាងបានAdd Story នូវចម្រៀងមួយបទនេះ លើទំព័រហ្វេសប៊ុករបស់ខ្លួន កាលពីអំឡុងមានជម្លោះជាមួយគ្នាក្ដៅគគុកនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនេះ នាងក៏បានប្ដូរប្រូហ្វាល់ ហើយប្រាប់ថា «​កុំ​ផ្ញើ​ក្ដី​សុខ​លើ​មាត់​អ្នកដទៃ ធ្វើ​អ្វី​ដែរ​ខ្លួន​យើង​ចង់​ធ្វើទៅ​អោយតែ​មិន​ខុស ចំពោះ​អ្នកដទៃ​និង​ខ្លួនឯង កុំ​ទម្លាប់​ស្ដាប់​តែ​ម្ខាង គ្រប់​រឿង​សុទ្ធ​តែមាន​ហេតុ និង​ផល​»​៕ ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ៖ ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment