សោកស្ដាយ! ភរិយា​ លោក​ គុណ ណារ៉ាក អតីតកីឡាករហែលទឹកជម្រើសជាតិឆ្នាំ៩០ ​បាត់បង់ជីវិត ដោយសារ​ជំងឺកូវីដ១៩ ទាំង​មាន​កូនក្នុងផ្ទៃ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ ៖ នៅ​ថ្ងៃទី២៣ ខែ​ឧសភា ឆ្នាំ​២០២១នេះ​ មហាជន មាន​ការ​ភ្ញាក់ផ្អើល​ជាខ្លាំង​ ក្រោយ​ទទួល​ដំណឹង​ថា ស្ត្រី​មាន​ផ្ទៃពោះ​៧​ខែ​ម្នាក់ ត្រូវ​ជា​ភរិយា​ លោក គុណ ណារ៉ាក​ អតីត​កីឡាករ​ហែលទឹក​ជម្រើសជាតិ​ឆ្នាំ​៩០ បាន​បាត់បង់​ជីវិត ដោយសារ​តែ​ជំងឺ​កូវីដ១៩។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក បាន​បញ្ជាក់​នៅ​លើ​ទំព័រហ្វេសប៊ុក​របស់ខ្លួនថា «សូម​ចូលរួម​រំលែក​ទុក្ខ​ក៏​ក្រៀមក្រំ​បំផុត​ជូន​ចំពោះ​គ្រួសារ​លោក គុណ ណារ៉ាក ដែល​ជា​អតីត​កីឡាករ​ហែល​ទឹក​ជម្រើស​ជាតិ​ឆ្នាំ​១៩៩០ ដល់​ឆ្នាំ​២០០០ ដែល​បច្ចុប្បន្ន​នេះ​ ជាម​ន្ត្រី​គណៈកម្មការ​បច្ចេកទេស​របស់​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា​ គ្រួសារ​របស់​លោក​មានទុក្ខ​ជា​ទម្ងន់​ដោយ​ភរិយា​ឈ្មោះថា អ៊ុំ សុខ​ខែម អាយុ​៣៥​ឆ្នាំ និង​មាន​ផ្ទៃពោះ​៧​ខែ​ បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ និង​បាន​សម្រាក​ព្យាបាល​ជំងឺ នៅ​យប់​ថ្ងៃទី​១៩ ខែឧសភា វេលា​ម៉ោង​១២​យប់ និង​ព្រឹក​ថ្ងៃទី​២៣ ខែឧសភា វា​លា​ម៉ោង​៣​ព្រឹក បានទទួល​មរណភាព ដោយ​ជំងឺ​កូ​វីដ​១៩ ដ៏​កាច​សាហាវ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាំង​នាម​ថ្នាក់ដឹកនាំ​រួមទាំង​មន្ត្រីក្រោមឱវាទ គ្រូបង្វឹក និង​កីឡាករ កីឡាការិនី​ទាំងអស់ របស់​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក សូម​សម្តែង​ការ​សោកស្ដាយ​នូវ​ការ​បាត់​បង់ជីវិត​ភរិយា​របស់​លោក​គុណ ណារ៉ាក និង​សូម​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ជាមួយ​គ្រួសារ​សព និង​សូម​ឧទ្ទិស​ដួង​វិញ្ញាណក្ខន្ធ​លោកស្រី បាន​ទៅកាន់​ទី​បរមសុខ​»៕​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment