ចប់​ហើយ​! ក្រោយ​ជា​ពី​ជំងឺ​កូ​វីដ​១៩ ម៉ែ ផល្លា គ្រាន់តែ​បារម្ភ​ផ្ទះ​ស្នាក់នៅ​មិនកើត តែ​ពេលនេះ យ៉ាប់​ជាង​ការ​គិត​ទៀត​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ភ្នំពេញ ៖ លោកអ្នក បានដឹង​រួចមកហើយ​ថា តារា​សម្តែង​ជើងចាស់​អ្នកស្រី អ៊ឹម ផល្លា ហៅ​ម៉ែ​ផល្លា បានជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩​ហើយ កាលពីពេល​ថ្មីៗ​កន្លងទៅនេះ បន្ទាប់ពី​ចូល​សម្រាក​ព្យាបាល​អស់​រយ​:​ពេល​ជាង​កន្លះ​ខែ​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នៅពេលនោះ បើទោះបីជា​បានជា​ក៏ពិតមែន តែ​តារា​ជើងចាស់​ម៉ែ ផល្លា ក៏បាន​បង្ហាញ​ការព្រួយបារម្ភ​ចំពោះ​រឿង​ផ្ទាល់ខ្លួន​មួយទៀត គឺ​ពេល​ចេញទៅ​មិនដឹង​ស្នាក់​នៅឯណា ព្រោះ​បន្ទប់ ដែល​រស់នៅ​សព្វថ្ងៃ​ពេល​ចូលដល់​រដូវភ្លៀង​គឺ​ពិបាក​ស្នាក់នៅ​ដោយមាន​ភ្លៀង​លិច​ចូល​គ្រប់កន្លែង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ម៉ែ ផល្លា បានបញ្ជាក់​ទៀតថា ក្រោយ​ចាក​ចេញពី​មន្ទីរពេទ្យ ផ្ទះ​ដែល​លោកស្រី​សុំ​គេ​ដើម្បី​ស្នាក់អាស្រ័យ​បច្ចុប្បន្ន​គឺ​ត្រូវ​លេច​ទឹក​ទៅហើយ ខណៈ​បច្ចុប្បន្នកំពុង ស្វែងរក​ផ្ទះ​ជួយ​ផ្សេងទៀត​ដើម្បី​ស្នាក់ អាស្រ័យ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការសម្ដែង​ក្ដីបារម្ភ​នេះ មិនបាន​ប៉ុន្មាន​ថ្ងៃ​ផង តារា​សម្ដែង​ជើងចាស់​រូបនេះ កាន់តែ​យ៉ាប់យ៉ឺន​ជាង​ការគិត​ទៅទៀត ពេលមុន​គ្រាន់តែ​បារម្ភ​ថា ផ្ទះ​នោះ​ពិបាក​ស្នាក់នៅ តែ​ពេលនេះ គេ​លែង​ជួល​ឲ្យ​ស្នាក់នៅ​តែម្ដង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង​កាលពី​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០២១ លោក​អឹម ជីវ៉ា បាន​បញ្ជាក់​ដូច្នេះ​ថា «​អបអរសាទរ តារា​សម្តែង​ជើងចាស់ អ៊ុំ ផល្លា បានជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩​ហើយ​! តែ​អ្វី​សំខាន់​គឺ ខ្ញុំបាទ​ត្រូវ​រក​កន្លែង​អោយ​គាត់​ស្នាក់នៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​ទៀត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ព្រោះ​ផ្ទះ​ចាស់​ ដែល​គាត់​នៅ​នោះ​គឺ​គេ​មិន​ជួល​អោយ​គាត់​ទៀត​ទេ​។ មិន​អី​ទេ ខ្ញុំបាទ​នឹង​​​ជួយ​រក​កន្លែង​អោយ​តារា​រូបនេះ​នៅ​បណ្ដោះអាសន្ន​សិន​។ ដោយ​ក្តី​គោរពៈ អ៊ឹម ជីវ៉ា​»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ ស្រប​ពេល​ខ្លួន​កំពុង​ឈឺ​នោះ​ ម៉ែផ្លា ក៏​ឆ្លៀត​ទៅ​មើល​លោក​យាយ​ណយ​ សំណាង ដែល​ឈឺ​ជំងឺ​នេះ ដូចគ្នា​ផង​ដែរ។ ដើម្បីជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment