បែកធ្លាយ​វីដេអូ​ពេញ ពី​សកម្មភាព​ជម្លោះ​រវាង​ឧកញ៉ា​ហេង សៀ និង​យូ​ប៊ី នៅ​ថ្ងៃកើតហេតុ​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឿងរ៉ាវ​ជម្លោះ​រវាង ពិធី​ការិនី​កញ្ញា មាន ពេជ្រ​រីតា ហៅ​យូ​ប៊ី អតីត បេ​ក្ខ​នារី Miss Grand Cambodia និង​ឧកញ៉ា ហេង សៀ នៅតែ​ជា​ប្រធានបទ​ក្ដៅ​សម្រាប់​មហាជន ហើយ​កន្លងមក​វីដេអូ ពី​សកម្មភាព​របស់​ពួកគេ​នៅ​ថ្ងៃកើតហេតុ ឃើញ​មានតែ​ការ​កាត់​ត្រឹម​ខ្លី​ប៉ុណ្ណោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​ថ្ងៃនេះ ស្រាប់តែ​មានការ​បង្ហោះ​ព្រោងព្រាត នូវ​វីដេអូ​ពេញ មាន​រយៈពេល​ជិត​៦​នាទី ពី​សកម្មភាព​ជម្លោះ​របស់​ពួកគេ​នៅ​ថ្ងៃកើតហេតុ​នោះ​។ នៅក្នុង​វីដេអូ​នេះ គេ​ឃើញ​ខាង​ប្រុស​ខ្ទាត​ចេញពី​រថយន្ត ហើយក៏​រត់ចេញ​យ៉ាង​លឿន​ផងដែរ ខណៈ​ខាង​ស្រី​ដើរ​ចេញពី​រថយន្ត​ធម្មតា​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមកទៀត​ក៏​ឃើញ​ខាង​ប្រុស​ឡើងលើ​រថយន្ត​របស់ខ្លួន​វិញ​ជាមួយនឹង​ការ​យកដៃ​ខ្ទប់​ពោះ ហើយ​បើក​ទៅ​បាត់ទៅ​។ វីដេអូ​នេះ ត្រូវបាន​ថត​ជាប់​ដោយ​កាមេរ៉ា សុវត្ថិ កាលពី​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០២១ ហើយ​ពួកគេ ក៏បាន​រៀបរាប់​នៅក្នុង​ពាក្យបណ្ដឹង​អស់ហើយ​ដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់ថា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានចេញ​បញ្ជា​ឱ្យ​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​របស់​សម្តេច​ចេញ​ការពារ​ក្តី និង​ស្វែងរក​យុត្តិធម៌​ដល់ទី​បញ្ចប់​ជូន កញ្ញា មាន ពេជ្រ​រីតា ពិធី​ការិនី​ទូរទស្សន៍ MY TV និង​ជា​អតីត​តារា​បង្ហាញ​ម៉ូត Miss Grand Cambodia

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រប​ពេលដែល នាង​បាន​បដិសេធ​ដាច់អហង្ការ​ថា មិន​ដែលមាន​ទំនាក់ទំនង​ស្នេហា​ស៊ីជម្រៅ​ជាមួយ ឧកញ៉ា ហេង សៀ នោះទេ ព្រមទាំង​ច្រានចោល នូវ​រូបភាព​អាសអាភាស​ដែល​ប្រឌិត​ដោយ​ឧ.ក្រិដ្ឋជន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះ​បើតាម​លោក​មេធាវី គី តិច ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ បានបញ្ជាក់​ប្រាប់ លោក លឹម ជា​វុត្ថា អគ្គនាយក​អង្គភាព​ព័ត៌មាន Fresh News នៅ​ព្រលប់​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២១​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាម​ការផ្សាយ​រប​ស់​Fresh News, ការដាក់​បទបញ្ជា​រប​ស់ស​ម្តេច​តេ​ជោ ហ៊ុន សែន និង​ការបដិសេធ​របស់​សិល្ប​ការិនី​រូបនេះ បាន​ធ្វើឡើង​បន្ទាប់ពី ឧកញ៉ា ហេង សៀ ដែល​គេ​ដឹងថា​ជា​ឈ្មួញ​រកស៊ី​ដ៏​ធំ​មួយរូប បាន​បញ្ចេញ​នូវ​លិខិត​មួយ កាលពី​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២១ ដោយ​អះអាងថា ខ្លួន​លួច​មាន​ទំនាក់ទំនង​ស្នេហា​ស៊ីជម្រៅ​ជាមួយនឹង កញ្ញា មាន ពេជ្រ​រីតា​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីនោះ ក៏មាន​រូបភាព​អា.សអាភាស​មួយចំនួន​ត្រូវបាន​ផ្សព្វផ្សាយ​ដោយ​ក្រុម​ឧក្រិដ្ឋជន ដោយ​ចោទប្រកាន់ថា ជា​រូប​របស់​កញ្ញា មាន ពេជ្រ​រីតា​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​មេធាវី ដែល​បានបញ្ជាក់​មកកាន់​បណ្តាញ​ព័ត៌មាន Fresh News, កញ្ញា មាន ពេជ្រ​រីតា ចាត់ទុកថា ការចោទប្រកាន់​របស់ ឧកញ៉ា ហេង សៀ ថា​ម្តង​មាន​ទំនាក់ទំនង​ស្នេហា​ស៊ីជម្រៅ ម្តង​ចោទ​ជា «​ស្ត្រី​លក់ខ្លួន​» នេះ បានធ្វើឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កិត្តិយស​របស់​នាង​៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment