បទ «ពេលណាជួបគេម្តងទៀត?» របស់ផលិតកម្មGalaxy Navatra មានទាំងVersion ស្រី និងVersion ប្រុស ហើយសុទ្ធតែទទួលបានការចាប់អារម្មណ៍ខ្លាំងដូចគ្នា ដោយរហូតមកទល់ពេលនេះ ចំនួនអ្នកទស្សនាកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
បទចម្រៀងខាងលើ Versionប្រុសច្រៀងដោយកំពូលតារាចម្រៀងលោកព្រាប សុវត្ថិ ដោយចេញជាLYRIC VIDEO កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ហើយគិតរហូតមកដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ មានអ្នកទស្សនាសរុបប្រមាណ១៩លានដង។ ក្រោយមកនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ក៏ចេញជាMVមួយទៀត ដោយគិតរហូតពេលនេះ មានអ្នកទស្សនាសរុបជិត៣លានដង។
ចំពោះVersionស្រី ច្រៀងដោយកំពូលតារាចម្រៀងវ័យក្មេង តន់ ចន្ទសីម៉ា ចេញជា LYRIC VIDEO កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ហើយគិតរហូតមកដល់ពេលនេះ មានអ្នកទស្សនាសរុបរហូតដល់ប្រមាណ៣១លានដងឯណោះ។ ប៉ុន្តែ ចំពោះតន់ ចន្ទសីម៉ា ពុំមានការចេញជាMVនោះទេ។
តាមរយៈនេះ ឃើញថា បទខាងលើនេះ ពិតជាល្បីល្បាញខ្លាំងណាស់ ទាំងVersionស្រី និងVersionប្រុសសុទ្ធតែមានចំនួនអ្នកទស្សនាច្រើនដូចគ្នា។ អ្វី ដែលពិសេសនោះ បទខាងលើ ធ្លាប់ត្រូវបាន អូនសិទ្ធកូនប្រុសរបស់លោកហ៊ុន ម៉ាណែត លើកយកមកបកស្រាយធ្វើឲ្យផ្ទុះការចាប់អារម្មណ៍ពេញបណ្ដាញសង្គមហ្វេសប៊ុក ទៀតផង។
ចំពោះអ្នកគាំទ្រវិញ សុទ្ធតែលើកសរសើរចំពោះពួកគេទាំង២ដូចគ្នា ដោយអ្នកខ្លះធ្វើការវាយតម្លៃថា «ពេលស្ដាប់ ស្រីច្រៀង ទើបខ្ញុំដឹងថា លោកព្រាបសុវត្តិច្រៀងសង្កត់មនោសញ្ចេតនា ខ្លាំងណាស់ ចូលតួខ្លាំងពីរោះណាស់!តែនាងក៏ពិរោះដែរ.,
គាត់ពូកែច្រៀងណាស់សរសើរអស់ពីចិត្ត, Dara ចម្រៀងស្រីស្រុកខ្មែរចង់ស្ដាប់តែIdolតន់ចាន់សីម៉ាជាងគេ, ស្តាប់ទៅម្យ៉ាងដែរ Version ស្រី ស្រាល សម្រាប់ស្រីៗ។ប្រុសVersionឡើងធ្ងន់. ស្រលាញ់ណាស់»៕ សម្រាប់ប្រិយមិត្តមិនទាន់បានស្ដាប់ ឬចង់ស្ដាប់ម្ដងទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នា ៖