នារី​ម្នាក់​ ថា កូ​រ៉ូ​ណា ​លែង​សំខាន់​ហើយ តាមដាន​ច្បាប់​វិញ​សំខាន់​ជាង ខ្លាច​អត់​លុយ​បង់​ពិន័យ

ភ្នំពេញ ៖ ក្រោយពី​ត្រូវ​ប៉ូលិស​ចរាចរណ៍​ផាក​ពិន័យ ដោយសារ​ខ្លួន​ប្រព្រឹត្តិ​ខុស​ទៅ​នឹង​ច្បាប់​ចរាចរណ៍​​​នោះ នារី​ម្នាក់ បាន​អះអាង​ថា កូ​រ៉ូ​ណា​លែង​សំខាន់​ហើយ តាមដាន​ច្បាប់​វិញ​សំខាន់​ជាង ខ្លាច​អត់​លុយ​បង់ពិន័យ។

នារី​ម្នាក់ ប្រើប្រាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​Lim Meng Kim បាន​បង្ហោះ​សារ​អំពាវនាវ ភ្ជាប់​ជាមួយ​រូបថត​ជាច្រើន​សន្លឹក កាលពី​ល្ងាច​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០២០​ថា « សួស្ដី​មិត្ត​ទាំង​អស់​គ្នា សូម​ប្រយ័ត្ន​នៅ​ផ្លូវ​ពី​ឈូក​ទិព្វ​កែង​ផ្លូវបត់​ឡើង​ទៅ​ផ្សារ​ដើម​គ​ផង​ណា ខ្ញុំ​ទើបតែ​អស់ 25$ ជិះ​បញ្ច្រាស​បន្តិច តែ​មាន​គ្រប់​អស់ហើយ។

នារី​ខាងលើ បាន​អំពាវនាវ​ទៀត​ថា សូម​ប្រយ័ត្ន​ទាំងអស់គ្នា​កុំអោយ​ខុស​សូម្បី​បន្តិច​ប្រយ័ត្ន​អស់​លុយ ដែល​ខំប្រឹង​រកតែ​មួយ​ភ្លែត​ណា​ សម្រាប់​ខ្ញុំ​សូម​គិតថា​កាត់​គ្រោះ និង​ស៊យ​ចង្រៃ​ទៅ​ចុះ​ ចង់​និយាយថា​កូ​រ៉ូ​ណា និង កូ​វីដ​19​លែង​សំខាន់​ហើយ តាមដាន​ច្បាប់​វិញ​សំខាន់​ជាង​ ខ្លាច​អត់​លុយ​បង់​ពិន័យ។

សូម​បញ្ជាក់​ថា ​សមត្ថកិច្ច​ប៉ូលិស​ចរាចរណ៍​ បាន​ចាប់ផ្ដើម​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ ដោយ​យោង​ទៅ​លើ​អនុក្រឹត្យ​ថ្មី​ ​កាលពី​ថ្ងៃ​ទី​០១ ​ខែ​ឧសភា ​រហូត​មក​ដល់​ពេល​នេះ ​មាន​រយៈពេល​២០​ថ្ងៃ​ហើយ ​ប៉ុន្តែ​គ្រាន់តែ​រយៈពេល​​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ, ​​ប្រជាពលរដ្ឋ​ អ្នក​រង​ការ​ពិន័យ​ជា​ច្រើន​ បាន​ធ្វើ​ការ​ត្អូញត្អែរ​ចំពោះ​ការ​ពិន័យ​ច្រើន​​ទ្វេ​ដង។

យោងតាម​អនុក្រឹត្យ​ថ្មី ចុះ​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២០ រាជរដ្ឋាភិបាល​បាន​បង្កើន​ការ​ផាកពិន័យ​លើ​បទល្មើស​មួយចំនួន នៃ​ចរាចរណ៍ ដើម្បី​ធ្វើយ៉ាងណា​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​។ អនុក្រឹត្យ​នេះ​បាន​ទុក​រយៈពេល​១​ខែ ទើប​អនុវត្តន៍ ដើម្បី​ផ្សព្វផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ​បាន​យល់ដឹង៕


Related posts

Leave a Comment