ដឹង​ការ​ពិតហើយ! ស្ត្រី​ម្នាក់​ ដែល​Live​វីដេអូ​ចោទ​សមត្ថកិច្ច​ថា​ មិន​អនុញ្ញាត​ឲ្យ​គាត់​ទៅ​ព្យាបាល​របួស​ដៃ​តាមពិត​ចឹ​ង​សោះ​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ​ ៖ ក្រោយពី​មាន​ស្ត្រី​ម្នាក់​ ដែល​រស់នៅ​ក្នុង​បុរី ហ្គ្រែ​ន​ភ្នំពេញ​ ខណ្ឌ​ឬស្សី​កែវ​ធ្វើការ​Live​វីដេអូ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​បុក​របស់ខ្លួន​ដោយ​ចោទ ប្រកាន់​សមត្ថកិច្ច​នៅតាម​គោលដៅ​ថា​មិន​អនុញ្ញាត​ឲ្យ​គាត់​ទៅ​ព្យាបាល​របួស​ដៃ​កាលពី​យប់​ថ្ងៃទី​១៦ ខែមេសា​ឆ្នាំ​២០២១​ ត្រូវបាន​កម្លាំង​នគរបាល​ចុះ ទៅ​នាំខ្លួន​សួរនាំ​ដឹង​ការ​ពិតហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាម​ការ​បញ្ជាក់​រប​ស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​នៅតាម​គោល​មិនបាន​ហាមឃាត់​គាត់​នោះទេ ​ប៉ុន្តែ​ដោយសារ​ផ្លូវ​ចូល​បុរី «​ហ្គ្រែ​ន​ភ្នំពេញ​» មាន ការកកស្ទះ​ខ្លាំង​ ទើប​សមត្ថកិច្ច​សុំ​ឲ្យ​គាត់​ថយ​ក្រោយ​ និង​វាង​តាមផ្លូវ​ផ្សេង​វិញ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​វរសេនីយ៍ឯក សាន សុខ​សីហា ជា​ជំនួយការ​ស្នងការ និង​អ្នកនាំពាក្យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ថ្លែងប្រាប់​បណ្តាញ​ព័ត៌មាន​ល្បី ឈ្មោះ​ក្នុងស្រុក​ថា ​ស្ត្រី​រូបនេះ​មានឈ្មោះ ជុង អង្គ​បូ រ​មី បាន​ប្រើប្រាស់​គណនី​Fabebook​ឈ្មោះ «J o Jo Beauty for All»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ស្ត្រី​រូបនេះ​បានធ្វើការ​ឡា យ​វីដេអូ កាលពី​ថ្ងៃទី​១៥​ ខែមេសា ឆ្នាំ​២០២១​ នៅ​ចំណុច​បុរី «​ហ្គ្រែ​ន​ភ្នំពេញ​»​ ដោយបាន​ចោទ​ប្រកា ន់​ខុស​ពី​ការពិត​មក​លើ​សមត្ថកិច្ច​កំពុង​អនុវត្ត​សេច​ក្តី​សម្រេច​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ​នៅ​គោលដៅ​មុខ​បុរី។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ត្រី​រូបនេះ ​ត្រូវបាន​សមត្ថកិច្ច នៃ​អធិការដ្ឋាន​នគរ​បាល​ខណ្ឌ​ឬ​ស្សី​កែវ ចុះទៅ​នាំខ្លួន​នៅ​យប់​ថ្ងៃទី​១៦​ខែ​មេ សា ឆ្នាំ​២០២១​មកកាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ហើយ​នៅ​ព្រឹក​ថ្ងៃទី​១៧​ខែមេសា ស្ត្រី​រូបនេះ​ក៏បាន​ទទួលស្គាល់​នូវ​កំហុស​របស់គាត់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​បានធ្វើ​កិច្ចសន្យា​ព្រមទាំង​ថត​វីដេអូ​សុំ​ទោ ស​ជា​សាធារណជន​ចំពោះ​ថ្នាក់ដឹកនាំ សមត្ថកិច្ច ក៏ដូចជា ប្រជា​ពល​ដ្ឋ​ទាំងអស់ ថា គាត់​នឹង​ឈប់​ប្រព្រឹត្ត​អំពើ​បែបនេះ​ទៀតហើយ និង​ចូលរួម​អនុវត្ត​វិធានការ​របស់​រាជរដ្ឋាភិបាល ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​ផងដែរ​៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment