ទឹកចិត្ត​ខ្មែរ​ជួយ​ខ្មែរ​!​ ពលរដ្ឋ​២០​គ្រួសារ​ ទទួលបាន​អំណោយ​ពី​លោក​ឧកញ៉ា​បណ្ឌិត ជា រតនា

​ភ្នំពេញ​ ៖ ​កម្មករ​-​កម្មការិនី​រោងចក្រ​និង​ប្រជាពលរដ្ឋ​ចំនួន​២០​គ្រួសារ ដែលមាន​ជីវភាព​ខ្វះខាត​ស្ថិតនៅ​ភូមិ​ទ្រុងមាន់ ខណ្ឌ​សែន​សុខ និង​ភូមិ​ត្រពាំង​ល្វា ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​ដែលមាន​ព្រំប្រទល់​ជាប់​គ្នា​ បាន​ទទួល​អំណោយ​ពី​លោក​ឧកញ៉ា​បណ្ឌិត ជា រតនា និង​លោកជំទាវ លី ហៀក រួមជាមួយ​សប្បុរសជន​តាមរយ​:​តារា​សម្តែង​លោក អ៊ឹម ជីវ៉ា។

លោក​ឧកញ៉ា​បណ្ឌិត ជា រតនា បាន​មាន​ប្រសាសន៍​ថា​ ដោយ​មើល​ឃើញ​ពី​ភាព​ខ្វះខាត​របស់​កម្មករ កម្ម​ការិនី​រោងចក្រ​ និង​ប្រជាពលរដ្ឋ​ចំនួន​២០​គ្រួសារ ហើយ​១០​គ្រួសារ​ដែល​មាន​ជីវភាព​ខ្វះខាត​និង​កំ​ពុង​មាន​ជំងឺ​នៅ​ភូមិ​ទ្រុងមាន់ ខណ្ឌ​សែន​សុខ និង​ភូ មិត្រ​ពាំង​ល្វា​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ព្រំប្រទល់​ខណ្ឌ​ទាំងពីរ ជាពិសេស​គឺ​ក្នុង​រដូវ​កាល​ជំងឺ​កូ​វីដកំ​ពុង​រា​ត្បា​ត​នេះ​ដែល​ធ្វើ​អោយ​កម្មករ​កម្ម​ការ​នី​រោងចក្រ​និង​ប្រជាពលរដ្ឋ​មានការ​ខ្វះខាត​រក​ចំណូល​មិន​បា ន​និង​បងប្អូន​ខ្លះ​មិនទាន់​បើកប្រាក់​ខែ​ទៀត​នោះ​ទើ បលោក​ឧកញ៉ា​មានចិត្ត​អាណិតអាសូរ​និង​ជួយ​ដ ល់បង​ប្អូន​ទីទាល់ក្រ​ដើម្បីអោយ​ពួកគាត់​បាន​ទ​ទួ ល​យកអំណោយទាន់​ពេល​វេលារ។​

​ជាមួយគ្នានេះដែរ​លោក​ឧក​ញ៉ាប​ណ្ឌិ​ត ជា រតនា​ និង​លោកជំទាវ លី ហៀក ក៏បាន​អំពាវនាវ​ដល់​បង​ប្អូន​ជនរួមជាតិ​ទាំងអស់​ចូលរួម​ប្រយុទ្ធ ប្រឆាំង​ និង​ទប់​ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​ដោយ​អនុវត្ត​ន៍​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ «៣​កុំ ៣​ការពារ​» ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន គ្រួសារ សហគមន៍​និង​សង្គ​ម​ជាតិ​។​ ចំពោះ​អំណោយ​ដែល​ប្រគល់ជូន​បង​ប្អូន​រួមមាន​: អង្ករ​១០​គីឡូ , មី​ម៉ា​១​កេះ ,​ម៉ាស​១​ប្រ​អ ប់ ,​ពង​ទា​២០​គ្រាប់​និង​ថវិកា​មួយចំនួន​ផងដែរ។

​សូមបញ្ជាក់ថា​ ជានិច្ចកាល​លោក​ឧកញ៉ា​បណ្ឌិត ជា រតនា និង​លោកជំទាវ លី ហៀក តែងតែ​ចុះ​សួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​ជានិច្ច និង​ជួយ​ដល់​ប្រជាពលរដ្ឋ​​​ក្រីក្រ​ខ្វះខាត​ និង​សិល្បករ​ខ្វះខាត​រួម​កសាង​សមិទ្ធផល​ជាច្រើន​​រាប់​មិនអស់​ ជាពិសេស​ជួយ​ផ្តល់​រថយន្ត​សង្គ្រោះ​ជាច្រើន​គ្រឿង​ជូន​ដល់​ម​ណ្ឌល​សុខភាព​និង​តំបន់​មួយ​ចំនួន ​ដែល​ខ្វះខាត​ឡា​ន​​សង្គ្រោះ​ដើម្បី​ចូលរួម​ចំណែក​អភិវឌ្ឍន៍​ជាមួយ​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​និង​ឈ្លៀសវៃរបស់​សម្តេច​តេ​ជោ​ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕​

Related posts

Leave a Comment