ឱក សុគន្ធកញ្ញា ជាតារាចម្រៀងម្នាក់ ដែលមានប្រវត្តិតស៊ូ និងមានទំនោរទៅរកវិស័យសិល្បៈតាំងពីនាងមានអាយុ១០ឆ្នាំមកម្ល៉េះ។ បច្ចុប្បន្ន តារាចម្រៀងរូបនេះ បានឈរនៅលំដាប់ជួរមុខក្នុងផលិតកម្មរស្មីហង្សមាស ហើយក៏ជាកំពូលតារាចម្រៀងស្រីលំដាប់ប្រទេសម្នាក់ផងដែរ។
ឱក សុគន្ធកញ្ញា បានផ្លាស់ប្ដូរផលិតកម្មពីមួយទៅមួយ ដោយនៅឆ្នាំ ១៩៩៩-២០០៥ អ្នកនាង បានចាប់ផ្ដើមអាជីពតន្ត្រីក្នុងផលិតកម្ម រស្មីស្ទឹងសង្កែ ហើយនៅឆ្នាំ២០០៦-២០០៧ នាងឈរជើងនៅផលិតកម្មU2 Entertantment Production។
ក្រោយមក នៅឆ្នាំ២០០៨ ឱក សុគន្ធកញ្ញា ក៏បានចូលរួមក្នុងផលិតកម្ម Rock Musicហើយនៅចុងឆ្នាំ២០០៨ នាងក៏ចាកចេញ ពីផលិតកម្ម Rock ទៅចូលរួមជាមួយផលិតកម្មរស្មីហង្សមាស រហូតមកដល់បច្ចុប្បន្ន។ ដូច្នេះគិតរហូតមកដល់ពេលនេះ អ្នកនាង បានសាងភាពល្បីល្បាញនៅផលិតកម្មរស្មីហង្សមាស ប្រមាណជាង១០ឆ្នាំមកហើយ។
ជាការកត់សម្គាល់ ក្នុងការឈានជើងក្នុងវិស័យសិល្បៈ ការឡើងសម្ដែង-ច្រៀង ចូលរួមកម្មវិធីផ្សេងៗ គេកម្រឃើញតារាចម្រៀងរូបនេះ ស្លៀកខ្លីៗណាស់ ហើយបើស្លៀកខ្លីក៏មានពាក់ស្រោមជើងពីលើដែរ ឬស្បែកជើង កវែងដោយមិនឲ្យអ្នកណាម្នាក់ ឃើញសាច់របស់នាងដោយផ្ទាល់ណាស់។
ជុំវិញរឿងនេះ កន្លងមក មិនមានអ្នកណាម្នាក់ បានដឹង ឬក៏ទម្លាយអាថ៌កំបាំងនេះឡើយ ថាតើមូលហេតុអ្វី បានជាអ្នកនាងមិនស្លៀកពាក់ខ្លីនោះ។ ប៉ុន្តែថ្មីៗនេះ អ្នកនាង បានទម្លាយរូបថតស្លៀកខោខ្លីមួយសន្លឹក ហើយត្រូវបានសារព័ត៌មានចាប់អារម្មណ៍យកមកចុះផ្សាយព្រោងព្រាត ជាមួយនឹងការសន្និដ្ឋានចំពោះមូលហេតុមិនសូវស្លៀកខ្លីនោះ។
តាមរយៈរូបថតនោះ ត្រូវបានគេមើលឃើញថា គង់ភ្លៅរបស់នាង ដូចជាមានសាច់យ៉ាងណែន មិនសូវមានភាពស្រឡូនដូចតារាដទៃៗនោះទេ។ ប្រការនេះ ទើបគេសន្និដ្ឋានថា អ្នកនាងកម្រស្លៀកខ្លី ដោយសារតែផ្នែកជើងក្រោមរបស់នាង មានសាច់ច្រើនមិនស្រឡូន ដូចតារាដទៃ៕ សូមទស្សនារូបភាពជាច្រើនខាងក្រោមនេះ ៖