មិន​ធម្មតា! ល្អ​ហួស​ ក្មួយ​ដេននី​ក្វាន់ ដាក់​មួយ​បទ​នេះ ផ្ទុះ​កក្រើក​បណ្ដាញ​សង្គម ​ដោយ​មាន​អ្នកទស្សនា​ច្រើន​លើស​លប់​រហូត​ដល់​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយ​ដល់​កុមារី​ម្នាក់ មានឈ្មោះ​ពិត​ថា សុខ គីម​ហ័ង ហៅ​ល្អ ហួស ប្រិយមិត្ត​ច្បាស់​ជា​បាន​ស្គាល់​រួចមកហើយ​ថា រូបនាង ត្រូវជា​កូន​អ្នកនាង​ចោម ច័ន្ទ និង​ត្រូវជា​ក្មួយ​ស្រី​របស់​នាង ដេ​ន​នី ក្វាន់ ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កន្លងមក​កុមារី​រូបនេះ ត្រូវបាន​ក្រុមគ្រួសារ​បង្ហាញ​គោលបំណង​ចង់ឱ្យ​នាង​ចូលរួម​តំណាង​កម្ពុជា​ក្នុង​កម្មវិធី Miss universe នាពេល​អនាគត​ផងដែរ ខណៈពេល​នេះ ​នាង​កាន់តែ​ធំ​ពេញវ័យ​នោះ​។ ទោះយ៉ាងណា​នេះ​ជា​រឿង​អនាគត​ប៉ុណ្ណោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាក​មក​មើល​បច្ចុប្បន្ន ល្អ ហួស ត្រូវបាន​មហា​ជាច្រើន​កោតសរសើរ​នូវ​រូប​សម្រស់ និង​ទេពកោសល្យ​សិល្បៈ​របស់​នាង​តាំងពី​កុមារភាព ខណៈពេល​មុខមាត់​របស់​នាង​ត្រូវបាន​គេ​ប្រៀបធៀប​ស្អាត​ដូច​ទៅនឹង​នាង យ៉ា​យ៉ា តួឯក​ថៃ​ទៀតផង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនេះ ល្អ​ហួស ក៏​ឧស្សាហ៍​យក​បទ​ចម្រៀង​មួយចំនួន​មក​ច្រៀង​ឡើងវិញ ដើម្បី​បម្រើ​អារម្មណ៍​ទស្សនិកជន​ទៀតផង ជាមួយនឹង​ការសម្ដែង​កាយវិការ​ដ៏​រស់​រវើក ទឹកមុខ​គួរ​ឲ្យ​ស្រឡាញ់ គយគន់​មិន​ចេះ​ជិនណាយ​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង កាលពី​រសៀល​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០២១​កន្លងទៅនេះ លោក គឹម សាន ដែលជា​ប្អូនបង្កើត​របស់​នាង ដេ​ន​នី ក្វាន់ បាន​បង្ហោះ​វីដេអូ ល្អ​ហួស​បកស្រាយ​បទ «​ស្រលាញ់​កំលោះ​ស្រុក​ឯង​»​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ដោយ​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំងណាស់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​ការ​បង្ហោះ​នោះ លោក​គឹម សាន បានដាក់​Caption​ថា «បទ « ស្រលាញ់​កំលោះ​ស្រុក​ឯង » ច្រៀង​សារ​ឡើងវិញ​ដោយ​កូនស្រី ( ល្អ​ហួស ) ច្រៀង​បែប​សុ​រិ​ន ពីរោះ​អត់​ពុក​ម៉ែ​បងប្អូន ​ក្រមិចក្រមើម​ណាស់​កូនស្រី​មាសម្តាយ ស៊ែរ​មួយៗ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បទ​ខាងលើនេះ គ្រាន់តែ​បង្ហោះ​រយៈពេល​ត្រឹម​៣​ថ្ងៃ​ប៉ុណ្ណោះ មាន​អ្នកទស្សនា​សរុប​រហូតដល់​ជិត​៥​លាន​ដង​(៤.៨​លាន​) ជាមួយនឹង​ការ​React​ជាង​៣០​ម៉ឺន​, បញ្ចេញមតិ​ជាង​៥​ពាន់​, ចែករំលែក​ជាង​៧​ម៉ឺន​ដង គិត​ត្រឹម​ម៉ោង​៣​និង​៤០​នាទី​រសៀល​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០២១​នេះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្នុងចំណោម​មតិ​ជាង​៥​ពាន់​នោះ ពួកគេ បានលើកឡើង​ដូច្នេះ​ថា «​ល្អ​ណាស់​ក្មួយ​ខំរៀន​អោយ​ពូកែ​ធ្វើជា​មនុស្ស​ល្អ​ជួយ​សង្គម​ធំ​ទ្បើង​ធ្វើជា​បវរកញ្ញា​ពិភពលោក​តំណាង​អោយ​បរទេស​កម្ពុជា​យើង​អោយបាន​ឈ្នះ​គេ​ អោយ​ប្រទេស​គេ​ថា​យើង​ពិតជា​ខ្លាំង​, ស្អាត​ណាស់​ក្មួយ​ស្រី​។ ធំ​ឡើង​ប្រលង​បវរកញ្ញា​តំណាង​ជាតិ ​ព្រោះ​ក្មួយ​ស្អាត​និង​មាន​សមត្ថភាព​, ស្អាត​ណាស់​ក្មួយ ហើយ​ច្រៀង​ពីរោះ​ទៀត​»៕ ដើម្បី​កុំ​ឲ្យ​រង់ចាំ​យូរ សូម​ទស្សនា​រូបភាព និង​វីដេអូ​ចម្រៀង​ខាងក្រោម​នេះ ទាំងអស់គ្នា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​




Related posts

Leave a Comment