ឡូយ! ក្រោយពី​ជាសះស្បើយ សុគន្ធ និសា ចេញ​បទ​ថ្មី អ្នកគាំទ្រ​លាន់មាត់​សរសើរ​ថា​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាចម្រៀង​សុគន្ធ និសា បានប្រកាស​ជាសះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩ កាលពី​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២១​កន្លងទៅនេះ ហើយ​នៅ​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០២១ អ្នកនាង បានចេញ​ចម្រៀង​មួយ​បទ មាន​ចំណង​ថា «​ទិញ​ផ្ទះ​និង​ឡាន​ឲ្យ​អូន​បាន​ជឿ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បទ​ចម្រៀង​នេះ និពន្ធ​ទំនុកច្រៀង និង Melody ៖ THO MEET, និពន្ធ​បទ​ភ្លេង និង សម្រួល​តន្ត្រី​: THO MEET ហើយ​គិត​មក​ត្រឹម​ព្រឹក​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២១ មាន​អ្នកទស្សនា​សរុប​ជាង​៤​ម៉ឺន​ដង ជាមួយនឹង​ការបញ្ចេញមតិ​ប្រមាណ​៤០០​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គ្រាន់តែ​ឃើញ​វត្តមាន​អ្នកនាង​សុគន្ធ និសា ចេញ​បទ​ថ្មី​ភ្លាមៗ អ្នកគាំទ្រ បាន​លាន់មាត់​សរសើរ​ថា «​អីយ៉ា អាយ​ដល​ចេញ​បទ​ថ្មី​មកហើយ​, Wow idol ត្រលប់​មកវិញ​លើក​នេះ ឡូយ​កប់​តែម្តង ពិសេស​ខ្លាំងណាស់ ស្រលាញ់​បង​និសា​ខ្លាំង​ណាស់​ម្ចាស់​ចិត្ត​របស់ខ្ញុំ​, ពីរោះ​ណាស់​បង​និសា ស្អាត​ហើយ​ច្រៀង​ពីរោះ រាំ​ក៏​ស្អាត​, ចង់តែ​រាំ​ទេ​ ស្រលាញ់​បង​និសា​ពេញ​បេះដូង​,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Wow ភ្លេង​ឡូយ​ណាស់ ចែ​និសា​ច្រៀង​ក៏​ពីរោះ​ទៀ​ត ឮ​ហើយ​ចង់តែ​រាំ​ទេ​, ស្រឡាញ់​បទ​នឹង​ខ្លាំងណាស់​, ស្វាគមន៍​ការ​ត្រឡប់មកផ្ទះ​វិញ​សូម​ថែ​សុខភាព​ឲ្យ​ល្អ ជូនពរ​បងប្អូន​ខ្មែរ​យើងទាំងអស់គ្នា​ឲ្យ​បាន​ជាសះស្បើយ​ទាំងអស់គ្នា និង ឈប់​មាន​អ្នក​ឆ្លង​ទៀត​, មក​លើក​នេះ​គួរ​ឲ្យ​ស្រលាញ់​ម្ល៉េះ​បង រាំ​ឡើង​គួរ​ឲ្យ​ស្រលាញ់ បង​និសា​ពូកែ​»៕ សូមទស្សនាវីដេអូខាងក្រោម ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment