ក្រោយ​ទទួល​ដំណឹង​​​ថា អតីត​កីឡា​ប្រដាល់​ ​ជា ស្រួច ធ្លាក់ខ្លួន​បែបនេះ ស្រាប់តែ​កា​កា អូស្ត្រាលី​ បោះ​សម្ដី​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត​ បាន​ជ្រាប​រួចមកហើយ​ថា កាលពី​ពេល​ថ្មីៗ​នេះ មាន​ព័ត៌មាន​ជាច្រើន​ចុះផ្សាយ​ជុំវិញ​ការ​ធ្លាក់​ខ្លួន​របស់​អតីត​កីឡាករ​ប្រដាល់​​​លំដាប់​ប្រទេស​ លោក ជា ស្រួច​ខណៈ​កន្លងមក​រូបគេ​ក៏​ធ្លាប់​ត្រូវបាន​គេ​ជួយ​រួច​ទៅ​ហើយ​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា ពេលឮ​ដំណឹង​ថា លោក​ជា ស្រួច​ធ្លាក់ខ្លួន ស្រប​ពេល​កើត​ទើបនឹង​កើតមាន​ជំងឺ​ទៀត​នោះ ក៏​មាន​សប្បុរសជន​មួយ​ចំនួន បាន​ចេញ​មុខ​ជួយ​ជា​បន្តបន្ទាប់​ផង​ដែរ ដោយ​សារ​តែ​ក្ដី​អាណិត​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹម​នឹង​មាន​អ្នក​អាណិត​នេះដែរ ក៏មាន​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ «Dada Neou» បាន​បង្ហោះ​សារ​ធ្វើការ​រិះគន់​ឥត​សំចៃ កាលពី​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០២១​កន្លងទៅនេះ​ថា «​កាលពី​ឆ្នាំ ២០១៦ តាម​ចាំ​ពេលនោះ​ខ្ញុំ​បាន​នាំ​ថវិកា​តិចតួច​ជួយ​គាត់​ដែរ ដោយ​ទៅដល់​ទីតាំង​កន្លែង​លោកគ្រូ អេ ភូ​ថង នៅ​ផ្លូវ​សុខ​ហុក ​ហើយ​មាន​សប្បុរសជន​ច្រើន​បាន​ជួយ​គាត់ រួមទាំង តារាចម្រៀង​ខេ​មរៈ សិរីមន្ត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​ដឹង​ចំនួន​ថវិកា​គេ​ជួយ​ពេលនោះច្រើន​ ដោយ​ទិញ​បាន​រថយន្ត​មួយ​គ្រឿង​ផងដែរ​។ ក្រោយ​ការជួយ​របស់​គេ​ យើង​ត្រូវ​ជួយ​ខ្លួនឯង​ផង​។ ឱកាស​មិនចេះ​តែ​មាន​ទេ បើយើងមិនចេះបង្កើត​ឱកាស​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញ​រឿង​នេះ កាកា​អូស្ត្រាលី ក៏បាន​បង្ហោះ​សារ​យ៉ាង​វែង​អន្លាយ​នៅ​ថ្ងៃ​ទី៨ ខែ​មេសា ឆ្នាំ​២០២១​នេះ បង្ហាញ​ទស្សនៈ​របស់​ខ្លួន​ដែរ​ថា ៖ (​មនុស្ស​អត់​កំណើត​ជួយ​ប៉ុន្មាន​ក៏​មិន​រីកចម្រើន​បើ​មិន​ចេះ​ជួយ​ខ្លួនឯង​!) នេះ​ជា​ពាក្យ​ដែល​ខ្ញុំ​បាន​ឮ​សារព័ត៌មាន​មួយ​រៀបរាប់​ថា​ គាត់​ត្រូវគេ​ដៀល​បែបនេះ​! វា​ជា​រឿង​ធម្មតា​ទេ​សម្រាប់​សត្វលោក​ទាំងឡាយ ដែល​ពេល​ខ្លួន​មាន​លុយ​មាន​កិត្តិយស​កេរ្តិ៍ឈ្មោះ​មុខមាត់​អំនួត ពេល​មាន​សប្បាយ​ភ្លេចខ្លួន​ស្រា​ស្រី​ល្បែង​តាម​ចំណង់​ចំណូលចិត្ត​របស់​មនុស្ស​រាងខ្លួន​… គេ​មិន​ដូច​យើង​យើង​មិន​ដូច​គេ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំ​មិន​ខ្វល់​ថា​អតីតកាល​របស់គាត់​បែបណា ព្រោះ​ចង្កៀង​ផ្ទះ​អ្នកណា​ភ្លឺ​ផ្ទះ​អ្នក​ហ្នឹង ព្រោះ​បើតាម​ដឹង​សង្គម​យើង​តែងតែ​ឲ្យ​តម្លៃ​មនុស្ស​ដែល​អាចឈរជើង​ពីរ​ដោយ​ខ្លួនឯង តែបើ​ធ្លាក់ខ្លួន​ក្រ​រហាម​ហើយ​មាន​ព័ត៌មាន​បរិយាយ​មិនល្អ​ថែមទៀត គឺ​ប្រាកដជា​ធ្វើ​ឲ្យ​មនុស្ស​ជឿ ទាំង​ដែល​ខ្លួនឯង​មិនបាន​ឃើញ​ការពិត​ជាមួយនឹង​ភ្នែក​ទាំង​គូ​របស់ខ្លួន​ហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អញ្ចឹង​ឯង​បាន​ខ្ញុំ​មិន​វាយតម្លៃ​ទៅតាម​ពាក្យ​របស់​សារព័ត៌មាន​ទេ ព្រោះ​ខ្ញុំ​គិតថា​សារព័ត៌មាន​ដែលមាន​វិជ្ជាជីវៈ​មិនគួរ​ចុះ​ព័ត៌មាន​បែបនេះ​ឡើយ​! ព្រោះ​វា​គ្មាន​ប្រយោជន៍​អ្វី​សម្រាប់​សង្គមជាតិ​ទេ វា​គឺជា​ព័ត៌មាន​មួយ​ដែល​ជាន់ពន្លិច​បំផ្លាញ​កិត្តិយស​នឹង​អាចធ្វើ​ឲ្យ​មនុស្ស​បាក់​ទឹកចិត្ត​ថែម រហូតដល់​អាច​សម្លា.ប់​ខ្លួន​ក៏​ថា​បាន​!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​ថា​ចង់​ជួយ​មនុស្ស​គួរ​ជួយ​មនុស្ស​ឲ្យ​ចេះ​ស្ទូចត្រី កុំ​ឱ្យតែ​ត្រី​គេ​ស៊ី​ព្រោះ​ថ្ងៃក្រោយ​គេ​នឹង​សុំ​ទៀតហើយ បើ​យើង​ធ្លាប់ជួយ​គាត់​ហើយ​ឃើញ​គាត់​នៅតែ​ចោលម្សៀត​ដដែល យើង​គួរតែ​រក្សា​ភាព​ស្ងៀមស្ងាត់​ទៅ ព្រោះ​យើង​បាន​ធ្វើ​បុណ្យ​របស់​យើង​ជាមួយនឹង​មនុស្ស​ម្នាក់​ហ្នឹង​ទៅហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កុំ​ឲ្យ​កំពប់​បុណ្យ​តាម​ការ​ដៀលត្មះ​របស់​យើង គាត់​មិនបាន​ត្រូវជា​អ្វី​នឹង​ខ្ញុំ​ទេ តែ​ខ្ញុំ​មាន​អារម្មណ៍​ថា​អាណិត​ប្រជាជន​ខ្ញុំ ដែល​ជឿ​ទៅលើ​អ្វីដែល​ខ្លួន​ធាតុពិត​មិន​បានឃើញ​ជាមួយនឹង​គ្រាប់ភ្នែក​របស់ខ្លួន​ឯង ត្រឹមតែ​ឮ​ពី​អ្នកដទៃ​នាំគ្នា​យក​ជីវិត​មនុស្ស​មកលេង​សើច

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យើង​មិនបាន​ពាក់​ស្បែកជើង​របស់គាត់​ទេ ហើយ​បើ​គាត់​អាក្រក់​ដូច​ពាក្យ​គេ​និយាយ​មែន យើង​ក៏​មិនដឹងថា​ មកពី​ហេតុផល​អ្វី ដូច្នេះ​បើ​ជួយ​ហើយ​មិន​ឡើង​ឈប់​ជួយ​ទៅ តែបើ​ចង់​ជួយ​គឺ​ត្រូវ​នៅក្បែរ​ឲ្យ​កម្លាំងចិត្ត​និង​ដឹកនាំ​គាត់​ទៅរក​ផ្លូវត្រូវ​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​ថា​អាណិតកូន​គាត់​ណាស់​ព្រោះ​គ្មាន​ទាំង​លុយ​ដើម្បី​ចិញ្ចឹម​កូន តែ​ខ្ញុំ​អាណិតកូន​គាត់​ដែល​អាច​បាត់បង់​ឪពុក ដោយសារតែ​ពាក្យ​ដៀល​ខ្មាស​របស់​មនុស្ស​មួយចំនួន​! សម្ដី​និង​ការជាន់​ឈ្លី​ប្រមាថ​គឺជា​អាវុធ​មុខ​ពីរ​ដែល​អាច​សម្លា.ប់​អ្នក​កំពុងតែ​បាក់​ទឹកចិត្ត​!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាង​ខ្ញុំ​សូម​ឲ្យ​កម្លាំងចិត្ត​បងប្រុស​ពី​ចម្ងាយ ហើយ​សូម​បង​កុំ​ឈឺចាប់​ជាមួយ​សម្ដី​អវិជ្ជមាន​អស់ទាំង​នេះ បើ​បង​ដូច​គេ​និយាយ​មែន​ប្អូន​សូម​ឲ្យ​បង​យល់ថា​សង្គម​យើង​គឺ​បែប​នេះឯង ដូច្នេះ​កែ​ចេញ​អ្វីដែល​ធ្វើឱ្យ​បង​លេចលង់ ដើម្បី​កូន​ប្រពន្ធ​ដែល​ស្រឡាញ់​បង​នឹង​រួមសុខ​រួមទុក្ខ​ក្នុង​គ្រា​ក្រីក្រ​ជាមួយ​បង ប្រើ​សមត្ថភាព​ទេពកោសល្យ​អ្វីដែល​ខ្លួនឯង​មាន កើតជា​កូនប្រុស​កុំ​ចុះចាញ់​ដាច់ខាត ចេះ​ស្រឡាញ់​ប្រពន្ធ​ចេះ​មានកូន​ត្រូវ​ចេះ​ចិញ្ចឹម​និង​ផ្ដល់​សេចក្ដីសុខ​ឲ្យ​គេ​!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Society always looks down on people from the outside, when they never even walked that’s persons story to even know why he ended up this way and what really happened. Remember when your words look down on someone who is already falling, your words can kill. (Just my opinion)
​រក្សា​សិទ្ធិ​ដោយ​-​កា​កា​អូស្ត្រាលី​-ᴋᴀᴋᴀ ᴋʜ ᴀᴜꜱᴛʀᴀʟɪᴀ ©​»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment