ទីបំផុត ​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក ផ្ទះ​របស់​តារា​ចម្រៀង សួស វី​ហ្សា ត្រូវ​បាន​រដ្ឋបាល​ខណ្ឌ​ឫស្សីកែវ​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត បាន​ដឹង​រួច​មក​ហើយ​ថា តារា​ចម្រៀង​សួស វី​ហ្សា បាន​ទៅ​ធ្វើ​តេស្ស​ស្វែងរក​ជំងឺ​កូ​វីដ​១៩​លើក​ទី​៣ កាលពី​ថ្ងៃទី​២១ ខែមីនា ហើយ​ត្រូវបាន​គ្រូពេទ្យ​ខ​ល​មក​បញ្ជាក់​ថា វិជ្ជមាន​វីរុស​មួយ​នេះ កាលពី​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២១​កន្លងទៅនេះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​សម្រាក​ព្យាបាល​ជាង​១០​ថ្ងៃ តារាចម្រៀង សួស វី​ហ្សា បាន​ឡាយ​វីដេអូ បញ្ជាក់​ពី​អាកា​រៈ​របស់ខ្លួន​ឲ្យ​អ្នកគាំទ្រ​បាន​ដឹង ប៉ុន្តែ​នាង​ហាក់​ខុសប្លែក​ពី​អ្នក​សិល្បៈ​រួម​អាជីព ដែល​វិជ្ជមាន​ជំងឺ​នេះ​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការខុស​ប្លែក​នេះ ដោយហេតុថា នាង​មាន​អាកា​រៈ​ដូចជា​ក្អក ហៀរ​សំបោរ ឈឺ​បំពង់​.​ក បាត់​ក្លិន ជាដើម តែ​រយៈពេល​៥​ថ្ងៃ​ដំបូង​ប៉ុណ្ណោះ ក្រោយមក រហូតមកដល់​ពេលនេះ នាង​មាន​អា​ការៈធម្មតា ដូច​អ្នក​អត់​មាន​ជំងឺ​នេះ​អញ្ចឹង​ដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​នៅ​ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១​នេះ តារាចម្រៀង​សួស វីហ្សា បានប្រកាស​ដំណឹង​ល្អ ​ដោយ​រៀបរាប់​យ៉ាង​វែង​អន្លាយ​ថា «សូម​គោរព​លោកតា​លោកយាយ​អ៊ំ​ពូ​មីង ខ្ញុំ​មាន​ដំណឹង​ល្អ​ ថ្ងៃនេះ​ខ្ញុំ​បានជា​សះស្បើយពី​ជំងឺ​COVID-19 ហើយ ក្រុមគ្រូពេទ្យ​បាន​អនុញ្ញាត​ឲ្យ​ខ្ញុំ​ចាក​ចេញពី​កន្លែង​ព្យាបាល​នៅ​សណ្ឋាគារ​Great Duke​ត្រឡប់ទៅផ្ទះ​វិញ​ហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ​សម្រាប់​ការ​វិល​ត្រឡប់​ទៅផ្ទះ​វិញ​នេះ ក៏​ខ្ញុំ​ត្រូវតែ​បន្ត​​ធ្វើ​ច​ត្តាឡីសក្ដិ នៅ​បន្ទប់​ដាច់ដោយឡែក​តែម្នាក់ឯង​ចំនួន​១៤​ថ្ងៃ​បន្ថែមទៀត​រហូតដល់​ថ្ងៃទី​២០ ​ខែ​មេសា ខ្ញុំ​ត្រូវ​ទៅ​មន្ទីរពេទ្យ​ដើម្បី​យក​សំណាក​ជា​លើក​ចុងក្រោយ​ដើម្បី​ឲ្យ​​​​​កាន់តែ​ច្បាស់​ថា​ ខ្ញុំ​ពិតជា​បានជា​សះស្បើយ​ពី​ជំងឺ​COVID-19 100%​ពិតប្រាកដ​មែន​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រយៈពេល​១៧​ថ្ងៃ​គត់​ ដែល​ខ្ញុំ​បានមក​សម្រាក​ព្យាបាល​ជំងឺ​COVID-19​ នាង​ខ្ញុំ​សូម​គោរព​ថ្លែងអំណរគុណ​អស់ពី​ចិត្ត​ដល់​លោកគ្រូ អ្នកគ្រូ​ពេទ្យ​ទាំងអស់​គ្រប់​ស្ថាប័ន​គ្រប់ផ្នែក​ដែល​លោក​បាន​យកចិត្តទុកដាក់​​មើល​ថែ​គ្រប់​អ្នកជំងឺ​ទាំងអស់ និង​បាន​បំពេញបេសកកម្ម​ដ៏​សស្រាក់សស្រាំ​នៅ​ទីនេះ​ចេញពី​បេះដូង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម​លោកគ្រូ​អ្នកគ្រូ​ពេទ្យ​ទាំងអស់​មាន​សុខភាព​មាំមួន កម្លាំង​ខ្លាំងក្លា និង​បន្ត​ជួយ​ស្រោចស្រង់​ផ្តល់​ក្តីសង្ឃឹម​ដល់​អ្នកជំងឺ​បន្ត​ទៀត​ដើម្បី​ឲ្យ​ពួក​អាច​គាត់​រស់រាន​មានជីវិត​បាន​ទៅ​ជួប​ក្រុម​គ្រួសារ​របស់​ពួកគាត់​វិញ​គុណូបការៈ​របស់លោក​គ្រូ​អ្នកគ្រូ​ពេទ្យយើង​​ខ្ញុំ​នឹង​ចងចាំ​ដឹងគុណ​អស់​មួយជីវិត​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

-​នាង​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់ លោក​អុំ អ៊ឹង ឆៃ​ងួន អគ្គនាយក​ក្រុមហ៊ុន​ទូរទស្សន៍​ហង្ស​មាស ដែល​តែងតែ​សួរសុខទុក្ខ​ក្មួយ​ និង​បារម្ភ​ជានិច្ច​ពី​សុខភាព​ក្មួយ​តែងតែ​ប្រាប់​ក្មួយ​ឲ្យ​រឹងមាំ​តស៊ូ​យកឈ្នះ​ជំងឺ​នេះ​នឹង​ឆាប់​បានជា​សះ​ស្បើយ​បានមក​បំពេញការងារ​ និង​បាន​ជួប​ក្រុមគ្រួសារ​វិញ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

-​អរគុណ​ដល់​មេ​ដ៏​គួរ​ឲ្យ​គោរព​ស្រលាញ់​របស់ខ្ញុំ ចែ អ៊ឹង គីម​លាង កូនស្រី​របស់​អគ្គនាយក​ក្រុមហ៊ុន​ហង្ស​មាស ដែល​តាំងតែ​ពី​ដើម​មក​គាត់​តែងតែ​បារម្ភ​យកចិត្តទុកដាក់​ជាមួយ​ខ្ញុំ​ពេល​ខ្ញុំ​ឈឺ​គាត់​តែងតែ​រៀបចំ​របស់របរ​ប្រើប្រាស់ របស់​ហូបចុក​ជាច្រើន​មុខ​សុទ្ធតែ​របស់​ប៉ូវ​កំបាំង អាហារ​ឆ្ងាញ់ៗ​មកអោយ​ខ្ញុំ​ហូប​មិនដែល​ដាច់​ទេ គាត់​តែង​លើក​ទឹកចិត្ត​មិន​ថា​យប់​អធ្រាត្រ​ស្មើ​ណា​ទេ អោយតែ​ខ្ញុំ​មិន​សប្បាយចិត្ត​គាត់​តែងតែ​នៅ​ឆ្លើយ​ឆ្លង​លើ​ក​ទឹកចិត្ត​ខ្ញុំ​រាល់ថ្ងៃ ខ្ញុំ​ពិត​ស្រលាញ់​គោរព​គាត់​ណាស់​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

-​អរគុណ​បងប្រុស ណុប បា​យ៉ា​រិ​ទ្ធ​. បងស្រី សុគន្ធ និសា​.​បងស្រី កែវ​ចាន់ និមល​.​ហ៊ា តូ​.​បង ប៉​.​បង សាន សុវណ្ណ​ឌី​ន​. បងប្រុស លី​ស៊ី​ន​ហួន បង រ​ត្ន័ ប្អូនស្រី វី​ឌី​ណែ​ត បងប្រុស ធែ​ល​ថៃ អរគុណ​ខ្លាំង​ដល់​បងប្អូន​ដែល​បាន​កំដរ​លើ​ក​ទឹកចិត្ត​លួងលោម​ខ្ញុំ​កំឡុងពេល​ព្យាបាល​ជំងឺ​ទាំងអស់គ្នា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះជា​បងប្អូន​ក៏​កំពុងតែ​ឈឺ​ដូចគ្នា​ក៏ដោយ ក៏​បងប្អូន​មិនដែល​ទុក​ខ្ញុំ​ចោល​ទេ មិន​ថា​យប់​ថ្ងៃ​យើង​តែងតែ​ឆាត​ក្នុង​គ្រុប​ជាមួយគ្នា និង​លើក​ទឹកចិត្ត​គ្នា​ទៅវិញទៅមក​រហូត​បាន​ជា​សះស្បើយ​ទាំងអស់គ្នា​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

-​អរគុណ​បងស្រី ពេជ្រ​សោភា និង​ម៉ាក់​អ៊ំ ​ដែល​បង​តែ​កំដរ​ប្អូនស្រី​ និង​លើក​ទឹកចិត្ត​ឲ្យ​ប្អូន​រឹងមាំ និង​ធ្វើឲ្យ​​​សើច​បំបាត់ទុក្ខ​ -​អរគុណ​បងប្រុស ប៉ែន ចំ​រ៉ុង ដែល​បាន​ផ្ញើ​របស់​ឆ្ងាញ់ៗ​អោយ​ប្អូន​បាន​ហូប -​អរគុណ​បងប្រុស គួច ខេ​វិ​ន ដែល​បាន​ផ្ញើ​របស់​ឆ្ងាញ់ៗ​មកអោយ​ប្អូន​បាន​ហូប

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

-​អរគុណ​បង នី​កូ ដែល​បាន​លើក​ទឹកចិត្ត​ប្អូន​មិនអោយ​ពិបាកចិត្ត​ -​អរគុណ​ដល់​អ្នក​មីង​រី នៅ​ស្ថានីយ​ទូរទស្សន៍​ហង្ស​មាស ដែល​តែងតែ​ឆាត​មក​សួរសុខទុក្ខ​ក្មួយ​ស្រី​ម្នាក់នេះ​ -​អរគុណ​ដល់​បង ច​ន ច​ន្ទ័​លក្ខិណា និង​បងប្រុស​ហេង​ឡុង ប្រធាន​សមាគម​សិ​ល្ប​ករ​ខ្មែរ ដែល​បាន​ខម​មិន​លើក​ទឹកចិត្ត​ប្អូន​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

-​អរគុណ​បងប្អូន​សិល្បករ​ ដែលជា​តារា​ក្នុង​មហា​គ្រួសារ​ហង្ស​មាស​ និង​បងៗ​បុគ្គលិក​គ្រប់ផ្នែក​ទាំងអស់​នៅក្នុង​គ្រួសារ​ហង្ស​មាស​ ដែល​បាន​លើក​ទឹកចិត្ត​យ៉ាង​កក់ក្តៅ និង​អរគុណ​ដល់​បងប្អូន​សិល្បករ​ទាំងអស់​ក្នុងប្រទេស​ដែល​បាន​លើក​ទឹកចិត្ត​ខ្ញុំ​ និង​បាន​ជូនពរ​ខ្ញុំ​អោយ​ឆាប់​ជា​សះ​ស្បើយ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

-​ជា​ចុងក្រោយ​កូន​សូម​ក្រាប​សំពះ​គោរព​ថ្លែងអំណរគុណ​ដល់​ប្រមុខ​ថ្នាក់ដឹកនាំ សម្តេច​ពុក សម្តេចម៉ែ ដែល​លោក​កំពុងតែ​ហត់នឿយ​ក្នុងការ​ដឹកនាំ​ប្រទេស ក្នុង​គ្រា​ដ៏​លំបាក​មួយ​នេះ និង​បានរៀបចំ​យុទ្ធសាស្ត្រ​ជា​ច្រើន​ដើម្បី​​រៀបចំ​ឲ្យ​ប្រទេស​យើង​ឆាប់​បាន​វិល​មករក​សភាពដើម​ដ៏​ស្រស់បំព្រង​ត្រឡប់មកវិញ​ក្នុងពេល​ឆាប់ៗ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កូន​សូម​គោរព​ជូនពរ​សម្តេច​ពុក សម្តេចម៉ែ សូម​លោក​ទទួលបាន​នូវ​សុខ​ភាពល្អ​បរិបូរណ៍ និង​គង់នៅ​ជា​ម្លប់​កូនចៅ​រហូត​តរៀង​ទៅ​ -​នាង​ខ្ញុំ​សូម​គោរព​ដឹងគុណ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ ពេ​ជ ចន្ទ​មុន្នី ដែល​លោក​ទាំង​ពីរ​បាន​យកចិត្តទុកដាក់​លះបង់​ពេល​វេលា​ផ្ទាល់ខ្លួន​ជា​ច្រើន​ដើម្បី​មក​​មើល​ថែរក្សា​សុខ​សុវត្ថិភាព​របស់​ប្រជាជន​ និង​អ្នកជំងឺ​COVID19

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម​លោក​ទាំងពីរ​ទទួល​បាន​នូវ​សេចក្តីសុខ​​ចម្រើន​ និងមាន​សុភមង្គល​ក្នុង​ក្រុមគ្រួសារ សូមអោយ​ជួបប្រទះ​តែ​សេចក្តីសុខ​សប្បាយ​តរៀង​ទៅ​ -​អរគុណ​ដល់​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​(TYDA)​ដែល​បាន​ដាក់​ចិត្ត​ដាក់​កាយ​លះបង់​ពេលវេលា​មក​ចូលរួម​ព្យាបាល​អ្នកជំងឺ​ដោយ​ការ​យកចិត្តទុកដាក់​បំ​ផុត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម​ជូនពរ​លោកគ្រូ​អ្នកគ្រូ​ពេទ្យ​មាន​សុខភាព​ល្អ រឹងមាំ​ខ្លាំងក្លា និង​នៅតែ​បន្ត​ការ​ស្រោចស្រង់​ជីវិត​ប្រជា​ពល​រដ្ឋ​យើង​បន្តទៀត​ សូម​គោរព​អរគុណ​ដល់​ប៉ា​ម៉ាក់ បងប្អូន​ក្រុមគ្រួសារ​ខ្ញុំ​ទាំងអស់ និង​អរគុណ​លោកតា​លោកយាយ​មិត្តភក្តិ​បងប្អូន​ជិត​ឆ្ងាយ​ទាំងអស់​ដែល​បាន​បារម្ភ​ និង​ជូនពរ​ខ្ញុំ​អោយ​ឆាប់​ជា​សះស្បើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាង​ខ្ញុំ​សូម​ជូនពរ​អោយ​បងប្អូន​អុំ​ពូ​មីង ជួបតែ​​​សេចក្តី​សុខ មាន​សុខ​ភាព​ល្អ មាន​សុភមង្គល​ក្នុង​ក្រុមគ្រួសារ​ និង​ជៀស​ឆ្ងាយ​ពី​ជំងឺ​ចង្រៃ​ទាំងឡាយ​ទាំងពួង ជាពិសេស​គឺ​ជំងឺ COVID-19 ​?​កុំ​ភ្លេច 3​កុំ 3​ការពារ​ដោយ​ក្តី​គោរព​ពី​នាង​ខ្ញុំ សួស វី​សា Sous visa​»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


​​

Related posts

Leave a Comment