ឧត្ដមសេនីយ៍ ទី ចំរើន​កុសល លើក​ជា​សំណួរ​ថា តើ​មាត្រា​៣៣ នៃ​ក្រមព្រហ្មទណ្ឌ​អាច​ជួយ​សង្គ្រោះ​ខ្មា.ន់កាំ.ភ្លើង​ឲ្យ​រួចផុត​ពីបទ​ចោទ​បានដែ​ឬទេ​? (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ករណី​សន្តិសុខ​យាម​នៅខាងមុខ​ធនាគារ ABA ក្បែរ​ស្ពាន​អាកាស​ផ្សារ​ដី​ហ៊ុយ បាន​ដក​កាំ.ភ្លើងខ្លី បា.ញ់សម្លា.ប់​បុរស​ម្នាក់ បាន​ក្លាយជា​ប្រធានបទ​ក្ដៅ​ពី​សំណាក់​មហាជន ធ្វើ​ការជជែក​វែកញែក​ពេញ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាម​កាមេរ៉ា​សុវត្ថិភាព​ បានបង្ហាញឲ្យ​ឃើញ​ថា បុរស​ជន.រង.គ្រោះ បាន​ដើរ​សំដៅ​ចង្អុលមុខ​ទៅរក​សន្តិសុខ កំពុង​យាម​នៅខាងមុខ​ធនាគារ ABA ដោយមាន​កាន់​កាំបិត​ជាមួយ​ផង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រោយមក បុរស​ជា​ជនរងគ្រោះ បាន​រត់​សំដៅ​ទៅ​រក​សន្តិសុខ​ប្រុង​នឹង​ចា.ក់ទៅលើ​សន្តិសុខ ក៏ប៉ុន្តែ​ត្រូវបាន​សន្តិសុខ​ដក​កាំ.ភ្លើងខ្លី​បា.ញ់​គំរា.ម តែ​ជនរ.ងគ្រោះ​នៅតែ​រត់​បំណង​ចា.ក់​សន្តិសុខ ទើប​សន្តិសុខ បា.ញ់​ការពារ​ខ្លួន បណ្ដាល​ឲ្យ​បុរស​នោះ ស្លា.ប់​នៅនឹងកន្លែង​តែម្តង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ហេតុ.ការ.ណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង​៨​និង​៥៧​នាទី​យប់ ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០២១​នេះ ស្ថិតនៅ​ក្បែរ​ស្ពាន​អាកាស​ផ្សារ​ដី​ហ៊ុយ ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ប្រជាពលរដ្ឋ​នៅ​ជិត​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា ដោយសារ​មានទំនាស់​គ្នា​នៃ​ក្រុមក្មេងស្ទាវ បាន​វាយ​គ្នា​នៅខាងមុខ​ធនាគារ ABA ទើប​សន្តិសុខ​ជា​អ្នកយាម ហាមឃាត់​ក្រុម​ជន​ទំនើង​ទាំងនោះ តែ​ពួកគេ​នៅតែ​មិន​ស្តាប់ ថែមទាំង​ខឹ.ងសម្បារ​សន្តិសុខ រហូត​រត់​ទៅយក​កាំ.បិត ចង់​ចា.ក់​សន្តិសុខ ទើប​បណ្តាលឱ្យ​សន្តិសុខ​ដក​កាំ.ភ្លើង​បា.ញ់​តែម្តង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រោយ​រឿងនេះ​កើតឡើង វា​បាន​ក្លាយជា​ប្រធានបទ​យ៉ាង​ក្ដៅគគុក​ពី​សំណាក់​មហាជន រហូត​មាន​បុគ្គល​ល្បីៗ​មួយចំនួន​លើក​ជា​សំណួរ​ និង​ហេតុផល ជាមួយនឹង​ការបង្ហាញ​ក្ដីសង្ឃឹម​ផងដែរ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាក់ស្ដែង​លោក​ផែង វណ្ណៈ បាន​បញ្ចេញយោបល់​ជាមួយ​នឹង​ការ​បង្ហាញ​ក្ដី​សង្ឃឹម​ថា «​កំហុស​ដោយ​អ​ចេតនា​បែបនេះ ប្អូន​កុំ​អស់សង្ឃឹម ស៊ូ ស៊ូ ឡើង បងប្អូន​ប្រជាពលរដ្ឋ​គោរព​ស្រលាញ់ គាំទ្រ​ប្អូន​ច្រើនណាស់​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង​មិនមែនជា​អ្នកមាន​ទេ តែ​ពេល​ឃើញ​ប្អូន​ស្ថិតក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ បង​សូម​ចូលរួម​ឧបត្ថម្ភ ១​លាន​រៀល​ដល់​ប្អូន​តាមរយៈ​លោក​អធិការ​ខណ្ឌ​សែន​សុខ​។ សូម​ជូនពរ​ប្អូន​ជួបតែ​សំណាងល្អ ហើយ​សង្ឃឹមថា មន្ត្រី​អនុវត្តន៍​ច្បាប់ នឹង​យោគយល់​បន្ធូរបន្ថយ​ដល់​ប្អូន​ជាក់​ជាពុំខាន​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​ឧ​ត្ត​ម​សេនីយ៍ ទី ចំរើន​កុសល បាន​លើក​ជា​សំណួរ​នៅ​ព្រឹក​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០២១​នេះ ភ្ជាប់​ជាមួយ​មាត្រា​ខ្លះ​នៃ​ក្រមព្រហ្មទណ្ឌ​ថា «​តើ​មាត្រា​៣៣ នៃ​ក្រមព្រហ្មទណ្ឌ​អាចជួយ​សង្គ្រោះ​ខ្មាន់កាំភ្លើង​ឲ្យ​រួចផុត​ពីបទ​ចោទ​បានដែ​ឬទេ​?»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​មាត្រា​៣៣ នៃ​ក្រមព្រហ្មទណ្ឌ ដែល​ឧ​ត្ត​ម​សេនីយ៍ ទី ចំរើន​កុសល បាន​លើក​យកមក​ភ្ជាប់​ជាមួយ​នោះ មាន​ខ្លឹមសារ​ថា «​បុគ្គល​ណា​ដែល​ប្រព្រឹត្ត​បទ.ល្មើស ក្នុង​សភាព​ការពារ​ស្របច្បា.ប់ មិន​ទទួលខុសត្រូវ​ព្រហ្មទណ្ឌ ទេ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការការពារ​ដោយ​ស្របច្បា.ប់ ត្រូវមាន​លក្ខខណ្ឌ ដូចខាងក្រោម នេះ ៖ -​បទ.ល្មើស ត្រូវ​ចាត់ទុកថា ត្រឹមត្រូវ ដោយ​ការចាំបាច់​ដើម្បី​ការពារ​ខ្លួន ការពារ​អ្នកដទៃ ឬ ការពារ​ទ្រព្យសម្បត្តិ​ប្រឈមមុខ នឹង​ការឈ្លានពាន​មួយ ដែល​មិន​ត្រឹមត្រូវ -​បទល្មើស និង ការឈ្លានពាន ត្រូវតែ​កើតឡើង​ក្នុងពេល​ជាមួយគ្នា និង​ -​គ្មាន​វិ​សមាមាត្រ រវាង​មធ្យោបាយ​ការពារ​ដែល​ប្រើប្រាស់ នឹង ទម្ងន់​នៃ​ការឈ្លានពាន​»៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment