ប្រិយមិត្ត បានជ្រាបរួចមហើយថា កាលពីវេលាម៉ោងជាង៨យប់ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ជន.ស.ង្ស័យ ជាសន្តិសុខយាមនៅធនាគារ ABA ក្បែរស្ពានអាកាសផ្សារដីហ៊ុយ បានប្រើកាំ.ភ្លើងបា.ញ់ទៅលើជន.រង.គ្រោះ ដែលដេញកា.ប់ខ្លួន បណ្ដាលឲ្យបាត់បង់ជីវិត។
យោងតាមវីដេអូថតចេញពីកាមេរ៉ាសុវត្ថិ ឃើញថា ជន.ស.ង្ស័យជាសន្តិសុខ បានដើរចុះ ដើរឡើងតាមចិញ្ចើមផ្លូវ ដោយមានការនិយាយទូរសព្ទទៀតហើយ។ បន្តិចក្រោយមក ស្រាប់តែជន.រង.គ្រោះ ជាក្មេងស្ទាវ បានដើរកា.ន់កាំ.បិតសំដៅមករកសន្តិសុខនោះ។
ពេលនោះ ឃើញក្មេងស្ទាវដេញកា.ប់សន្តិសុខរូបនោះ ហើយសន្តិសុខបានបាញ់ការពារខ្លួនដោយតម្រង់ទៅជើងជនរងគ្រោះដែរ តែហាក់មិនត្រូវ ក៏ក្មេងស្ទាវនោះ ដេញកាប់ទៀត។
ដើម្បីជាការ ការពារខ្លួនទៀតនោះ សន្តិសុខក៏បន្តបា.ញ់ទៀត ទើបឃើញក្មេងស្ទាវនោះដេកដួលរហូតដល់បាត់បង់ជីវិតតែម្ដង។ ករណីនេះ ជាការការពារខ្លួន ពីការកា.ប់ប្រ.ហាររបស់ក្មេងស្ទាវ ពោលជាកំហុសអចេតនា ទើបសន្តិសុខរូបនេះ ត្រូវបានលោកផែង វណ្ណៈ លើកទឹកចិត្ត ជាមួយនឹងការឧបត្ថម្ភ១លានរៀលដល់គាត់ផងដែរ។
លោកផែង វណ្ណៈ បានបង្ហោះសារនៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១នេះថា «កំហុសដោយអចេតនាបែបនេះ ប្អូនកុំអស់សង្ឃឹម ស៊ូ ស៊ូ ឡើង បងប្អូនប្រជាពលរដ្ឋគោរពស្រលាញ់ គាំទ្រប្អូនច្រើនណាស់។
បងមិនមែនជាអ្នកមានទេ តែពេលឃើញប្អូនស្ថិតក្នុងកាលៈទេសៈដ៏លំបាកនេះ បងសូមចូលរួមឧបត្ថម្ភ ១លានរៀលដល់ប្អូនតាមរយៈលោកអធិការខណ្ឌសែនសុខ។ សូមជូនពរប្អូនជួបតែសំណាងល្អ ហើយសង្ឃឹមថា មន្ត្រីអនុវត្តន៍ច្បាប់ នឹងយោគយល់បន្ធូរបន្ថយដល់ប្អូនជាក់ជាពុំខាន»៕ សូមទស្សនាវីដេអូខាងក្រោម ៖