អ្នក​គាំទ្រ ចេះតែ​ឆ្ងល់​ថា ពេល​ការ​លោក​ព្រាប សុវត្ថិ មុខ​ដូច​ម៉ែ​ចាប់​បង្ខំ ដល់​លោក​បកស្រាយ ទើប​ដឹង​ថា​មកពី…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម​រំលឹក​ថា ​លោក​ព្រាប សុវត្ថិ បាន​រៀបការ​ជាមួយ​ភរិយា​ឈ្មោះ ឡុង ស្រីមុំ ក្នុង​ឆ្នាំ ១៩៩៧ នៅ​ភ្នំពេញ រហូត​មកទល់​ពេលនេះ ទទួលបាន​ចំណងដៃ​កូនប្រុស​ចំនួន​៣​នាក់ ដែល​ជា​តារាចម្រៀង​ផងដែរ រួមមាន សុវត្ថិ មុនី​វណ្ណ​, សុវត្ថិ មុនី​នាគ និង សុវត្ថិ សិរី​វ​ឌ្ឍ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជារឿយៗ​គ្រួសារ​ដ៏​កក់ក្ដៅ​មួយ​នេះ តែង​តែងតែ​បង្ហាញ​ការគោរព ស្រឡាញ់ បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយគ្នា តាមរយៈ​បណ្ដាញ​សង្គម​នានា រហូត​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ធ្វើការ​សរសើរ​មិន​ដាច់​ពី​មាត់​នោះទេ។ ដោយឡែក​នៅ​ខាងក្រៅ​វិញ ពួកគេ​ក៏មាន​ភាពរួស​រាយ​រាក់ទាក់ ដូច​អ្វីដែល​បានបង្ហាញ​ក្នុង​បណ្ដាញ​សង្គម​ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ថ្ងៃទី​៥ ខែ​មេសា ឆ្នាំ​២០២១​នេះ កំពូល​តារាចម្រៀង ​ព្រាប សុវត្ថិ បាន​បង្ហោះ​រូបថត​ថ្ងៃ​មង្គលការ ​អម​ដោយសារ​ដ៏​ផ្អែមល្ហែម​ថា «នឹក​ឃើញ​ថ្ងៃ​ ដែល​បង​ឲ្យ​ផ្កាស្លា​អូន ពិត​ជា​លឿន​ណាស់24ឆ្នាំហើយ អូន​មាន​សេចក្តីសុខ​បំផុត​សម្រាប់​ជីវិតអូន អរគុណ​គ្រប់យ៉ាង»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​នេះ អ្នកគាំទ្រ​មួយ​ចំនួន​ បាន​ចាប់អារម្មណ៍​ចំពោះ​ទឹកមុខ​លោក​ព្រាប សុវត្ថិ ក៏បាន​បញ្ចេញយោបល់​ថា «​បង​វត្ថិ​!​ម្ដេច​បង​មិន​ញញឹម​ចឹ​ង បង​ក្នុង​ចិត្ត​កំពុងតែ​ភ័យ​បុក​ពោះ​មែន​ទេ​?​បង​! និយាយ​លេង​ទេ​បង​!​ជូនពរ​បង​នៅតែ​រីករាយ និង​ស្រលាញ់​គ្នា​រហូត​! ជូន​បង​និង​ភរិយា​បង​១​បទ​”​ស្ពាន​សុភមង្គល​”,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កូនកំលោះ​មុខ​ដូច​ភ័យៗ​, មើលមុខ​កូនកំលោះ​ដូចជា​ភ័យ​ភ័យ​ម៉េច​ទេ​, មុខ​កូនកំលោះ​អស់​សូវ​ស្រស់​សោះ​, កូន​កំលោះ​មុខ​ដូច​ម៉ែ​ចាប់បង្ខំ​, Happy annivesary idol! មុខមាំ​ម្ល៉េះ​idol, មួយ​ប៉ុ​ស្តិ៍​ណា ក៏​មិន​សើច​ដែរ​បង មុខមាំ​ពិតៗ Happy 24 years Anniversary., »​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ឆ្លើយតប​នឹង​ការលើកឡើង​ខាងលើនេះ កំពូល​តារាចម្រៀង​ព្រាប សុវត្ថិ បាន​ខំ​មិន​បកស្រាយ​ថា «​អរគុណ​បងប្អូន​សម្រាប់​ការ​Comments​ល្អៗ នូវ​រូបថត​អនុស្សាវរីយ៍​របស់ខ្ញុំរ​យះ​ពេល 24​ឆ្នាំ​បាទ ជំនាន់​នឹង​កំលោះៗ ទាល់តែ​មុខមាំ​បន្តិច​ទើប​សង្ហា បើ​មិន​ម៉ឺងម៉ាត់​តិច​ទេ​ប្រាកដជា​គាត់​មិន​ស្រឡាញ់​ខ្ញុំ​ទេ​»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០២០​កន្លងទៅ​នេះ​ ភរិយា​របស់​កំពូល​តារា​ចម្រៀង​ព្រាប សុវត្ថិ ​លោកស្រី ​ឡុង ស្រីមុំ ក៏​ធ្លាប់​បាន​បង្ហោះ​រូប​ថត​ថ្ងៃ​មង្គលការ​អម​ដោយសារ​ដ៏​ផ្អែមល្ហែម​ដែរថា «​ស្រឡាញ់​បង​ដល់​ឆ្អឹង ជា​ពាក្យពិត​របស់​អូន​»៕ សូមទស្សនាវីដេអូខាងក្រោមនេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​



​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment