ទោះបី​ខ្លួន​កំពុង​ឈឺ​តែ​ឌី​ជេ ក្តិ​ប ខំប្រឹង​ត្រដរ​ច្រៀង​ទាំង​សំឡេង​ខ្សាវៗ​ចេញពី​មន្ទីរ​ពេទ្យ​រៀបរាប់​ពី​…(មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គិត​មកដល់ពេលនេះ​ឌី​ជេ ក្តិ​ប បាន​ចូល​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទី​រពេទ្យ​មាន​រយ​:​ពេល​ច្រើន​ថ្ងៃ​ទៅ​ហើយ​។​ ខណ​:​កន្លងមក​លោក​ បា​នបញ្ជា​ក់​ថា​ខ្លួន​មិនទាន់​ទទួលបាន​លទ្ធផល​តេស្ត​វិ​ជ្ជ មាន​កូ​វីដ​នៅឡើយ​ទេ ​ក្រោយ​យក​សំណាក​ពីរ​ដង​រួចទៅហើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ​តារាចម្រៀង​រ៉េ​ប​ឌី​ជេ ក្តិ​ប ថ្វីត្បិតតែ​ពេល​នេះ​លោក​កំពុង​មាន​ជំងឺ​ហើយ​សម្រាក​ព្យាបាល​នៅ​មន្ទី​រពេទ្យ​ខេត្តសៀមរាប​ក៏ពិតមែន​ តែ​មុន​នេះ​ដែរ លោក​ស្រាប់តែ​បាន​ចេញ​បទ​ចម្រៀង​រៀបរាប់​ពី​ការ​ដឹងគុណ​របស់​ក្រុមគ្រូពេទ្យ​ទាំងអស់ ពិសេស​គ្រូ ពេទ្យ​ ដែល​កំពុង​ប្រយុ.ទ្ធប្រ.ឆាំង​ជំងឺ​កូ​វីដ​-១៩​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​ចម្រៀង​ ដែល​ច្រៀង​ចេញពី​ដួងចិត្ត​របស់​តារា​រ៉េ​ប​ឌី​ជេ​ក្តិ​ប​នេះ​ដែរ ​ក្រៅតែពី​ការរៀបរាប់​ដឹង​គុណ​ចំពោះ​ក្រុមគ្រូពេទ្យ​ជាមួយ​ការណែនាំ​លើក​ទឹក ចិត្ត​នេះដែរ​ លោក​ក៏បាន​ធ្វើការ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ត្រូវតែ​មាន​ការប្រុងប្រយ័ត្ន​ជំងឺ​ដ៏​កាច​សាហាវ​កូ​វីដ​-១៩​ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម​ជម្រាប​ថា ​កាលពី​ថ្មីៗ​នេះ ​បន្ទាប់ពី​មាន​សារ​ព័ត៌មាន​មួយ​ចំនួន​ បាន​ចុះផ្សាយ​តាមរយ​:​ការដក​ស្រង់​សំណេរ​របស់​ឌី​ជេ កណ្តុរ ដែល​បាន​លើក​ឡើង​ថា​ ឌី​ជេ ក្តិ​ប បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ក្រោយ​ពេលធ្វើ ដំណើរ​ទៅដល់​ខេត្តសៀមរាប​នោះ ​ភ្លាមៗ​នេះដែរ​ឌី​ជេ ក្តិ​ប បាន​ចេញមុខ​បញ្ជាក់​ការពិត​ជាមួយ​អាការ​: ជំងឺ​ក្នុង​ខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្លើយតប​នឹង​ដំណឹង​ខាង​លើ​នេះ ​តារាចម្រៀង​រ៉េ​ប​ឌី​ជេ ក្តិ​ប កាលពី​ម្សិលមិញ​ បាន​បង្ហោះ​ភ្ជាប់​ជាមួយ​វី ដេ​អូ​ខ្លី​ដោយ​បាន​បញ្ជាក់​ថា​ ខ្ញុំ​នៅ​មិនទាន់មាន​កូ​វិដ​នៅឡើយ​ទេ​បងប្អូន​។ ​អរគុណ​បងប្អូន​គ្រប់គ្នា​ដែល បារម្ភ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ខ្ញុំ​យក​សំណាក​២​ដង​ហើយ ​តែ​មិនទាន់មាន​កូ​វីដ​ទេ គ្រា​តែ​សុខភាព​ខ្ញុំ​មានការ​រលាក​សួត​ផង​អី​ផង ប៉ុន្តែ​ក៏​នៅ​មិនដឹង​ច្បាស់​ដែរ ​បងប្អូន​ឥឡូវ​កំពុង​សម្រាក​ព្យាបាល តាមដាន​សុខភាព​សិន៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment