នាំ​ឃាតក ដែល​សម្លាប់​ក្មួយ​បង្កើតអាយុ​១០​ឆ្នាំ ដោយសារ​ខឹង​វាយ​ក្បាល ទៅធ្វើ​ត្រាប់​សកម្មភាព​ឡើងវិញ (​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ភ្នំពេញ ៖ ទីបំផុត ឃា.តក​ស​ម្លា​.​ប់​ក្មេងប្រុស​អាយុ​១០​ឆ្នាំ កាលពី​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២១ ហើយ​គេ​ប្រទះឃើញ​សព នៅក្នុង​ព្រៃ​តាម​បណ្ដោយ​ផ្លូវ​ថៃ​ហ្គ័​រ ស្ថិតក្នុង​ភូមិ​បោះ​អង្កាញ់​១ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ​នោះ ត្រូវ​កម្លាំង​នគរបាល​ជំនាញ ស្រាវជ្រាវ​បាន​ហើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ឃា.តក ត្រូវបាន​សមត្ថកិច្ច​ឃា.ត់ខ្លួន នៅ​យប់​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០២១ នៅ​វត្ត​ជ្រោយ​អំពិល ស្ថិតក្នុង​ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ ហើយ​នៅ​រសៀល​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០២១​នេះ សមត្ថកិច្ច បាន​ខ្លួនគេ​ទៅធ្វើ​ត្រាប់​សកម្មភាព​ឡើងវិញ​។​ ក្រោយធ្វើត្រាប់រួច សមត្ថ.កិច្ច ក៏បានបញ្ជូនត្រឡប់ទៅកាន់អធិ.ការដ្ឋាននគរ.បាលខណ្ឌច្បារអំពៅវិញ ដើម្បីឃុំខ្លួនបណ្ដោះ.អាសន្ន រង់.ចាំក.សាងសំ.ណុំរឿងចាត់.ការតាមផ្លូវច្បា.ប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជន.ដៃ.ដល់​ឈ្មោះ អុន ភា​ម៉ុ​ន អាយុ​៣១​ឆ្នាំ រស់នៅ​សង្កា​ត​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ បាន​សារភាព​​នៅ​ចំពោះមុខ​មន្ដ្រីនគរបាល​ជំនាញ​ថា ខ្លួន​ពិតជា​បា​នស​ម្លា​.​ប់​ជនរងគ្រោះ ដែល​ត្រូវជា​ក្មួយបង្កើត​ប្រាកដ​មែន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​រូបគេ បន្តថា កា​រស​ម្លា​.​ប់​នេះ ដោយ​មូល​ហេ​.​តុ ខឹង​ជន​.​រង​.​គ្រោះ​វាយ​ក្បាល​.២​ដង គ្រា​ដែល​ខ្លួន​តំណម​មិន​ឲ្យ​នរណា​វាយ​ក្បាល​នោះទេ ដូច្នេះ​ហើយដោយ​ប្រាប់​ទៅ​ជន​.​រង​.​គ្រោះ​មិន​ស្ដាប់ ទើប​ធ្វើ​សកម្មភាព​វា​យស​ម្លា​.​ប់​ជន​.​រង​.​គ្រោះ​តែម្ដង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គួរ​បញ្ជាក់ថា ប្រតិបត្តិការ​នេះ​ធ្វើឡើង​ក្រោម​ការបញ្ជា​ផ្ទា​ល់ពី នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គ​ស្នង​នគរបាលជាតិ និង​មានការ​ចង្អុលបង្ហាញ​ពី លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ិ បូរ៉ា អគ្គ​ស្នងការរង​ទទួល​ផែន និង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​រង្វង់​ប្រតិបត្តិការ​ស្រាវជ្រាវ រហូត​ឈានដល់​ការ​បង្ក្រា.ប​បាន​ជន.ដៃ.ដល់​នៅ​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០២១ ដោយ​កម្លាំ.ង​នាយក.ដ្ឋាន​នគរបាល​ព្រហ្ម.ទណ្ឌ ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាន ដឹកនាំ​សហការ​ជាមួយ​កម្លាំ.ង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ​, ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិ.តធ្ងន់ នៃ​ស្នងការ.ដ្ឋាន​នគរ.បាល​រាជធានី​ភ្នំពេញ និង​អង្គការ CPU​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​ជម្រាប​ថា ក្មេងប្រុស​អាយុ​១០​ឆ្នាំ បាត់​ពី​ផ្ទះ​ប៉ុន្មាន​ត្រូវគេ​ប្រទះឃើញ​សព​នៅ​ក្នុងព្រៃ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​ថ្ងៃ​ទី​០២ ខែ​មេសា ឆ្នាំ​២០២១ នៅ​តាម​បណ្ដោយ​ផ្លូវ​ថៃ​ហ្គ័​រ ស្ថិតក្នុង​ភូមិ​បោះ​អង្កាញ់​១ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ សង្ស័យ​ជា​ករណី​ឃា.តកម្ម​។ ក្មេងប្រុស​រងគ្រោះ ត្រូវបាន​គេ​ស្គាល់ឈ្មោះ ជា ប៊ុនហេង រស់នៅ​ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០២១ នៅ​វេលា​ម៉ោង​៧​ល្ងាច ឪពុក​ម្តាយ​របស់​ក្មេង​អាយុ​១០​ឆ្នាំ​ម្នាក់​នេះ បាន​រាយការណ៍​មក​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ច្បារអំពៅ បន្ទាប់ពី​ក្មេង​នេះ​មិនបាន​ត្រលប់​មក​ផ្ទះ​បន្ទាប់ពី​បាន​ទៅលេង​ទាត់​បាល់​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សាក្សី​បញ្ជាក់ប្រាប់​ក្រុមគ្រួសារ​ថា បានឃើញ​ក្មេងរងគ្រោះ​ជិះ​ម៉ូតូឌុប​មុនពេល​បាត់​ខ្លួន​។ ក្រោយមក​បានផ្ដល់​ព័ត៌មាន​ទៅ​សមត្ថកិច្ច ទើប​ស្រាវជ្រាវ​រកឃើញ​ក្មេងប្រុស​ខាងលើ ត្រូវគេ​សម្លា.ប់​បាត់ទៅហើយ​៕ ប្រភព ៖ FN​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment