កំពុង​រង់ចាំ​លទ្ធផល​សំណាក​លើក​ទី​២​ ក៏​ស្រាប់តែ សុខ សីឡា​លីន ដាច់ចិត្ត​ហ៊ាន​ទម្លាយ​រឿង​មួយ​នេះ​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ ៖ ​តារាចម្រៀង​ហង្ស​មាស សុខ សីឡា​លីន​ អំឡុង​ពេលដែល​នាង​ និង​សមាជិក​ក្រុមគ្រួសារ​កំពុង​រង់ចាំ​លទ្ធផល​សំណាក​តេស្ត​កូ​វីដ​-១៩​លើក​ទី​២​ក៏​ស្រាប់តែ​នាង​ទម្លាយ​នូវ​រឿងរ៉ាវ​ដ៏​ភ្ញាក់ផ្អើល​ពី​បុរស​ម្នាក់​ដែល​បាន​ចូលក្នុង​គ្រួសារ​ខ្លួន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារា​ស្រី​កញ្ញា សុខ សីឡា​លីន បាន​រៀបរាប់​សារ​យ៉ាង​វែង​អន្លាយ​ដូច្នេះ​ថា ​​មនុស្ស​ប្រុស​ម្នាក់នេះ​ល្អ​ពេក​ហើយ ដែលជា​បងប្រុស​ដ៏​ល្អ ប្អូនថ្លៃ​ដ៏​ល្អ​ស្វាមី និង​ប៉ា​ដ៏​ល្អ​កូនប្រសា​ដ៏​ល្អ​អរគុណ​ដែល​ចូលមកក្នុង​គ្រួសារ​របស់​នាង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សុខ សីឡា​លីន និយាយ​បន្តថា ​គ្រប់ពេល​គាត់​តែង តែ​ជា​ជំហរ​ដោះស្រាយ​អោយកម្លាំង​ចិត្ត​មិន​ថា​គ្រួសារៗ​មាន​បញ្ហា​ធំ​ឬ​រឿងរ៉ាវ​អ្វី​គាត់​មិនដែល​ស្តី​បន្ទោ​ស​មិន​ខឹងសំបារ​យល់យោគ​ហើយ​អោយ​តម្លៃ គិតគូរ​ពី​គ្រួសារ​ណាស់​រក​ដំណោះស្រាយ​ល្អៗ​ឱប ក្រសោប​រ៉ាប់រង​តែឯង ជា​ជំ​ហរ​កូនប្រុស (​បញ្ជាក់​គ្រួសារ​បង្កើត​គាត់​ទៅ​នៅ​USA​អស់ហើយ​)​អញ្ចឹង​ខ្ញុំ​ពិតជា​គោរព ស្រលាញ់​គាត់​ណាស់ គាត់​មើលថែ​ប្អូនស្រី​ខ្ញុំ បានល្អ​ណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សុខ សីឡា​លីន បាន​និយាយទៀតថា ​សុំទោស​ដែល​រឿង​ខ្លះ​គាត់​ត្រូវ​មក​ឈឺក្បាល​ និង​រ៉ាប់រង​ទាំង​គាត់​មិន​ ដែល​រអ៊ូរទាំ​មួយ​ជីវិត​ខ្ញុំ​អស់​បារម្ភ​ពី​ប្អូនស្រី សុ ខ ស្រី​ល​ក្ខ័​ណ ខ្ញុំ​ហើយ​ព្រោះ​គាត់​នៅក្បែរ​មនុស្ស​ល្អ​ដូច​បងប្រុស Ruon Ouk (​ស្គាល់​គាត់​ជិត​២០ ឆ្នាំ​តាំងពី​មិនទាន់​ក្លាយ​ជា​បងប្អូន​គឺ​ចរិត​គាត់​មិន​ប្រែប្រួល​ចិត្ត​ល្អ អំណត់​មនុស្ស​មានចំណេះ​ដឹង​និង​ជា​មនុ​ស្សមាន​ហេតុផល)​។​បញ្ជាក់ ពួកយើង​ទាំងអស់គ្នា​មា ន​សុខភាព​ល្អ​ធម្មតា​កំពុង​រង់ចាំ​ការ​យក​សំណាក​លើក​ទី​២​។ ​អរគុណ​បងប្អូន ៣​កុំ ៣​ការពារ​៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment