គួរ​ឲ្យ​សរសើរ​! ឧក​ញ្ញា អ៊ា​ន សៀវ​ម៉ី ប្រកាស​មិន​យក​ថ្លៃ​ជួល​តូប និង​បន្ទប់ រយៈពេល​រហូតដល់​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បី​ជួយ​ចូលរួមចំណែក ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ឧក​ញ្ញា អ៊ា​ន សៀវ​ម៉ី ក្នុងនាម ជា​ម្ចាស់ ផ្សារ និង បន្ទប់​ជួល បានប្រកាស​មិន​យក​ថ្លៃ​ជួល​តូប និង​បន្ទប់ រយៈពេល​៣​ខែ គឺ​ចាប់ពី​ខែមេសា ដល់ ខែ មិថុនា ឆ្នាំ​២០២១​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឧកញ៉ា អ៊ា​ន សៀវ​ម៉ី បាន​បង្ហោះ​សារ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​នៅ​យប់​រំលងអធ្រាត្រ ឆ្លង​ចូល​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០២១​នេះ​ថា «​ដោយហេតុថា មាន​ការរីក​រាលដាល​យ៉ាងខ្លាំង​នៃ​ជំងឺ​ខូ​វីត​១៩ ក្នុង​ព្រឹត្តិការ​សហគមន៍ ២០​កុម្ភៈ បានធ្វើអោយ​មានការ​ឆ្លង​កើនឡើង​យ៉ាងច្រើន រហូតដល់​មាន​អ្នក​បាត់​បង់ជីវិត​ទៀតផង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​ឃើញ​ពី​ការខិតខំ​ប្រឹងប្រែង​យ៉ាងសកម្ម​របស់ អជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ និង ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​ខូ​វីត​១៩ នេះ និង ដើម្បី​ជួយ​ចូលរួមចំណែក ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្នុងនាម​នាង​ខ្ញុំ​ជា​ម្ចាស់ ផ្សារ និង បន្ទប់​ជួល ដែលមាន​ចំនួន ១៦៣ តូប បូករួម​ទាំង​បន្ទប់ ដែលមាន​កំរៃ​ថ្លៃ​ជួល​សរុប ៦១៣០$ ក្នុង​១​ខែ​នោះ នាង​ខ្ញុំ​នឹងមិន​យក​ថ្លៃ​ជួល​តូប និង បន្ទប់ រយះពេល​៣​ខែ គឺ​ចាប់ពី​ខែមេសា ដល់ ខែ មិថុនា ឆ្នាំ​២០២១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដូច្នេះ​សូម​បងប្អូន​មេត្តា​ជ្រាប​ជា​ដំណឹង ហើយ​និង សូមជួយ​ចូលរួម​គោរព​តាម​ការណែនាំ និង វិធានការ របស់​ក្រសួងសុខាភិបាល​អោយបាន​ម៉ត់ចត់ ជាពិសេស គោរព​តាម​ការណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​គឺ សម្តេច​តេ​ជោ ហ៊ុន សែន គឺ ៣​ការពារ និង ៣​កុំ អោយបាន​ម៉ឺងម៉ាត់​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម​ប្រទាន​ពរ និង គោរព​ជូនពរ ដល់​ព្រះសង្ឃ​គ្រប់​ព្រះអង្គ និង ពុក​ម៉ែ ពូ​មីង បងប្អូន ជនរួមជាតិ​ទាំងអស់ ទទួលបាន​នូវ សំណាងល្អ សុខ​ភាពល្អ​បរិបូរណ៍ និង ជៀស​ឆ្ងាយ​ពី​ជំងឺ​នានា សូម​អរ​ព្រះ​គុណ និង គោរព​អរគុណ អំពី​ខ្ញុំព្រះករុណាខ្ញុំ ឧក​ញ្ញា អ៊ា​ន សៀវ​ម៉ី​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​នេះ អ្នកគាំទ្រ បាន​លើកសរសើរ និង​ជូនពរ​ថា «​សូម​អរគុណ​នូវ​ទឹកចិត្ត​ដ៏​ល្អ​របស់​អ្នក​បង​និង​បងប្រុស​, ចែ​ម៉ី​ពិតជា​មានទឹក​ចិត្ដ​ល្អ​មែន​, ស្រឡាញ់​នឹករលឹក​លោក​ឧកញ្ញ៉ា​សៀវ​ម៉ី​ខ្លាំងណាស់​, បើ​ម្ចាស់ផ្ទះ​ជួល​ទាំងអស់​មាន​ចិ​ត្ដ​ដូច​បងស្រី មិនដឹង​ខ្ញុំ​សប្បាយ​ចិ​ត្ដ​ណា​ទេ​បង​អើយ​,​សូម​អរគុណ​នូវ​ទឹកចិត្ត​ដ៏​ល្អ​ប្រពៃ​របស់​បងស្រី I love you ​ជូនពរ​បង​សុខភាព​ល្អ​ណា​បង​»៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment