កុំចេះតែថា​! អ្នកគាំទ្រ​របស់​វណ្ណដា មួយ​ចំនួន​ថា រិះគន់​MV​ចម្រៀង​១​បទ​របស់​អ៊ី​ណូ ដល់​Dee.O​ចេញ​បកស្រាយ​ទើប​ដឹងថា​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត បាន​ជ្រាប​រួចមកហើយ​ថា កាលពី​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០២១​កន្លងទៅនេះ តារាចម្រៀង​រ៉េ​ប វណ្ណដា បាន​ចាប់​ដៃគូ​ជាមួយ​ព្រឹទ្ធាចារ្យ ចាប៉ីដងវែង លោកតា គង់ ណៃ បានចេញ​MV​ចម្រៀង​មួយ​បទ​មាន​ចំណងជើង​ថា «Time To Rise»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បទ​នេះ គ្រាន់តែ​ចេញ​ភ្លាម ទទួលបាន​ការចាប់អារម្មណ៍​ជាខ្លាំង​ណាស់ ដោយ​ត្រឹមតែ​រយៈពេល​២៤​ម៉ោង​ប៉ុណ្ណោះ អ្នកទស្សនា​រហូតដល់​ទៅ​១​លាន​ដង​ទៅហើយៗ បើ​គិត​រហូតមក​ទល់នឹង​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០២១​នេះ មាន​អ្នកទស្សនា​សរុប​ប្រមាណ​ជាង​៥​លាន​ដង​ទៅហើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទន្ទឹមនឹង​ការចាប់អារម្មណ៍​នេះ មហាជន​ជាច្រើន បាន​សម្ដែង​ការ​កោតសរសើរ​ចំពោះ​តារាចម្រៀង​វណ្ណដា ដែល​បាន​ច្របាច់​បញ្ចូល​គ្នា​រវាង​សិល្បៈ​សម័យ និង​បុរាណ លេចចេញ​ជា​រូបភាព​មួយ​ថ្មី​ប្លែក ហើយក៏​ជា​ផ្នែក​មួយ​នៃ​ការលើកតម្កើង​សិល្បៈ​បុរាណ ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា ស្របពេល​បទ​នេះ កំពុង​ល្បី​កក្រើក​នោះ ស្រាប់​តែមាន​អ្នកគាំទ្រ​តារាចម្រៀង​វណ្ណដា មួយចំនួន បាន​ធ្វើការ​រិះគន់​ទៅលើ​MV​បទ​ចម្រៀង​របស់លោក​អ៊ី​ណូ ចាប់​ដៃគូ​ជាមួយ​តារាចម្រៀង​រ៉េ​ប​Dee.O​ថា «​ឃើញ​គេ​ធ្វើ ធ្វើតាម​គេ​» ទើប​Dee.O​កើតទុក្ខ​មិន​សុខចិត្ត​ចេញមុខ​បកស្រាយ​រឿងនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Doo.O​បានចេញ​វីដេអូ​មួយ​នៅក្នុង​បណ្ដាញ​សង្គម​ទីក​តុ​កនៅ​ថ្ងៃទី​៦ ខែមេសា ដោយ​ចាក់​Caption​ថា «​មុន​ក្រោយ​មិន​សំខាន់​ទេ សំខាន់​…​អ្វីដែល​សំខាន់​គឺ​ជួយ​លើកស្ទួយ​ទៅ​…​កុំ​ខ្វល់​ចេញ​មុន ចេញ​ក្រោយ​»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នៅក្នុង​វីដេអូ​នេះ Doo.O​ បានលើកឡើង​ពី​ហ្វេ​ន​របស់​វណ្ណដា​មួយចំនួន និយាយ​ថា ឃើញ​គេ​ធ្វើ ធ្វើតាម​គេ​។ ត្រង់​ចំណុច​នេះ Doo.O​បកស្រាយ​ថា ខ្លួន​ចេញ​មុន​ជាមួយ​នឹង​លោក​អ៊ី​ណូ គ្រាន់តែ​ខ្លួន​អត់​ល្បី ហើយ​ខ្លួន​ក៏​ឃើញ​វីដេអូ បងៗ​ផ្សេងទៀត គាត់​លេង​ចាប៉ី​យូរហើយ​អត់​ល្បី​ទេ គ្មាន​អ្នកគាំទ្រ​ទេ ដល់ពេល​វណ្ណដា ចេញ​បទ​ល្បី ថា​គេ​កូ​ពី វណ្ណដា​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គួរ​បញ្ជាក់ថា បទ​ចម្រៀង​របស់លោក​អ៊ី​ណូ ចាប់​ដៃគូ​ជាមួយនឹង​Dee.O មាន​ចំណងជើង​ថា «​ស្រលាញ់​បង​ទៅ បង​មាន​បេះដូង Cute »​បានចេញ​ជា​Audio កាលពី​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១ និង​ចេញ​ជា​MV​កាលពី​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២១​។ បទ​នេះ មាន​បញ្ចូល​ជាមួយ​ភ្លេង​ចាប៉ី ដើម្បី​ជាការ​លើកតម្កើង​សិល្បៈ​បុរាណ​របស់​ខ្មែរ​ផងដែរ​៕ សូមទស្សនាវីដេអូចម្រៀង និងការបកស្រាយ ខាងក្រោមនេះ ទាំងអស់គ្នា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​




Related posts

Leave a Comment