ជ្រះថ្លា​ណាស់​! លោក​បង​ឌួង ឆាយ មាន​សង្ឃដីកា​ប៉ុន្មាន​ឃ្លា​នេះ ពិតជា​មានន័យ​ណាស់ ​រហូត​ទាក់​ចិត្ត​ប្រពន្ធ​លោក​សុវណ្ណ រិទ្ធី ​ចូល​ទៅ​ខំ​មិន​ដែរ​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការ​កត់សម្គាល់ ក្រោយពី​បួស​ជា​ព្រះសង្ឃ​រួចមក ព្រះតេជព្រះគុណ ឌួង ឆាយ តែងតែមាន​សង្ឃដីកា​អប់រំ​សត្វលោក សម្អាត​កាយ វាចា ចិត្ត រក្សា​ឲ្យ​បាន​នូវ​សីល​៥ ដើម្បី​ឲ្យ​មនុស្ស ចៀស​ផុស​ពី​ភាព​លោភលន់ ច្រណែន ឈ្នានីស ទទួល​បាន​មកវិញ​នូវ​សុខ​សន្តិភាព ជាដើម​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង​កាលពី​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០២១​កន្លងទៅនេះ ព្រះ​ភិក្ខុ​ទ​ក្ខិ​ណ​ប្ប​ញ្ញោ ឌួង ឆាយ បាន​និមន្ត​បិទ​បាទ ហើយ​បាន​បង្ហោះ​សារ​អប់រំ​ថា «​សុ​ខំ យាវ ជរា សី​លំ​សីល​នាំមក​នូវ​សេចក្តីសុខ​លុះដល់​ចាស់ជរា សូម​សម្អាត​កាយ វាចា ចិត្ត មាន​ព្រះ​ធ​ម៌​ ៨៤០០០ ព្រះ​ធម្មក្ខន្ធ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​មនុស្ស​អាច​រក្សា​ត្រឹម​សីល ៥ បាន និង​មិនមាន​ភាព​លោភលន់ អំនួត មោនភាព​ ពិភពលោក​ទាំងមូល នឹង​មាន​សេចក្តីសុខ​សន្តិភាព​ដោយ​រស់នៅ​មិនមាន​ការ​បៀតបៀន​គ្នា​ ថ្ងៃនេះ​ជា​ថ្ងៃឧបោសថសីល សូម​គុណព្រះរតនត្រ័យ​ជួយ​អភិបាល​រក្សា​មនុស្សជាតិ​បាន​សុខ​រួចផុត​ចាក​ទុក្ខ​ទាំងពួង​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើស​ពីនេះ​នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០២១​នេះ ព្រះតេជព្រះគុណ បាន​មាន​សង្ឃដីកា តាមរយៈ​ការ​បង្ហោះ​សារ​ទៀត​ថា «​សូម​អនុមោទនា ថ្ងៃឧបោសថសីល​!ការ​សង្រួមកាយ វាចា ឱ្យ​បានល្អ​ប្រពៃ ជា​អត្ថន័យ​នៃ​ការ​រក្សាសីល សូម​គុណព្រះរតនត្រ័យ​ជួយ​អភិបាល​រក្សា​មនុស្សជាតិ​បាន​សុខ​រួចផុត​ចាក​ទុក្ខ​ទាំងពួង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​មនុស្ស​អាច​រក្សា​ត្រឹម​សីល ៥ មិន​មាន​ភាព​លោភលន់ អំនួត បំផ្លាញ​អ្នកដទៃ​ដើម្បី​ប្រយោជន៍​ខ្លួនឯង ពិភពលោក​ទាំងមូល និង​មាន​សេចក្តី​សុខ​សន្តិភាព​ដោយ​រស់នៅ​មិន​មាន​ការ​បៀតបៀន​គ្នា​។ថ្ងៃ​ចន្ទ ៨​រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ទី​០៥ ខែ​មេសា ឆ្នាំ​២០២១»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​សារ​ខាង​លើ​នេះ បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ជាច្រើន សម្ដែង​ការ​គោរព​ចំពោះ​ព្រះតេជព្រះគុណ ដោយ​ធ្វើ​ការ​ចូលទៅ​ខំ​មិន​ជា​រូបភាព និង​សរសេរ​សារ​ព្រោងព្រាត ក្នុង​នោះ​ប្រពន្ធ​លោក​សុវណ្ណ រិទ្ធី ដែល​កំពុង​មាន​បញ្ហា​ជីវិត​គ្រួសារ​ដែរ​នោះ ក៏បាន​ដាក់​ជា​ស្ទីក​ឃ័​រ​សំពះ ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់ថា ព្រះតេជព្រះគុណ​ឌួង ឆាយ បានសម្រេច​ចិត្ត​សាង​ផ្នួស​កាលពី​ថ្ងៃ​២១ ខែមីនា ឆ្នាំ​២០២១​កន្លងទៅនេះ ក្រោយពី​មានរឿង​រ៉ាវ​ស្មុគស្មាញ​ជាច្រើន​កើតឡើង​ក្នុង​ជីវិត ពិសេស​ពាក់ព័ន្ធ​នឹង​រឿង​គ្រួសារ​បែកបាក់ ហើយ​កើតជា​ជម្លោះ​កក្រើក​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ រហូត​អស់​ងារ​ជា​«ឧកញ៉ា​»​ទៀត​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​បួស បាន​១​ថ្ងៃ​ព្រះតេជព្រះគុណ​ឌួង ឆាយ បាន​យល់​ច្បាស់​ពី​រឿងរ៉ាវ ដែល​កើតឡើង​កន្លងមក​នោះ ហើយ​បាន​មាន​សង្ឃដីកា តាមរយៈ​ការ​បង្ហោះ​សារ​ថា «​ខ្ញុំព្រះករុណា​អាត្មាភាព ឌួង ឆាយ បាន​យល់ច្បាស់​អំពី​បញ្ហា​ដែល​បាន​កើតមាន​កន្លងមក កើតឡើង​ដោយ​កិលេស កើតឡើង​ដោយ​កំហឹង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយហេតុ​សត្វលោក​ល្ងង់​ខ្លៅ វង្វេង​ក្នុង​វាលវដ្តសង្សារ ពេលនេះ​អាត្មាភាព​មាន​សទ្ធា​ជ្រះថ្លា​ក្នុង​ព្រះពុទ្ធសាសនា មានតែ​ផ្លូវ​នៃ​ព្រះ​ធម៌​ទេ ​ទើប​អាច​បំបាត់​អស់​សៅហ្មង​ទាំងពួង​។ កាល​វេលា​ដ៏​មហាប្រសើរ​នេះ​អាត្មាភាព​សូម​បិណ្ឌបាត​នូវ​មន្ទិល​សៅហ្មង​ក្នុង​ចិត្ត​ញោម​គ្រប់ៗ​គ្នា ក្នុង​រឿង​បញ្ហា​ជីវិត​របស់​អាត្មាភាព និង​កំហុស​របស់​អាត្មាភាព​នាពេល​កន្លងមក សូមអោយ​កិលេស​ទាំងពួង​រំងាប់​ដោយ​ធ​ម៌ រលត់​ដោយ​ការ​អហោសិកម្ម​ចាប់ពីពេលនេះ​តទៅ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំព្រះករុណា​អាត្មាភាព​សូម​ថ្វាយ​ប្រគេន​នូវ​មហាកុសល​ដ៏​ជ្រះថ្លា​នេះ ថ្វាយ ប្រគេន​ព្រះករុណា​គ្រប់​ព្រះអង្គ និង​ញោមញាតិ​គ្រប់រូប សូម​ជៀស​ផុតពី​ការ​រាតត្បាត​នៃ​មេរោគ​កូ​វី ១៩ ជួបតែ​សុខ ជួបតែ​ចំរើន​ដរាប​តទៅ​ ឌួង ឆាយ​»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment