ស្រណោះ​ណាស់! អ្នកឧកញ៉ា​ឡេង ណា​វ៉ា​ត្រា បរិច្ចាគ​១.៤​លាន​ដុល្លារ ជូន​កាកបាទ​ក្រហម​កម្ពុជា និង​ទម្លាយ​រឿង​ដ៏​កម្សត់​មួយ​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ថ្ងៃទី​១៧ មេសា ឆ្នាំ​២០២១​កន្លងទៅនេះ កាកបាទ​ក្រហម​កម្ពុជា បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​មួយ ដោយ​បញ្ជាក់​ថា ដោយសារ​ការ.​រាត.ត្បាត​.ជាស​កល​នៃ​ជំងឺ​កូ​វីដ​១៩ កាកបាទក្រហម​កម្ពុជា ពុំ​មានការ​ប្រារព្ធ​មិ​ទ្ទីង​ថ្នាក់ជាតិ និង​ថ្នាក់​សាខា​ដើម្បី​អបអរ​ខួប​ទី ១៥៨ ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ២០២១ នាពេល​ខាងមុខ​នេះឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​នោះបាន​បញ្ជាក់ទៀតថា ទោះបីជា​ពុំ​ការ​ប្រារព្ធ​មិ​ទ្ទីង​ថ្នាក់កណ្ដាល ថ្នាក់​សាខា​ក៏ដោយ ក៏​កាកបាទក្រហម​កម្ពុជា​នៅតែ​បន្ត​ស្វាគមន៍​ការចូលរួម​វិភាគទាន​ពី​សំណាក់​សម្ដេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង​កញ្ញា សប្បុរសជន​មកពី​គ្រប់​មជ្ឈដ្ឋាន ទាំង​ក្នុង​វិស័យ​រដ្ឋ និង​វិស័យ​ឯកជន ដូច​បាន​ធ្វើ​កាលពី​ឆ្នាំ​២០២០​កន្លងមក ទាំង​ថ្នាក់កណ្ដាល និង​ថ្នាក់​សាខា​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​សេចក្ដីប្រកាស​ព័ត៌មាន​ខាង​លើ​នេះ គេ​សង្កេត​ឃើញថា មាន​សប្បុរសជន​ជា​បន្តបន្ទាប់ បាន​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​ជូន​ដល់​កាក​បាទក្រហមកម្ពុជា ហើយ​ក្នុងចំណោម​សប្បុរសជន​ជាច្រើន​នោះ ក៏មាន​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា និង​កំពូល​តារាចម្រៀង​លោក​ព្រាប សុវត្ថិ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង នៅ​ព្រឹក​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០២១​នេះ អ្នកឧកញ៉ា​ឡេង ណា​វ៉ា​ត្រា បាន​បង្ហោះ​សារ​ដូច្នេះ​ថា «​ខ្ញុំ​សូម​បរិច្ចាគ​ជូន​កាកបាទក្រហមកម្ពុជា​ចំនួន​(១.៤​លាន​) #​មួយ​លាន​បួន​សែន​ដុល្លារ សូម​ឧទ្ទិស​ផលបុណ្យ​នេះ​ជូនទៅ​ឲ្យ​ម្ដាយ​ខ្ញុំ​ដែល​បាន​ចែក​ឋាន​ទៅ គ្រួសារ​ខ្ញុំ​ក៏​ធ្លាប់​ទទួល​អំណោយ​ពី​កាកបាទក្រហមកម្ពុជា​ដែរ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយ​​គ្នា​នេះ ​អ្នក​ឧកញ៉ា ​បាន​ទម្លាយ​រឿង​ដ៏​កម្សត់​មួយ​ទាក់ទង​នឹង​គ្រួសារ​ខ្លួន​ថា «ខ្ញុំ​នឹកឃើញ​គ្រួសារ​ក្រីក្រ​ដ៏​ជូរ​ចត់ រក​អង្ករ​ហូប​មិនបាន​ពេល​លំបាក​អត់​អង្ករ​ម៉ែ​អង្គុយតែ​ហូរ​ទឹកភ្នែក​ ម៉ែ​លំបាក​តាំងពី​ខ្ញុំ​ចាប់កំណើត​រហូតដល់​ស្លា.ប់​ពេល​ខ្ញុំ​កើតមក​ម៉ែ​ទាស់​គ្មាន​ទឹកដោះ​ទេ ​ម៉ែ​តែង​សុំ​គេ​ឲ្យ​ខ្ញុំ​បៅ​បាន​ខ្លះ និង​មាន​ទា​មួយ​ក្បាល​ពង​រាល់ថ្ងៃ​បងស្រី​ខ្ញុំ​រ​ត់​យ​ក​ពង​ទា​ទៅ​ដូរ​យក​ស្ករ​ដើម្បី​ឆុង​ទឹក​ក្ដៅ​អោយ​ខ្ញុំ​បៅ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកឧកញ៉ា​បន្ត​ថា «តែ​គួរ​ឲ្យ​ស្ដាយ​ពេល​កូន​ធូរធារ​ម៉ែ​មិន​អាច​នៅ​ជាមួយ​កូន 1.​ម៉ែ​បង្រៀន​ឲ្យ​ស្រលាញ់​បងប្អូន 2.​ម៉ែ​បង្រៀន​ឲ្យ​ចេះ​តស៊ូ 3.​ម៉ែ​បង្រៀន​ខ្ញុំ​ឲ្យ​ចេះ​រិះថាំ​ 4.​ម៉ែ​បង្រៀន​ឲ្យ​ធ្វើអំពើ​ល្អ​ម្ដាយ​ខ្ញុំ​ជា​មនុស្ស​ម្នាក់​ដែល​បាក់ស្បាត​នៅក្នុង​ភ្លើង​ សង្គ្រា.ម បងប្អូន​គាត់​គេ​ស.ម្លាប់​នៅ​សម័យ​ប៉ុល ពត អស់​ខ្លះ​ ម្ដាយ​ខ្ញុំ​ខ្លាច​ស.ង្គ្រាម​ណាស់​គ្រាន់តែ​ឃើញ​ផ្កាយដុះកន្ទុយ​ក៏​គាត់​ភ័យ​ដែរ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នក​ឧកញ៉ា ​បាន​បញ្ជាក់​ទៀត​ថា «ចំណែក​ខ្ញុំ​វិញ​ជីវិត​គឺ​សេសសល់​ពី​ភាពក្រីក្រ ខ្ញុំ​ប៊ិះ​បាត់​បង់ជីវិត​ប៉ុន្មាន​ដង​ហើយ ដូច្នេះ​ខ្ញុំ​គ្មាន​ភាព​រុញរា​ក្នុង​ការ​ជួយ​សង្គម​ឡើយ​បើសិន​ខ្ញុំ​មានលទ្ធភាព​។ ​ខ្ញុំ​ធ្លាប់​វេទនា​ហើយ ខ្ញុំ​ធ្លាប់​ក្រ​ហើយ​ថ្វីត្បិតតែ​ខ្ញុំ​មិន​រស់​ក្នុងសម័យ​សង្គ្រា.ម​តែ​ខ្ញុំ​បាន​ធ្វើ​ស.ង្គ្រាម​ជាមួយនឹង​ក្រពះ​របស់​ខ្លួនឯង​អស់​រយៈពេល​ជិត​30 ឆ្នាំ​»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​នៅ​ថ្ងៃ​ដដែល​នេះ កំពូល​តារាចម្រៀង​ព្រាប សុវត្ថិ ក៏បាន​បង្ហោះ​សារ​ដែរ​ថា «​ខ្ញុំបាទ​និង​ក្រុមគ្រួសារ សូម​ចូលរួម​ឧបត្ថម្ភ​ថវិកា ១០.០០០.០០០​រៀល ក្នុងឱកាស​ខួប​ទី​១៥៨ ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ​២០២១​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាកបាទក្រហមកម្ពុជា បានធ្វើ​សកម្មភាព​មនុស្សធម៌​ស.ង្គ្រោះ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​ជួប​គ្រោះ ធម្មជាតិ ជីវភាព​ខ្វះខាត ជាពិសេស​បន្ត​ផ្តល់​សេវាកម្ម​មនុស្សធម៌​ប្រ.យុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩»៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment